ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ GTVC សហការជាមួយ​ សមត្ថកិច្ចចម្រុះ ខេត្តព្រះសីហនុ ពន្លត់អគ្គិភ័យ ឆាបឆេះអាគារមួយកន្លែង

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ​ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ឆាបឆេះអាគារមួយកន្លែង ដែលស្ថិតនៅក្រោយសាលាបឋម-អនុតេជោសែន កម្មករ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ករណីខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ តែបើតាមសេចក្តីរាយការណ៍បឋម ករណីអគ្គិភ័យនេះ មិនបង្កឲ្យមានអ្នករងរបួសនោះឡើយ ចំពោះការខូចខាតវិញ ក៏មិនទាន់មានសមត្ថកិច្ចចេញមកបញ្ជាក់ផងដែរ៕

To Top