ភ្នំពេញ៖ លោក ឆាយ ប្ញទ្ធិសែន អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ គណបក្សថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស...
ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនកំពត ចាប់ផ្តើមបញ្ជូនយុវជន សិក្សាជំនាញ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១,៥ លាននាក់ របស់ខ្លួនចុះហាត់ការ នៅក្រុមហ៊ុនឯកជន ខណៈយុវជនប្តេជ្ញារចិត្តខិតខំ យកចិត្តទុកដាក់ហាត់ការ និងរំពឹងថាក្រុមហ៊ុន នឹងទទួលយកជាបុគ្គលិកពេញសិទ្ធិ បន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់ នៅ៣សប្តាហ៍ខាងមុខទៀត ។ ការលើកឡើងបែបនេះ របស់សិក្ខាកាម បន្ទាប់ពីពួកគេបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការលើបច្ចេកវិទ្យាថ្មី រួមទាំងប្រព័ន្ធស្វយ័ត ខណៈដែលពួកគេបង្កើនទំនាក់ទំនងសន្តិសុខចំ ពេលមានការពង្រឹងយោធារបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ របស់ពួកគេនៅរដ្ឋហាវ៉ៃ អ្នកទាំងបីក៏បានឲ្យដឹងថា កងកម្លាំងរបស់ពួកគេមានគោលបំណង ធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលការពារដែន អាកាសក្នុងតំបន់នៅឆ្នាំ២០២៧ នៅឯសមយុទ្ធយោធាពហុជាតិជាទៀងទាត់ ។ កិច្ចចរចាបីផ្លូវរវាងរដ្ឋមន្ត្រីការពារជាតិជប៉ុន Minoru...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងការពង្រឹងការការពារព្រៃ អាម៉ាហ្សូនផងដែរ។ ក្នុងអំឡុងពេលកិច្ចពិភាក្សា របស់ពួកគេនៅប្រទេសប្រេស៊ីលលោក គីស៊ីដា និងលោក...
ហ្សឺណែវ៖ ការិយាល័យមនុស្សធម៌ និងទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រថា ការលុកលុយរបស់អ៊ីស្រាអែល ចូលទៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងក្នុងតំបន់ហ្គាហ្សា អាចនាំឱ្យមានការសម្លាប់ និងធ្វើឱ្យមហន្តរាយមនុស្សធម៌នៅក្នុងតំបន់កាន់តែអាក្រក់ទៅៗ។ បច្ចុប្បន្ន ទីក្រុងនេះបម្រើជាមូលដ្ឋាន សម្រាប់ប្រតិបត្តិការ មនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីមានការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លាជាច្រើនខែ របស់អ៊ីស្រាអែល និងការស្លាប់ជនស៊ីវិល។ កាលពីដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀន ក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មាន គឺធ្វើឡើងដើម្បីស្របទៅនឹងការអនុវត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល លេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយក្នុងតំបន់ មួយរូប បានលើកឡើងថា រូបភាពនិងស្រមោលនៃបដិវត្តន៍ពណ៌ ហាក់ចាប់ផ្ដើមចេញស្រមោល តាមលងកម្ពុជា សារជាថ្មី ស្របពេលដែលរាជរដ្ឋាភិបាល បានប្រកាសជំហរយ៉ាងមុឺងម៉ាត់ ថានឹងជីកព្រែកហ្វូណនតេជោឱ្យបាន នៅក្នុងចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខ។ នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក សយ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នេះលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងដោះទឹក និងពង្វាងទឹកចេញ...
កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំងស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូកបញ្ជូលនូវប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើនទៀត រហូតដល់បានជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP (European New Car Assessment Programme) និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី និងនូវែលសេឡង់ ANCAP...
បរទេស ៖ យោងតាមការចេញផ្សាយ RT រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានថ្កោលទោស ការកត់សម្គាល់ចុងក្រោយ របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron អំពីជម្រើស នៃការបញ្ជូនកងទ័ព ទៅកាន់អ៊ុយក្រែន ហើយបានព្រមានថា វិធានការបែបនេះអាចបង្កឱ្យ មានសង្គ្រាមនុយក្លេអ៊ែរ ជាមិនខាន។ ថ្លែងទៅកាន់ទូរទស្សន៍បារាំង...