ភ្នំពេញ ៖ ត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមលោក ទូច សុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ចំនួន២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន៧២នាក់ទៅតុលាការ។ ក្នុងចំនួន២៩ទីតាំងនេះ មានល្បែងភ្នាល់តាមអ៊ីនធើណិត...
ភ្នំពេញ ៖ កងកម្លាំងជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ចំនួន១នាក់ រួមនិងជនក្លែងបន្លំជាប្រជាការពារចំនួន២នាក់ទៀត ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពីបទគំរាមកំហែង យកប្រាក់ពីប្រជាពលរដ្ឋកាលពីថ្ងៃ២៥ មករា នៅចំណុចស្ថាននីយ៍ប្រេងឥន្ធនៈតេលា លូប្រាំ លើផ្លូវវេងស្រេង៕
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ ចាប់ពីថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៣១ មករា បានឲ្យដឹងថា ការអញ្ជើញចូលរួមនេះ តបតាមការអញ្ជើញរបស់លោក...
ព្រែកទាល់-បាត់ដំបង: លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ ប្រចាំកម្ពុជា នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ ២០២៣ បានលើកឡើងថា សម្រាប់កម្ពុជា មិនទាន់យឺតពេលទេ ក្នុងបន្តថែរក្សាបរិស្ថានផហខ្លួន ក្នុងបរិបថបំរែបំរួលសាកល ។ លោក បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចូលរួមដាំកូនឈើព្រៃលិចទឹក នៅបឹងទន្លេសាបថា «មិនទាន់យឺតពេលទេ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវគិតគូរឲ្យបានខ្ពស់ លើបញ្ហាសន្តិសុខ ព្រោះបើគ្មានសន្តិសុខទៅមិនរួចទេ ខណៈសន្តិសុខជាកត្តាចំបង សម្រាប់តំបន់ទេសចរណ៍ដាច់ខាតត្រូវតែធ្វើឲ្យបាន ធានាឲ្យបានខេត្តព្រះសីហនុមានសន្តិសុខ និងសណ្តាប់ធ្នាប់ ។ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេស ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” សម្តេចធិបតីមានប្រសាសន៍ថា “ពីមុនអត់ដែលស្គាល់កោះសង្សារ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាឲ្យលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បិទក្លឹបបាញ់កាំភ្លើងឯកជននៅខេត្តព្រះសីហនុទាំងអស់ ព្រោះភ្ញៀវទេសចរណ៍មកលេងខេត្តនេះ មកទស្សនាកោះ និងទំបន់ទេសចរណ៍នានា មិនមែនមានរៀនបាញ់កាំភ្លើងឡើយ។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ មករា សម្តេចធិបតី មានប្រសាសន៍ថា...
ភ្នំពេញ៖ ជុំវិញការដាក់ចេញកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើង អំពីការអនុគ្រោះពីរាជរដ្ឋាភិបាលជាង ១០ចំណុច ដែលផ្តោតលើការអនុគ្រោះពន្ធជាច្រើន ខណៈសម្តេចបញ្ជាក់ថា បើទិញហើយ មិនមែនទុកចោលទៀតទេ គឺត្រូវមានផែនការច្បាស់លាស់ ដើម្បីជួសជុល កែលម្អ ហើយដាក់អនុវត្តនៅក្នុងឆ្នាំ២០២៤តែម្តង ដោយមិនបង្អែរបង្អង់ទេ។ ការលើកឡើងរបស់សម្តេចធិបតីនេះ ក្នុងឱកាសអញ្ជើញជាអធិបតី...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអំពាវនាវ ឱ្យរដ្ឋាភិបាល អាល្លឺម៉ង់ក្នុងការបោះបង់ ចោលគោលនយោបាយគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់ជនភៀសខ្លួន អ៊ុយក្រែននៅលើទឹកដី របស់ខ្លួន ហើយបង្វែរសាច់ប្រាក់ទៅឲ្យរដ្ឋាភិបាល ទីក្រុងគៀវជំនួសវិញ។ គ្រោងការណ៍នេះនឹងធ្វើ ឱ្យយន្តការជំនួយកាន់ តែមានតម្លាភាព លោកបានថ្លែងនៅក្នុងបទ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងពីការប្តេជ្ញា ក្នុងការដាក់ចេញកម្មវិធីពិសេស ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដោយសម្តេចថា មិនមែនផ្តោតតែលើការ ជួយដោះស្រាយ លើបញ្ហាជាប់គាំង សំណង់អគារនោះទេ ប៉ុន្តែត្រូវលើកទឹកចិត្តឲ្យជួយ ដោះស្រាយគ្រប់ការវិនិយោគ ជារួមធ្វើជាកញ្ចប់តែម្តង ។ ករណីអគារជាប់គាំងនៅខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី៣១ មករានេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានកំណត់យកប៉ូលសេដ្ឋកិច្ចសំខាន់ៗ ចំនួន២ គឺខេត្តសៀមរាប និងព្រះសីហនុ សម្រាប់ការប្រើវិធានការពិសេស ដើម្បីជំរុញ និងពន្លឿនសកម្មភាពការអភិវឌ្ឍកាន់តែខ្លាំងក្លា ធ្វើយ៉ាងណាទាញការអភិវឌ្ឍនៅទូទាំងប្រទេស។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សម្ដេចធិបតីមានប្រសាសន៍ថា ឆ្នាំ២០២៤នេះ...