បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ “ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥” នៅមណ្ឌលកីឡាដ្ឋានខេត្តបាត់ដំបង (ទីលានបាល់ទាត់វាលបែកចាន)។ សូមបញ្ជាក់ថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយផ្តួចផ្តើម ដោយអង្គការសហប្រជាជាតិ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, មន្ត្រីធនាគារ បានចូលរួមសិក្ខាសាលា ស្ដីពី” មូលដ្ឋានគ្រឹះនៃការប្រើប្រាស់សារធាតុបន្ថែម និងការរៀបចំខ្សែសង្វាក់ផលិតកម្ម ស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ” និងផ្សព្វផ្សាយពីផលិតផលសេវាកម្ម របស់ធនាគារ ដែលស្ថិតនៅសណ្ឋាគារសង្គហមិត្ត ក្នុងខេត្តកែប នាព្រឹកថ្ងៃទី0៧ ខែឧសភា ឆ្នាំ២០២៤។ សិក្ខាសាលានេះរៀបចំសហការដោយ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានណែនាំឲ្យក្រុមការងារទូរគមនាគមន៍ បន្តពង្រឹងគុណភាពសេវាទូរគមនាគមន៍ ក្នុងរាជធានីភ្នំពេញ ខណៈបង្គោលអង់តែនរួមចំនួន ៧៤បង្គោល ត្រូវបានសង់នៅតាមបុរី ។ ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់ គុណភាពសេវាទូរគមនាគមន៍ ក្នុងរាជធានីភ្នំពេញទាំង៩ក្រុម នៅថ្ងៃ៧ ឧសភា លោក ជា...
ហ្គាហ្សា៖ កាលពីថ្ងៃអង្គារ ក្រុមចលនាតស៊ូឥស្លាម ដែលគេហៅថា (ហាម៉ាស់) បានអំពាវនាវឱ្យរដ្ឋបាលសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើអ៊ីស្រាអ៊ែល ឱ្យបញ្ឈប់ការវាយលុក ច្រកព្រំដែនក្រុង Rafah ដែលជាប់ជាមួយ ប្រទេសអេហ្ស៊ីប។ ក្រុមហាម៉ាស់បានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះគឺជាការកើនឡើង ដ៏គ្រោះថ្នាក់មួយប្រឆាំង នឹងកន្លែងជនស៊ីវិលដែលត្រូវបានការពារ ដោយច្បាប់អន្តរជាតិ ក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍ មនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងទីតាំងនេះ ដោយបិទច្រក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងគៀវ កំពុងមានបំណង ចង់បានជំនួយរបស់ TikTok ដើម្បីទប់ទល់នឹងការ ត្រួតត្រា របស់ទីក្រុងម៉ូស្គូ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមនោះ នេះបើយោងតាមការ មន្ត្រីសង្គ្រាម ព័ត៌មានកំពូលម្នាក់ របស់អ៊ុយក្រែន បានប្រាប់ Bloomberg កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន ដែលបានសម្ភាសលោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រគឺ ជាការឆ្លើយតបដោយ បង្ខំចំពោះគោលនយោបាយ ឥតអៀនខ្មាស និងឈ្លានពាន របស់បស្ចិមប្រទេស ដែលបង្កើត ការគំរាមកំហែងផ្នែកសន្តិសុខ សម្រាប់រុស្ស៊ី និងពលរដ្ឋរបស់ខ្លួន នេះបើយោងតាមការបញ្ជាក់ ដោយឯកអគ្គរដ្ឋទូតរបស់ទីក្រុងម៉ូស្គូ ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov...
ភ្នំពេញ៖ កម្ពុជាដើម្បីកម្ពុជា «រួមគ្នាកាត់បន្ថយកម្ដៅ ដើម្បីសិស្សានុសិស្សកម្ពុជា» ជាយុទ្ធនាការ ដែលផ្តួចផ្តើមឡើងដោយ ទឹកពិសាកម្ពុជា នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ក្នុងអំឡុងពេលនៃការកើនឡើងកម្ដៅផែនដីនេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤អនុញ្ញាតឲ្យ លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃប្រទេសកាតា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។
ភ្នំពេញ ៖ ក្រសួងធនធាន និងឧតុនិយម បានបញ្ជាក់ថា តំបន់មួយរបស់កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ នៅតាមតំបន់មួយលាយឡំ ជាមួយបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៨-១០ ឧសភា។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃ៨ ឧសភានេះ បានឲ្យដឹងថា សម្ពាធទាបគ្របដណ្ដប់ មកលើឈូងសមុទ្រថៃ កម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការសាទរ ចំពោះក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានយកចិត្តទុកដាក់ និងរួមចំណែកក្នុងការការពារជីវៈចម្រុះ ជាមួយក្រសួងបរិស្ថាន ប្រកបដោយ ទំនួលខុសត្រូវក្នុងសង្គម ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ។ ការសាទររបស់លោករដ្ឋមន្រ្តី ធ្វើឡើងក្នុងដំណើរ ទស្សនកិច្ចចុះត្រួតពិនិត្យ ការបំពាក់ឧបករណ៍ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ...