ព័ត៌មានជាតិ

មន្រ្តីនគរបាលជាតិជិត១០០នាក់ហើយ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ

ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងយ៉ាងខ្លីនាព្រឹកថ្ងៃ២៣ មករា ថា
ក្រោមគតិបណ្ឌិត«សម្អាតផ្ទះយើង»របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ចេញមកនេះ គឺបានសំអាតមន្រ្តីមិនល្អ ពោលបានបណ្តេញមន្រ្តីនគរបាលចេញពីក្របខ័ណ្ឌដែលល្មើសវិន័យកងកម្លាំងនគរបាលជាតិនោះ គិតរហូតមកទល់ពេលមានជិត១០០នាក់ហើយ ។

ក្រោយឡើងកាន់តំណែងជារដ្ឋមន្រ្តីមហាផ្ទៃ ឧបនាយករដ្ឋមន្រ្តី ស សុខា បានធ្វើកំណែទម្រង់ជាច្រើនលើមន្រ្តីនគរបាលពុករលួយ មកធ្វើការមិនទៀងទាត់ និងពាក់ព័ន្ធបញ្ហាគ្រឿងញៀនជាដើម។

ការលើកឡើងរបស់លោកទូច សុឃៈនេះ បន្ទាប់ពីមន្រ្តីនគរបាល៤រូបថ្មីទៀត ត្រូវលោកឧបនាយករដ្ឋមន្រ្តី ស សុខា ចេញប្រកាសកាលពីថ្ងៃ១៨ មករា ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ៕

To Top