ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងយ៉ាងខ្លីនាព្រឹកថ្ងៃ២៣ មករា ថាក្រោមគតិបណ្ឌិត«សម្អាតផ្ទះយើង»របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ចេញមកនេះ គឺបានសំអាតមន្រ្តីមិនល្អ ពោលបានបណ្តេញមន្រ្តីនគរបាលចេញពីក្របខ័ណ្ឌដែលល្មើសវិន័យកងកម្លាំងនគរបាលជាតិនោះ គិតរហូតមកទល់ពេលមានជិត១០០នាក់ហើយ...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ សូមគោរពអនុញ្ញាតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ សូម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនូវវត្តមាន នៃកាសែតកម្ពុជា ដែលមានអាយុ ៤៥ឆ្នាំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងនាមជាសារព័ត៌មានជាតិ ដែលពាំនាំនូវសំឡេងរបស់ជាតិ និងព័ត៌មានពិតអំពីកម្ពុជា ជូនដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។ នេះជាកិច្ចខិតខំដ៏សំខាន់មួយរបស់ក្រសួងព័ត៌មានក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ របស់លោក...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៣ ឈានចូល ៤៤ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចអនុវត្តវិន័យលើមន្ត្រីនគរបាល៤រូបទៀត នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃ តាមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយសារល្មើសវិន័យកងកម្លាំងនគរបាលជាតិ ៕
ភ្នំពេញ៖ បច្ចុប្បន្ននេះ បរិមាណត្រីនាគ បានបន្តធ្លាក់ចុះជាលំដាប់ បើទោះបីពុំមានអ្នកប្រមាញ់ និងពុំមានឈ្មួញមកប្រមូលទិញដូចពីមុនក៏ដោយ ហើយការធ្លាក់ចុះនេះដោយសារមានការរំខាន និងការបាត់បង់ទីជម្រក ព្រមទាំងមានអ្នកនេសាទ ចូលទៅនេសាទប្រភេទត្រីផ្សេងៗ នៅក្នុងតំបន់ទីជម្រករបស់វាថែមទៀតផង ។ យោងតាមហ្វេសប៊ុក គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នាថ្ងៃទី២២ មករា បានឲ្យដឹងថា «ត្រីនាគ ឬត្រីតាពត» មានឈ្មោះវិទ្យាសាស្ត្រ (Scleropages formosus)...
ភ្នំពេញ ៖ អគ្គិភ័យកំពុងតែឆាបឆេះរថយន្តមួយគ្រឿង ដែលស្ថិតនៅតាមបណ្ដោយផ្លូវអូរត្រេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង ១០និង៥០ នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ដោយមិនទាន់ដឹងមូលហេតុអ្វីច្បាស់នៅឡើយ៕
ផែនការយុទ្ធសាស្ត្រ “៣៨២០”ជាគំនិតយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរយៈពេល ២០ ឆ្នាំរបស់ទីក្រុង Fuzhou ខេត្តFujian ដែលត្រូវបានចងក្រងក្រោមការដឹកនាំរបស់លោក Xi Jinping ដែលពេលនោះជាលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំក្រុង Fuzhou ដែលបានគូរប្លង់ផែនការគោលដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍទីក្រុង Fuzhou ហើយបានកំណត់ផែនការមេនិងយុទ្ធសាស្ត្រទូទៅ។ តើធ្វើដូចម្តេចដើម្បីអនុវត្តយុទ្ធសាស្ត្រ “៣៨២០”ឱ្យមានប្រសិទ្ធភាព? លោក Xi Jinping បានលើកឡើងនូវគំនិតការងារស្តីពីការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងការពង្រីកការបើកចំហ។ លោកបានថ្លែងថា...
ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក្រុង FuZhou បានប្រកាន់ខ្ជាប់នូវការតម្កល់ប្រជាជនជាចម្បង ប្រជាជនចាប់អារម្មណ៍ពីការទទួលបានផលប្រយោជន៍ សុខសុភមង្គលនិងសុវត្ថិភាពផ្លូវចិត្តកាន់តែខ្លាំងឡើងៗ។ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់អ្នកក្រុងនិងអ្នកឃុំស្រុកគិតជាមធ្យមក្នុងមនុស្សម្នាក់ៗកើនឡើងពី២២៧៣យាន់ប្រាក់ចិនកាលពីឆ្នាំ១៩៩២ដល់៥៨០០៩យាន់ប្រាក់ចិននៅឆ្នាំ២០២៣ ហើយប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជននៅតាមជនបទគិតជាមធ្យមក្នុងមនុស្សម្នាក់ៗក៏បានកើនឡើងពី១១០៩យាន់កាលពីឆ្នាំ១៩៩២ដល់២៨៦៣៦យាន់នៅឆ្នាំ២០២៣។ បច្ចុប្បន្ននេះ បើដើរតាមវិថីនៃទីក្រុងFuZhou អ្វីដែលយើងចាប់អារម្មណ៍គឺភាពរស់រវើករបស់ទីក្រុងនេះនិងភាពសុខសាន្តនិងសុភមង្គលរបស់អ្នកក្រុង៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន