ព័ត៌មានអន្តរជាតិ

ហុងគ្រី ដាក់លក្ខខណ្ឌ ដើម្បីអឺរ៉ុប អាចផ្តល់ជំនួយថ្មី ដល់អ៊ុយក្រែន

រូបភាពពី៖​ MTI-Hungary Today]

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីហុងគ្រីបានរាយការណ៍ថា បានកំណត់លក្ខខណ្ឌសម្រាប់ការដកវេតូរបស់ប្រទេស នៃកញ្ចប់ជំនួយសហភាពអឺរ៉ុប ចំនួន50ពាន់លានអឺរ៉ូឬត្រូវជា៥៤,៦ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដោយនិយាយថាប្រាក់នឹងត្រូវពិនិត្យឡើងវិញ ជារៀងរាល់ឆ្នាំសម្រាប់ការអនុញ្ញាតឡើង វិញព្រោះវាត្រូវបានលុបចោលជារៀងរាល់ពេល៤ឆ្នាំ។

រដ្ឋាភិបាលទីក្រុង Budapest បានបង្ហាញលក្ខខណ្ឌបស់ខ្លួន ដែលបង្ហាញថា នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban អាចនឹងអនុញ្ញាតឱ្យកម្មវិធីជំនួយដំណើរការទៅមុខបាន ក្នុងអំឡុងកិច្ចប្រជុំអ្នកជំនាញថវិកាចំនួន២៧នាក់របស់ EU កាលពីថ្ងៃសុក្រសប្តាហ៍មុន ។

ផែនការនេះបានអំពាវនាវឱ្យមានការផ្តល់ជំនួយ និងប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន១២,៥ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំក្នុងរយៈពេល៤ឆ្នាំ ក្រោមការយល់ព្រមជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាអឺរ៉ុប នេះបើយោងតាមការដកស្រង់សម្តីអ្នកការទូតសហភាពអឺរ៉ុបបីនាក់ដែលមិនបញ្ចេញអត្តសញ្ញាណ។

គួរឲ្យដឹងដែរថាលោកOrban ដែលបានអំពាវនាវឱ្យបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន តាមរយៈការចរចាជាជាងការអូសបន្លាយវិបត្តិនោះ បានរារាំងកញ្ចប់ជំនួយនៅឯកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុបនៅខែធ្នូនៅទីក្រុងប្រ៊ូសែលកន្លងមកនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top