ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ វាយប្រហារភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី

Xinhua

ហ្សាការតា៖ ទីភ្នាក់ងារតាមដានភូមិសាស្ត្រ និងអាកាសធាតុ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,២រ៉ិចទ័រ បានវាយប្រហារខេត្ត Sulawesi ខាងជើង នៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ។

ទីភ្នាក់ងារនេះបានបញ្ជាក់ថា គ្រោះរញ្ជួយដីស្ថិតនៅទីតាំង ១២៨គីឡូម៉ែត្រ ភាគអាគ្នេយ៏នៃតំបន់ Bolaang Mongondow ខាងកើតដែលមានជម្រៅ ១០គីឡូម៉ែត្រ ស្ថិតនៅក្រោមបាតសមុទ្រ ។

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ១និង៥៦នាទីព្រឹក ម៉ោងនៅហ្សាការតា នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវនឹងម៉ោង១៨និង៥៦នាទីកាលពីថ្ងៃពុធ ម៉ោងសកល ។ នេះបើយោងតាមទីភ្នាក់ងារបានបញ្ជាក់ដូច្នេះ ។

ទីភ្នាក់ងារដដែលនេះមិនបានបញ្ជាក់ថា មានរលកយក្សស៊ូណាមិណាមួយកើតឡើងនោះទេ ខណៈដែលមានការរញ្ជួយខ្លាំង បង្កឲ្យរកយក្សធំៗកើតឡើង ៕

To Top