ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនមានការខកចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិក ដែលឆ្លងកាត់ទង្វើដែលទាក់ទងនឹងតៃវ៉ាន់ ហើយបានធ្វើការតំណាងយ៉ាងធ្ងន់ធ្ងរ ដល់ភាគីសហរដ្ឋអាមេរិក។ មានសេចក្តីរាយការណ៍ថា ថ្មីៗនេះសភាតំណាងសហរដ្ឋអាមេរិក បានអនុម័តច្បាប់មិនរើសអើងតៃវ៉ាន់ ឆ្នាំ២០២៣ ដែលតម្រូវឱ្យរដ្ឋលេខាធិការរតនាគារ ប្រើប្រាស់ឥទ្ធិពលរបស់អាមេរិក នៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីគាំទ្រដល់សមាជិកភាពរបស់តៃវ៉ាន់ នៅក្នុងអង្គការនេះ។ ជាការឆ្លើយតបទៅនឹងសំណួរដែលពាក់ព័ន្ធ អ្នកនាំពាក្យលោកស្រី ម៉ៅ...
បរទេស៖ នាយករដ្ឋមន្ត្រី អេស្តូនី លោកស្រី Kaja Kallas បានប្រាប់កាសែត The Times កាលពីថ្ងៃចន្ទថា អង្គការណាតូមានពេលពី ៣ ទៅ ៥ ឆ្នាំ ដើម្បីរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នា ដោយផ្ទាល់ដែលអាចកើតមានជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានគំរាមគ្រួសារទាំងមូល របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាមួយនឹង ការកាត់ក្តីឧក្រិដ្ឋកម្មនិងការ កាត់ទោសជាប់ពន្ធនាគាររយៈពេលវែង ក្នុងអំឡុងពេលសុន្ទរកថា នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសកាលពីថ្ងៃអង្គារ ។ សុន្ទរកថារបស់លោក Zelensky ទៅកាន់ការប្រមូលផ្តុំមេដឹកនាំ ពិភពលោកដែលប្រាថ្នាចង់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់សមភាគីកូរ៉េខាងជើង លោក Choe Son-hui កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីកំពុងបង្កើនភាពតានតឹង ក្នុងតំបន់ជាមួយនឹងគោលនយោបាយអរិភាព របស់ពួកគេចំពោះទីក្រុងព្យុងយ៉ាង។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយលោក Choe នៅទីក្រុងមូស្គូ លោក Lavrov បាននិយាយថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានពណ៌នាអតីតប្រធានាធិបតី Donald Trump ថាជា អ្នកប្រកួតប្រជែងជួរមុខយ៉ាងច្បាស់លាស់ នៅខាងគណបក្សសាធារណរដ្ឋ បន្ទាប់ពី Trump ទទួលបានជ័យជម្នះយ៉ាងខ្លាំង នៅឯការបោះឆ្នោតនៅ Iowa របស់ GOP ។ លោក Trump បានឈ្នះ៥១ នៃការបោះឆ្នោតដ៏ពេញនិយម...
ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថា គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ នាថ្ងៃទី១៧ ខែមករានេះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបញ្ជាក់ថា...
បរទេស ៖ យោងតាមអត្ថបទ ដែលបានចេញផ្សាយនៅក្នុងកាសែត New York Times កាលពីថ្ងៃអង្គារម្សិលមិញ បានសរសេរថាកងកម្លាំង យោធាអ៊ីស្រាអែល បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទំហំនិងគុណភាព នៃផ្លូវរូងក្រោមដីដែលក្រុមហាម៉ាស់ បានសាងសង់នៅក្រោមតំបន់ហ្គាហ្សា។ បណ្តាញផ្លូវរូងក្រោមដីត្រូវបានប៉ាន់ ប្រមាណពីដំបូងថារួមបញ្ចូលសរុប ប្រមាណជា៤០០ គីឡូម៉ែត្រ នៃផ្លូវក្រោមដី និងលេនដ្ឋានប៉ុន្តែក្រោយមក កងកម្លាំងការពារអ៊ីស្រាអែលIDF បានកែសម្រួលការប៉ាន់ស្មានទាំងនេះ...
ភ្នំពេញ៖ ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ បានបង្ហាញបំណងរបស់ខ្លួន អំពីការពង្រីកឱកាសវិនិយោគរបស់ខ្លួន មកកាន់កម្ពុជា ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនមួយនេះ ។ ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា...
ភ្នំពេញ ៖ ការប្រព្រឹត្តិទៅយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព នៃយន្តការច្រកចេញចូលតែមួយ ស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗ នោះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា មិនត្រឹមតែប្រជាពលរដ្ឋ សាទរនោះទេ ប៉ុន្តែយន្តការច្រកចេញ ចូលតែមួយ ទទួលការសាទរទាំងពីប្រទេសស្វីស អាល្លឺម៉ង់ និងធនាគារពិភពលោក ។ ក្នុងពិធីសម្ពោធដាក់...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រុមហ៊ុនជំនាញកសិកម្ម ឈានមុខ នៅអាស៊ី Wilmar International Group ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅប្រទេសស្វីសជាទីដែលសម្តេចកំពុងស្នាក់នៅថា ក្រុមហ៊ុនរបស់ខ្លួន មានបំណងក្នុងការ ស្វែងរកឱកាសវិនិយោគ លើដំណាំស្រូវ និងអំពៅ នៅកម្ពុជា ។ ក្នុងជំនួបជាមួយសម្តេចធិបតី កាលពីថ្ងៃទី១៦ ខែមករា...