ភ្នំពេញ៖ លោកសន្តិបណ្ឌិត គៀត ច័ន្ចថារិទ្ឋ រដ្ឋលេខាធិការក្រសួងមហាផ្ចៃ និងក្រុមការងារ នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ អញ្ជើញចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ -ចូល ដើម្បីកាត់បន្ថយការកក់ស្ចះអ្នកដំណើរចេញ -ចូល ប្រទេស តាមទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ លោក សន្តិបណ្ឌិត...
បរទេស៖ យន្តហោះយោធាមួយគ្រឿងរបស់វៀតណាម បានជួបឧបទ្ទវហេតុធ្លាក់ភ្លាមៗ នៅតំបន់ជុំវិញខេត្ត Quang Nam ភាគកណ្តាលព្រឹកថ្ងៃអង្គារ។ របាយការណ៍បឋមបញ្ជាក់ថា ការធ្លាក់នេះ បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ តែមិនមានមនុស្សរងគ្រោះឡើយ ។ យោងតាមសារព័ត៌មាន Vietnam news ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវរសេនីយ៍ឯក Hoàng Trung...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីហុងគ្រីបានរាយការណ៍ថា បានកំណត់លក្ខខណ្ឌសម្រាប់ការដកវេតូរបស់ប្រទេស នៃកញ្ចប់ជំនួយសហភាពអឺរ៉ុប ចំនួន50ពាន់លានអឺរ៉ូឬត្រូវជា៥៤,៦ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដោយនិយាយថាប្រាក់នឹងត្រូវពិនិត្យឡើងវិញ ជារៀងរាល់ឆ្នាំសម្រាប់ការអនុញ្ញាតឡើង វិញព្រោះវាត្រូវបានលុបចោលជារៀងរាល់ពេល៤ឆ្នាំ។ រដ្ឋាភិបាលទីក្រុង Budapest បានបង្ហាញលក្ខខណ្ឌបស់ខ្លួន ដែលបង្ហាញថា នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban អាចនឹងអនុញ្ញាតឱ្យកម្មវិធីជំនួយដំណើរការទៅមុខបាន ក្នុងអំឡុងកិច្ចប្រជុំអ្នកជំនាញថវិកាចំនួន២៧នាក់របស់ EU...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សភារបស់ប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការលក់ និងទទួលទានសាច់ឆ្កែ ដែលធ្លាប់ជាការអនុវត្ត យ៉ាងទូលំទូលាយនៅក្នុងប្រទេសរួចម្តងទៅហើយ។ ប្រធានាធិបតី Yoon Suk Yeol និងស្ត្រីទីមួយលោកស្រី Kim Keon Hee ដែលជាម្ចាស់ឆ្កែ៦ក្បាល និងឆ្មា៨ក្បាល គឺជាអ្នកតស៊ូមតិប្រឆាំងនឹងបម្រាមនេះ ចាប់តាំងពីវាត្រូវបានស្នើឡើងជាលើកដំបូងនៅក្នុងខែកញ្ញា។ ដោយឡែកនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ នេះសមាជិកសភាចំនួន២០៨នាក់ ក្នុងចំណោម៣០០នាក់បានបោះឆ្នោតគាំទ្រ...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ថា អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃភាគកណ្តាលនៃប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា បានកើនដល់លើស២០០នាក់ហើយ គិតត្រឹមថ្ងៃអង្គារនេះ ដោយនៅសល់មនុស្សតែជាង១០០នាក់ប៉ុណ្ណោះ នៅតែមិនទាន់រាប់បញ្ចូល ។ គួររំលឹកថា គ្រោះរញ្ជួយដីកម្រិត៧,៥រ៉ិចទ័របានបំផ្លាញ និងធ្វើឲ្យដួលរលំអគារ បណ្តាលឱ្យមានអគ្គីភ័យ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅលើឧបទ្វីប Noto...
ភ្នំពេញ ៖ ទោះបីជាអាជ្ញាធរ និងមន្ទីរធនធានទឹកខេត្តបាត់ដំបង បានប្រាប់ជាមុនពីបញ្ហាខ្វះខាតទឹកធ្វើស្រែប្រាំងយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាកសិករនៅបន្តបង្កបង្កើនផលលើសផែនការកំណត់ ព្រោះតម្លៃស្រូវមានតម្លៃខ្ពស់។ នេះបើតាមលោក សុខ លូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃ១០ មករាពីបញ្ហាខ្វះទឹកដោយភ្ជាប់ជាមួយផែនការធ្វើស្រូវប្រាំងរបស់កសិករនៅបាត់ដំបង ។ លោកបន្តថា ផែនការស្រូវប្រាំងកំណត់ឲ្យបានចំនួន ២១ ០០០ហិកតា ព្រោះលទ្ធភាពទឹកអាចស្រោចស្រពបានប៉ុណ្ណឹង តែបច្ចុប្បន្នកសិករធ្វើរហូតដល់ ៥៦ ២៦២ ហិកតា...
ភ្នំពេញ៖ លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសភូមិភាគតេជោសែនកំពតនៅថ្ងៃ១០ មករា ២០២៤ នេះបានលើកឡើងថា វិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកបានគូសបញ្ជាក់ថាចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥...
ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី១៦ជូនបងប្អូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកក្កដា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ២១ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ បានណែនាំទៅដល់អាជ្ញាធរ ត្រូវទប់ស្កាត់ការជ្រៀតចូលគ្រឿងញៀនក្នុងសាលារៀន ហើយត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រោះជាបញ្ហាសកល។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានឲ្យបេក្ខជន ដែលបានដាក់ពាក្យ ចូលបម្រើការងារជាមន្រ្តី ជាប់កិច្ចសន្យា មកទទួលគោលការណ៍ណែនាំ ស្តីពីនីតិវិធីនៃការធ្វើការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរ៉ែ ស្ថិតនៅមហាវិថី ព្រះនរោត្តម សង្កាត់វត្តភ្នំ (សាលប្រជុំជាន់ទី៥ នៃអគារA) តាមពេលវេលាដូចមាន ក្នុងបញ្ជីរាយ នាមបេក្ខជន...