កំពង់ចាម ៖ ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំដោយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំ មន្ត្រីរាជការ ប្រារព្ធពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខសប្បាយដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨...
តូក្យូ៖ កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងកើត ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីបង្កើនការរារាំងប្រឆាំងនឹងប្រទេសចិន និងកូរ៉េខាងជើង។ សមយុទ្ធរយៈពេលពីរថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ ដែលពាក់ព័ន្ធនឹងក្រុមវាយប្រហារតាមនាវារបស់សហរដ្ឋអាមេរិក ដឹកនាំដោយនាវា Theodore Roosevelt ដើរដោយថាមពលនុយក្លេអ៊ែរ បានធ្វើឡើងខណៈដែលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។...
ប៉េកាំង៖ ក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានកោះហៅអ្នកការទូតជាន់ខ្ពស់ជប៉ុនម្នាក់កាលពីថ្ងៃសុក្រ ដើម្បីដាក់ពាក្យបណ្តឹងដែលអះអាងថា ទីក្រុងតូក្យូ បានបង្ហាញពីគោលជំហរ “អវិជ្ជមាន” ចំពោះទីក្រុងប៉េកាំងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលជប៉ុន-សហរដ្ឋអាមេរិក និងនៅក្នុងកិច្ចចរចាត្រីភាគីដែលពាក់ព័ន្ធនឹងហ្វីលីពីន ដែលបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន។ លោក Liu Jinsong អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ីរបស់ក្រសួងការបរទេសចិន បានធ្វើ “តំណាងដ៏ឧឡារិក” ហើយបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង និងការមិនពេញចិត្តយ៉ាងខ្លាំង” ទាក់ទងនឹងកិច្ចប្រជុំកំពូលទាំងពីរនៅក្នុងជំនួបជាមួយលោក Akira...
សិង្ហបុរី៖ ក្រសួងការបរទេសឥណ្ឌូណេស៊ី បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលស្នើថា ប្រទេសនេះនឹងធ្វើឱ្យទំនាក់ទំនងការទូតមានលក្ខណៈធម្មតាជាមួយអ៊ីស្រាអ៊ែល ជាថ្នូរនឹងសមាជិកភាពនៅអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ (OECD)។ លោក Lalu Muhamad Iqbalអ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Antara កាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានគម្រោងបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអ៊ែលទេ ជាពិសេសគឺសកម្មភាពរបស់អ៊ីស្រាអ៊ែលនៅក្នុងតំបន់ហ្គាហ្សា” ។ លោក...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់សូមបួងសួងដល់បារមី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក...
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក តូនី ប្ល៊ីងគែន បានផ្ញើរសាររបស់ខ្លួន អបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ។ លោករដ្ឋមន្រ្តី បានលើកឡើងថា «ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងជុំវិញពិភពលោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ភាពចម្រុងចម្រើន និងសំណាងល្អ»។ លោក បន្តថា ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដ៏ពិសេសមួយ ដើម្បីអបអរសាទរនូវភាពរស់រវើកនៃវប្បធម៌ខ្មែរ។...
ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី បានដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ និងកាំភ្លើង Pantsir ជាង៥០គ្រឿង ដើម្បីការពារកន្លែងសំខាន់ៗ ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Krasnaya Zvezda ឧត្តមសេនីយ៍ឯក Andrey Semenov អគ្គមេបញ្ជាការរងនៃកងកម្លាំងអាកាសរុស្ស៊ី និងជាប្រធានកងកម្លាំងការពារដែនអាកាស និងមីស៊ីល បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងសំខាន់ៗត្រូវបានធ្វើឡើងដើម្បីពង្រឹងការការពារដែនអាកាស...
វ៉ាស៊ីនតោន៖ គេបានដឹងអំពីភាពតានតឹងដ៏យូរអង្វែងរវាងប្រទេសចិន និងប្រទេសជិតខាង នឹងស្ថិតក្នុងការយកចិត្តទុកដាក់បំផុតនៅគ្រាដែលមេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន ប្រមូលផ្តុំគ្នានៅឯសេតវិមាន ដើម្បីជំរុញឱ្យដាក់សម្ពាធកាន់តែខ្លាំងឡើងលើទីក្រុងប៉េកាំង ដែលបានដាក់គម្រាបមកលើទីក្រុងម៉ានីល បង្កជាជម្លោះនៅសមុទ្រចិនខាងត្បូង ។ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រកាសពីការខិតខំប្រឹងប្រែងយោធារួមគ្នាថ្មី និងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអតីតអាណានិគមអាមេរិក ខណៈដែលលោកធ្វើជាម្ចាស់ផ្ទះជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr និងនាយករដ្ឋមន្ត្រីជប៉ុន...
លោកឧត្តមសេនីយ៍ត្រី ហ៊ួត ស្រ៊ី ស្នងការរងផែនភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋានខេត្តព្រះសីហនុ ព្រមទាំងសហការីទាំងអស់ សូមគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨...
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ និងលោកជំទាវ សូមគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨...