ព័ត៌មានជាតិ

ទូតអឺរ៉ុប ថា មិនទាន់យឺតពេលទេ សម្រាប់កម្ពុជា បន្តថែរក្សាបរិស្ថាន

ព្រែកទាល់-បាត់ដំបង: លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ ប្រចាំកម្ពុជា នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ ២០២៣ បានលើកឡើងថា សម្រាប់កម្ពុជា មិនទាន់យឺតពេលទេ ក្នុងបន្តថែរក្សាបរិស្ថានផហខ្លួន ក្នុងបរិបថបំរែបំរួលសាកល ។

លោក បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចូលរួមដាំកូនឈើព្រៃលិចទឹក នៅបឹងទន្លេសាបថា «មិនទាន់យឺតពេលទេ សម្រាប់កម្ពុជា បន្តថែរក្សាបរិស្ថាន។ នៅលើលោកនេះ មិនយឺតពេកនោះទេ អ្វីដែលសំខាន់យើងបានមើលឃើញ ពីការប្រឹងប្រែងរបស់កម្ពុជា»។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans ក៏បានកត់សម្គាល់ផងដែរនូវតួនាទីអឺរ៉ុប ក្នុងការជួយកម្ពុជា លើកិច្ចគាំពារបរិស្ថាន ។

To Top