ពោធិ៍សាត់: ប្រធានមន្ទីរអភិវឌ្ឈន៍ជនបទខេត្តពោធិ៍សាត់ លោកធឹម សុធារ៉ា រួម និង សហការីនៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៤ បានអញ្ជើញចុះផ្តល់សម្ភារ:បង្គន់អនាម័យ ជូនដល់ប្រជាពលរដ្ឋចំនួន ១៧៩ គ្រួសារអញ្ជើញមកពីចំនួន ១០ ភូមិក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ លោកធឹម...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ក្រសួងការពារជាតិ ៖ នាវាចិន២គ្រឿង ចូលចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីបណ្តុះបណ្តាល បច្ចេកទេសដល់កងទ័ពជើងទឹកកម្ពុជាhttps://dap-news.com/national/2024/05/08/413264/?fbclid=IwZXh0bgNhZW0CMTEAAR1H1EdtxHUPs3ZUqLS1Rtvg6FYwUpj8ftzS82n2UK9Ih0KvNIZV_YtPKac_aem_ARv872c7bYa-fvZm_MgJMmNCilFlb0TZ2YDs_b4pcVRK_Ms7ORK8Ngv2lJqN9Ox6OuCRQn1eH8vQgXhjomBxRiDV ខ្មាន់កាំភ្លើងបាញ់ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក កំពុងរៀបចំបញ្ជូនទៅតុលាការhttps://dap-news.com/national/2024/05/08/413350/?fbclid=IwZXh0bgNhZW0CMTEAAR2ZroydC6dPnqpQbaQUEJpoJn1_nUKb0x6QGjY3cjliJ26bcWyM8rVDMeg_aem_ARsw7GCCtZ0suuEKGxxVtcBSEJ2BvgTvbxk2hawl5hMp5VQMtFbcrsXqmbeMG9MVIcdYgwWkx9L03dvqLqEyp7YF ករណីរំលោភបូក លើក្មេងស្រីនៅសៀមរាប ! តុលាការឃុំខ្លួន យុវជន៣នាក់ទៀតhttps://dap-news.com/national/2024/05/08/413344/ ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្តសង្កត់ធ្ងន់ ពីភាពចាំបាច់ នៃការរឹតបន្តឹងការ អនុវត្តច្បាប់ចរាចរណ៍https://dap-news.com/?p=413411...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទីពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាលើកដំបូងក្រោយសេចក្តីសម្រេចប្រកាសសមាសភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាកិច្ចប្រជុំដែលធ្វើឡើងតាមការចង្អុលណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវអនុសាសន៍ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលបំណងនៃការបង្កើតក្រុមអធិការកិច្ចនេះ គឺដើម្បីជំរុញឱ្យមានអនុលោមភាពក្នុងវិស័យនីមួយៗដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញវិស័យឯកជនមានការរីកចម្រើនលូតលាស់ឆាប់រហ័សបន្ថែមទៀត ហើយកម្មករនិយោជិតដែលធ្វើការក្នុងវិស័យនីមួយៗទទួលបានកិច្ចគាំពារដែលនឹងបង្កើតបានជាបរិយាកាសអាជីវកម្មដ៏ល្អសម្រាប់ជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។...
តូក្យូ៖ ប្រតិបត្តិកររបស់ខ្លួនបានឲ្យដឹងថា ការបញ្ចេញទឹកជុំទី៥ នៃទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលពិការចូលទៅក្នុងសមុទ្រ បានបញ្ចប់កាលពីថ្ងៃអង្គារ។ នៅក្នុងការបង្ហូរចុងក្រោយបំផុត ទីមួយនៃសារពើពន្ធឆ្នាំ២០២៤ ចាប់ពីខែមេសា ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានបញ្ចេញទឹកប្រហែល ៧,៨០០តោន ជាមួយនឹងបរិមាណសរុបប្រហែល...
