ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានស្នើ នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បន្តគាំទ្រ ដល់គោលគំនិតកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នាកន្លងទៅ ដើម្បីចូលរួមចំណែកគាំទ្រដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ។ ...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសឡាវ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ។ ការប្តេជ្ញារួមគ្នានេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោកបណ្ឌិត...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៤ និងផ្សព្វផ្សាយ អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា ចំនួន១៣ចំណុច ក្នុងឱកាសបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣...
កំពង់ចាម ៖ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិភាក្សាពិនិត្យលើ វឌ្ឍនភាព នៃដំណើរការសាងសង់ កែលម្អរ ផ្លូវជាតិលេខ ៧ ប្រវែងជាង ៤៥ គីឡូម៉ែត្រ គឺព្រុំប្រទល់ទីប្រជុំជនសគន់ ស្រុកជើងព្រៃ មកទល់និងគល់ស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី ២៥ ខែមីនាឆ្នាំ...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកឱកាសការងារជាង ៨០០០ កន្លែងដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមរយៈការដាក់មជ្ឈមណ្ឌលការងារចល័ត របស់ទីភ្នាក់ងារជាតិ និងមុខរបរ នៅជុំវិញរោងចក្រនាពេលនេះគឺជាយន្តការរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានក្តីរន្ធត់ ចំពោះការស្លាប់បាត់បង់ជីវិតមនុស្សរាប់សិបនាក់ និងការរងរបួសរាប់ រយនាក់ នៅក្នុងការវាយប្រហារភេរវកម្ម នៅសាលមហោស្រពទីក្រុងមូស្គូ និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើវាយប្រហារ ដ៏សាហាវឃោរឃៅនេះ។ យោងតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការវាយប្រហារភេរវកម្ម នៅសាលមហោស្រព នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា “យើងមានក្តីរន្ធត់ ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្ស រាប់សិបនាក់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន៧ ផ្តោតសំខាន់ លើសន្ធិសញ្ញាកំណត់ព្រំដែន និងវិស័យថាមពលរវាងប្រទេសទាំងពីរ ។ យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនយ៉ាងសកម្ម នៅគ្រប់មូលដ្ឋានភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស ដោយនៅក្នុងសប្ដាហ៍កន្លងទៅនេះ ដោយឃាត់ជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ទ្រង់ទ្រាយតូចចំនួន២៩៥នាក់ទៀតហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ ជនសង្ស័យខាងលើនេះ...
ភ្នំពេញ៖ បុរសម្នាក់បានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ក៏ព្រោះតែទឹកចិត្តល្អពេករាប់អានចំមិត្តភ័ក្រអន្យតិរ្ថិយ សុខចិត្តឲ្យដីរបស់ខ្លួនជិត៤ហិកតា យកទៅដាក់បញ្ចាំដើម្បីដោះទ័លតែទីបំផុត ត្រូវបានមិត្តភ័ក្រចិត្តជាទេវត្ត ឃុបឃិតគ្នាលួចធ្វើប្លង់រឹង ចុងក្រោយបានត្រឹមបង្ហោះសារពីលើគ្រេ ក្នុងមន្ទីរពេទ្យមុនស្លាប់ សុំកិច្ចអន្តរាគមន៍ឲ្យថ្នាក់ដឹកនាំជួយស្វែងរកភាពយុត្តិធម៌ឲ្យ។ បើតាមប្រភពព័ត៌មានពីអ្នកស្និទនិងគ្រួសារជនរងគ្រោះបានឲ្យដឹងថា លោក សូ បិនឡា បានឈឺចាប់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ក្រោយពីបានជួយយកអាសារមិត្តភ័ក្រឈ្មោះ ជា ឡង់ឌី យកដីជិត៤ហិកតា ទៅដាក់បញ្ចាំដើម្បីជួយដោះស្រាយការលំបាក តែចុងបញ្ចប់បុគ្គលនេះ បានឃុបឃិតគ្នាជាមួយឈ្មោះ...
ទស្សនាវិដេអូ ក្រុមបវរកញ្ញា Universal Women 2024 បានធ្វើដំណើរទៅលេងកម្សាន្ត នៅលើកោះរ៉ុង ជាមួយនឹងការកម្សាន្តនៅ ម៉ាហ្វីយ៉ា រីសត ព្រមទាំងលេងល្បែង ប្រជាប្រិយខ្មែរមួយចំនួនដូចជា វាយក្អម រាំដណ្តើមកៅអី ទូលក្អមដើរ ដណ្តើមស្លឹកឈើជាដើម។