យូអិន៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការសន្តិភាព លោក Jean-Pierre Lacroix បានជំរុញឱ្យប្រទេសលីបង់ និងអ៊ីស្រាអែល កាត់បន្ថយភាពតានតឹង នៅតាមព្រំដែនរបស់ពួកគេ។ លោក Lacroix បានធ្វើការហៅទូរស័ព្ទនៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកទៅកាន់ប្រទេសលីបង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារ សារព័ត៌មានជាតិរបស់ប្រទេសលីបង់។ លោក Lacroix បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងបន្តជំរុញឱ្យតួអង្គទាំងអស់...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចផ្លោងប្រភេទឥន្ធនៈរឹងរយៈចម្ងាយមធ្យម ដែលផ្ទុកក្បាលគ្រាប់ ដែលមានល្បឿនលឿនជាងសំឡេងកាលពីថ្ងៃអាទិត្យ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសនេះបានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ការធ្វើតេស្តនេះគឺមានគោលបំណង ដើម្បី “ផ្ទៀងផ្ទាត់លក្ខណៈនៃការរអិល និងការហោះហើរ នៃកាំជ្រួចបែបនេះ និង ភាពអាចជឿជាក់បាននៃម៉ាស៊ីនឥន្ធនៈរឹង ដែលមានកម្លាំងខ្ពស់ពហុដំណាក់កាល ដែលត្រូវបានអភិវឌ្ឍថ្មី” ។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងនៅមុននេះបន្តិចថា កូរ៉េខាងជើងបានបាញ់អ្វីដែលគេជឿថា ជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមឆ្ពោះទៅកាន់សមុទ្រជប៉ុនកាលពីថ្ងៃអាទិត្យ ដែលជាការបាញ់បង្ហោះជាលើកដំបូងក្នុងឆ្នាំនេះ។ ប្រភពបានឲ្យដឹងថា...
ភ្ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ខេត្ត៣របស់កម្ពុជារួមមាន ៖ មណ្ឌលគិរី រតនគិរី និងព្រះវិហារអាកាសធាតុនឹង ចុះត្រជាក់នៅពេលព្រឹកពី១៦-១៨អង្សាសេ ចាប់ពីថ្ងៃ១៥-២០មករា ។ បើតាមសេចក្តីជូនដំណឹង របស់ក្រសួង ស្តីពីអាកាសធាតុនៅកម្ពុជា នាថ្ងៃ១៥ មករា កម្ពុជានឹងចុះត្រជាក់ពី ១៦ទៅ២៥អង្សាសេ ក្នុងចន្លោះថ្ងៃទី១៥-២០ មករា ។...
បរទេស៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis ក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុង Davos ជាកន្លែងដែលលោកធ្វើជាសហម្ចាស់ផ្ទះ ការជួបជុំដែលផ្តោតលើការពិភាក្សា អំពីរូបមន្តសន្តិភាព ដែលស្នើឡើង ដោយទីក្រុងគៀវ លោកបានរៀបរាប់ថា រាល់ការចរចាសន្តិភាព ដើម្បីដោះស្រាយជម្លោះ ដែលកំពុងបន្តរវាងទីក្រុងមូស្គូនិងគៀវ គួរតែពាក់ព័ន្ធនឹងរុស្ស៊ី ជាដាច់ខាត។ រដ្ឋាភិបាលអ៊ុយក្រែន បានព្យាយាមជាប់លាប់...
បាកដាដ៖ ប្រធានាធិបតីអ៊ីរ៉ាក់ លោក Abdul Latif Rashid បានថ្កោលទោស ចំពោះការពង្រីកជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប ទៅកាន់វិសាលភាពកាន់តែទូលំទូលាយ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាមេរិក ទៅលើទីតាំងយោធា Houthi ក្នុងប្រទេសយេម៉ែន ដោយព្រមានថា ការពង្រីកបែបនេះ នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់មនុស្សគ្រប់គ្នា។ លោក Rashid បានឲ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ក្នុងអំឡុងពេលពិធីរំលឹកដល់អតីតបព្វជិតនិកាយស៊ីអ៊ីត Mohammad Baqir...
យូអិន៖ បេសកជនពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រទេសយេម៉ែន លោក Hans Grundberg បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយកាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឱ្យ ភាគីជម្លោះទាំងអស់ អនុវត្តការអត់ធ្មត់ជាអតិបរមា ចំពេលមានការកើនឡើង ដ៏គ្រោះថ្នាក់ នៅក្នុងភាពតានតឹង ក្នុងតំបន់។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដែលចេញផ្សាយដោយការិយាល័យរបស់លោក លោក Grundberg បានរំលឹកឡើងវិញនូវការអំពាវនាវដែលធ្វើឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres...
ហ្គាហ្សា៖ រាប់ម៉ឺនគ្រួសារទាំងនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតែសោកសៅ ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេកាលពីថ្ងៃអាទិត្យ ដែលមានរយៈពេល ១០០ថ្ងៃបន្ទាប់ពីការវាយប្រហារដោយមិនបានរំពឹងទុករបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល បានបង្កឱ្យមានយុទ្ធនាការយោធាអ៊ីស្រាអែល ដ៏ធំនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីសហគមន៍អន្តរជាតិឱ្យបញ្ចប់អំពើហិង្សា ដែលកំពុងបន្ត និងការវិលត្រឡប់ទៅរកសន្តិភាពក៏ដោយ ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានអង្រួនទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា បង្ហាញសញ្ញាថានឹងថយចុះនៅពេលឆាប់ៗនេះ។ ជាងបីខែនៅក្នុងជម្លោះ អ៊ីស្រាអែលបានដកកងទ័ពរបស់ខ្លួនមួយចំនួនចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិក ក្នុងការស្តារឡើងវិញនូវប្រតិបត្តិការជើងគោក និងដែនអាកាសទ្រង់ទ្រាយធំ និងការពារជនស៊ីវិលនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។...
ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា សម្តេច មិនបន់ឱ្យអ្នកនយោបាយ វ័យចំណាស់ម្នាក់ ស្រលាញ់សម្តេច ឬឈប់រិះគន់នោះទេ ប៉ុន្ដែគួរតែឱ្យតម្លៃ ទៅលើអ្វីដែលផ្ដល់ ផលប្រយោជន៍ដល់ប្រទេសជាតិ។ នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប នៅថ្ងៃទី១៤ ខែមករា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់អ្នករិះគន់ថា ជំនួបសំណេះសំណាល នាពេលនេះ មិនមែនជាការទិញ ទឹកចិត្តឡើយ ដូច្នេះអ្នករិះគន់ទាំងនោះ កុំមើលស្រាលប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស ។ នាឱកាសអញ្ជើញ ជាអធិបតីជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន...