ព័ត៌មានអន្តរជាតិ

Update៖ ចាប់ខ្លួនក្រុមអ្នកគាំទ្រប៉ាឡេស្ទីន ១២៥នាក់ធ្វើបាតុកម្ម នៅមុខសកលវិទ្យាល័យមួយ នៅក្រុងឡាអេ

Afp

ឡាអេ៖ កាលពីថ្ងៃអង្គារ អាជ្ញាធររបស់ប្រទេសហូឡង់ បានចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនចំនួន១២៥នាក់ នៅឯបរិវេណសាកលវិទ្យាល័យ Amsterdam ។

គួរបញ្ជាក់ថា ការអន្តរាគមន៍របស់ប៉ូលិសបានចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១និង០០នាទី ម៉ោងសកលនៅគ្រាដែលមន្រ្តីបានផ្លាស់ប្តូរដើម្បីបំបែកការធ្វើបាតុកម្មដែលបានចាប់ផ្តើមកាលពីរសៀលថ្ងៃចន្ទ ។

គេបានឃើញក្រុមបាតុករបានបោះតង់នៅបរិវេណសាលានៅភាគខាងកើតនៃទីក្រុង Amsterdam ដោយទាមទារឱ្យផ្តាច់ទំនាក់ទំនងទាំងអស់រវាងសាកលវិទ្យាល័យ Amsterdam និងអ៊ីស្រាអ៊ែល ។

សេចក្តីរាយការណ៍ឲ្យដឹងថា បាតុករត្រូវបានស្នើសុំឱ្យចាកចេញពីបរិវេណសាលា នៅមុនពេលមានអន្តរាគមន៍របស់ប៉ូលិស ដែលបណ្តាលឱ្យបាតុករត្រូវបានគេដេញទៅឱ្យឆ្ងាយពីបរិវេណសាលា និងមានការចាប់ខ្លួនមនុស្សចំនួន១២៥នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top