រ៉ងហ្គូន៖ យោងតាមទិន្នន័យដែលចេញផ្សាយនាពេលថ្មីៗនេះដោយសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបាននាំចេញស្រូវ និងអង្ករចំនួន១១១,៨៦២តោន នៅក្នុងខែមេសា ដែលជាខែដំបូងនៃឆ្នាំសារពើពន្ធ២០២៤-២៥ ។ ការនាំចេញក្នុងខែមេសា រួមមានស្រូវចំនួន៤២,៧៧០តោន និងអង្ករចំនួន៦៩,០៩២តោន ។ បើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានឲ្យថា បរិមាណនៃការនាំចេញបានកើនឡើងពី៨៧,៦៤៨តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបាននាំចេញស្រូវ និងអង្ករទៅកាន់ជាង២០ប្រទេស និងតំបន់ រួមមាន ឥណ្ឌូនេស៊ី ហ្វីលីពីន ចិន ប៉ូឡូញ...
ឡាអេ៖ កាលពីថ្ងៃអង្គារ អាជ្ញាធររបស់ប្រទេសហូឡង់ បានចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនចំនួន១២៥នាក់ នៅឯបរិវេណសាកលវិទ្យាល័យ Amsterdam ។ គួរបញ្ជាក់ថា ការអន្តរាគមន៍របស់ប៉ូលិសបានចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១និង០០នាទី ម៉ោងសកលនៅគ្រាដែលមន្រ្តីបានផ្លាស់ប្តូរដើម្បីបំបែកការធ្វើបាតុកម្មដែលបានចាប់ផ្តើមកាលពីរសៀលថ្ងៃចន្ទ ។ គេបានឃើញក្រុមបាតុករបានបោះតង់នៅបរិវេណសាលានៅភាគខាងកើតនៃទីក្រុង Amsterdam ដោយទាមទារឱ្យផ្តាច់ទំនាក់ទំនងទាំងអស់រវាងសាកលវិទ្យាល័យ Amsterdam និងអ៊ីស្រាអ៊ែល ។ សេចក្តីរាយការណ៍ឲ្យដឹងថា បាតុករត្រូវបានស្នើសុំឱ្យចាកចេញពីបរិវេណសាលា នៅមុនពេលមានអន្តរាគមន៍របស់ប៉ូលិស...
ប៉ារីស៖ ប្រមុខរដ្ឋទាំងពីរនៃប្រទេសចិន និងបារាំង បានអំពាវនាវឱ្យមានការបើកប្រកបដោយប្រសិទ្ធភាពនូវរាល់ច្រកឆ្លងកាត់ចាំបាច់ និងច្រកព្រំដែន សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ប្រកបដោយភាពរហ័ស សុវត្ថិភាព និរន្តរភាព និងគ្មានការរារាំង នៅក្នុងតំបន់ហ្គាហ្សា។ ប្រទេសទាំងពីរបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ប្រមុខរដ្ឋចិន និងបារាំង បានរួមគ្នាសម្ដែងការប្រឆាំងនឹងប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា ដែលនឹងនាំឱ្យមានគ្រោះមហន្តរាយមនុស្សធម៌កាន់តែខ្លាំង។ ប្រមុខរដ្ឋទាំងពីរក៏ប្រឆាំងនឹងការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនស៊ីវិលប៉ាឡេស្ទីនផងដែរ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក ស៊ី...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ទូតអង់គ្លេសថា នគរបាលជាតិរបស់កម្ពុជា ប្ដេជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសផ្សេងៗទៀត។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញទទួលជួបគណៈប្រតិភូស្ថានទូតអង់គ្លេស ដឹកនាំដោយលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាដ្ឋទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគរបស់ប្រទេសចិនជាមួយវិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។ ការថ្លែងឡើងរបស់ លោករដ្ឋមន្រ្តី គឺធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអ្នកវិនិយោគមកពីប្រទេសចិន ដែលមានបំណងចង់ចូលរួមចំណែកជាមួយវិស័យបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តី...