ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល សរុបចំនួន ០៥រូប ដែលក្នុងនោះមាន រដ្ឋលេខាធិការ ចំនួន ០១រូប អនុរដ្ឋលេខាធិការ ចំនួន០១រូប...
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តីក្រសួង ការបរទេសជប៉ុន បានអះអាងជាថ្មីពីការប្តេជ្ញាចិត្ត បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។...
ហ្សាការតា៖ ទីភ្នាក់ងារតាមដានភូមិសាស្ត្រ និងអាកាសធាតុ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,២រ៉ិចទ័រ បានវាយប្រហារខេត្ត Sulawesi ខាងជើង នៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា គ្រោះរញ្ជួយដីស្ថិតនៅទីតាំង ១២៨គីឡូម៉ែត្រ ភាគអាគ្នេយ៏នៃតំបន់ Bolaang Mongondow ខាងកើតដែលមានជម្រៅ ១០គីឡូម៉ែត្រ ស្ថិតនៅក្រោមបាតសមុទ្រ ។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បន្ថយឋានន្តរស័ក្តិថ្នាក់មន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ ចំនួន ២រូប ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិដែលពាក់ផ្កាយ៣ និងផ្កាយ២ ឲ្យមកត្រឹមជាពលបាលត្រី។ យោងតាមព្រះរាជក្រឹត្យបានបញ្ជាក់ថា មន្ដ្រីទាំង ២រូបនោះ រួមមាន៖ លោកឧត្តមសេនីយ៍ឯក យិន គារ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឲ្យមកត្រឹមថ្នាក់ពលបាលត្រី,...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោក Frew Behabtu នាយកប្រចាំប្រទេសកម្ពុជា នៃមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍនកសិកម្ម (IFAD) និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។ បន្ទាប់ពីបានថ្លែងមតិស្វាគមន៍ ចំពោះលោកនាយក និងប្រតិភូអមដំណើររួចមក លោករដ្ឋមន្ត្រី បានលើកឡើងអំពីការអភិវឌ្ឍ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា យុវជនបាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សា សមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងមាំ សម្រាប់ជំនាន់ក្រោយទៀត។ ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល របស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ ២០២៤ នាថ្ងៃ១៤ មីនា សម្តេចធិបតីបានរំឭកនឹកដល់គុណូបការៈ ប្រកបដោយក្តីកតញ្ញូដ៏ជ្រាលជ្រៅបំផុត ជូនចំពោះអតីតយុវជនកម្ពុជា...
ប៊ែរឡាំង៖ កងកម្លាំងប្រដាប់អាវុធ អាល្លឺម៉ង់ នឹងចូលរួមក្នុងការបញ្ជូនជំនួយមនុស្សធម៌ សម្រាប់តំបន់ហ្គាហ្សា ហើយការដាក់ពង្រាយជំនួយ អាចចាប់ផ្តើមនៅដើមចុងសប្តាហ៍នេះ នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Boris Pistorius។ ផ្តួចផ្តើមដោយហ្ស៊កដានី ប្រតិបត្តិការនេះនឹងទម្លាក់ការផ្គត់ផ្គង់ជំនួយដល់ប្រជាជននៅតំបន់ហ្គាហ្សា។ សហរដ្ឋអាមេរិក និងបារាំងក៏កំពុងចូលរួមក្នុងការផ្ដល់ជំនួយតាមយន្តហោះនេះផងដែរ។ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ កំពុងផ្តល់យន្តហោះដឹកជញ្ជូន C-130J Hercules ចំនួនពីរ ដែលឈរជើងនៅ Evreux...
បរទេស ៖ FBI បានចាប់ផ្តើមការស៊ើបអង្កេត បន្ទាប់ពីការផ្ទុះមួយនៅឯកន្លែងបណ្តុះបណ្តាល របស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង ដែលបានធ្វើឱ្យសមាជិក ជាច្រើននាក់របស់ក្រុម SWAT នៃតម្រួត Orange County ចូលមន្ទីរពេទ្យកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីបានទទួលការ...
យេរ៉ូសាឡឹម ៖ សភាអ៊ីស្រាអែល នៅថ្ងៃពុធម្សិលមិញនេះ បានអនុម័តថវិការដ្ឋ ដែលបានកែសម្រួល សម្រាប់ឆ្នាំ២០២៤ ដើម្បីផ្តល់មូលនិធិ ដល់សង្រ្គាមរបស់ប្រទេសប្រឆាំង នឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។ យោងតាមក្រសួងហិរញ្ញវត្ថុ ថវិកាដែលបានធ្វើបច្ចុប្បន្នភាព មានចំនួនប្រហែល ៥៨៤ ពាន់លាន shekels (ប្រហែល ១៦១ពាន់លានដុល្លារអាមេរិក) ការកើនឡើងចំនួន ៧០ពាន់លាន shekels...
យេរ៉ូសាឡឹម៖ មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា ប្រទេសនេះ ត្រូវបានដោះស្រាយ ដើម្បីវាយប្រហារទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត នៃតំបន់ហ្គាហ្សាស្ទ្រីប ដោយផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីន ប្រមាណ ១,៤លាននាក់ ដែលបានភៀសខ្លួនពីខាងក្នុង ដោយសារការវាយ ប្រហាររបស់អ៊ីស្រាអែល នៅកន្លែងផ្សេងទៀត ហើយនឹងជម្លៀសប្រជាជន ភាគច្រើនមុនការវាយប្រហារ។ អ្នកនាំពាក្យកងកម្លាំង ការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari...