ព័ត៌មានជាតិ

ប្រធានមន្ទីរ អភិវឌ្ឈន៍ជនបទ ខេត្តពោធិ៍សាត់ ចុះផ្តល់សម្ភារ:បង្គន់ អនាម័យជូនពលរដ្ឋ ឃុំតាលោចំនួន ១៧៩ គ្រួសារ !

ពោធិ៍សាត់: ប្រធានមន្ទីរអភិវឌ្ឈន៍ជនបទខេត្តពោធិ៍សាត់ លោកធឹម សុធារ៉ា រួម និង សហការីនៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៤ បានអញ្ជើញចុះផ្តល់សម្ភារ:បង្គន់អនាម័យ ជូនដល់ប្រជាពលរដ្ឋចំនួន ១៧៩ គ្រួសារអញ្ជើញមកពីចំនួន ១០ ភូមិក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

លោកធឹម សុធារ៉ា បានលើកឡើងថា ការផ្តល់សម្ភារ:បង្គន់ អនាម័យឆ្នាំនេះគឺជាឆ្នាំទី ២ សម្រាប់ឃុំតាលោ ស្រុកតាលោសែនជ័យដើម្បីមន្ទីរ បានធ្វើការផ្ទៀងផ្ទាត់ការប្រើប្រាស់បង្គន់អនាម័យ នៅតាមបណ្តាខ្នងផ្ទះគ្រប់ចំនូន ទាំងអស់តាមបណ្តាភូមិហើយនោះ មន្ទីរ និង ចុះវាយតម្លៃ ដើម្បីធ្វើការផ្ទៀងផ្ទាត់ថា អាចជាប់ជាឃុំឈប់បន្ទោរបង់ ពាសវាលពាសកាល ដែរឬទេ និង ដើម្បីបន្តការវាយតម្លៃ ស្រុកតាលោសែនជ័យ ជាស្រុកឈប់បន្ទោរបង់ ពាសវាលពាសកាល( ODF) នៅក្នុងឆ្នាំ ២០២៤នេះ ។

លោកប្រធានមន្ទីរក៍បានបន្តលើកឡើងទៀតថា រូបលោកផ្ទាល់ និង សហការីបានចុះពិនិត្យការខួងអណ្តូងថ្មី និង តម្លើងស្នប់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់នៅ ក្នុងភូមិសំសាន្ត និង ភូមិហាលទឹល ឃុំតាលោ ស្រុកតាលោសែនជ័យ ដែលកំពុងតែកង្វះខាតទឹក ប្រើប្រាស់ជាចាំបាច់ប្រចាំថ្ងៃផងដែរ៕

To Top