ព័ត៌មានអន្តរជាតិ

សមយុទ្ធនុយក្លេអ៊ែរ របស់រុស្សីគឺ ជាការឆ្លើយតប ទៅនឹងគោល នយោបាយគ្មានភាព ខ្មាសអៀន របស់លោកខាងលិច

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រគឺ ជាការឆ្លើយតបដោយ បង្ខំចំពោះគោលនយោបាយ ឥតអៀនខ្មាស និងឈ្លានពាន របស់បស្ចិមប្រទេស ដែលបង្កើត ការគំរាមកំហែងផ្នែកសន្តិសុខ សម្រាប់រុស្ស៊ី និងពលរដ្ឋរបស់ខ្លួន នេះបើយោងតាមការបញ្ជាក់ ដោយឯកអគ្គរដ្ឋទូតរបស់ទីក្រុងម៉ូស្គូ ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយកាលពីថ្ងៃអង្គារ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃចន្ទនេះ បានបញ្ជាឱ្យធ្វើសមយុទ្ធមួយ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រ នៅក្នុងតំបន់យោធាភាគខាងត្បូង ដែលជាប់ព្រំដែនអ៊ុយក្រែន។

ក្រសួងការបរទេស និងក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈថា សមយុទ្ធនេះមានគោលបំណងជាការព្រមានដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកុំឱ្យធ្វើឱ្យជម្លោះអ៊ុយក្រែនកាន់តែ
កើនឡើងថែមទៀត។

យោងតាមលោក Antonov សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងបន្តបង្កើនការផ្គត់ផ្គង់ អាវុធប្រល័យលោកកាន់តែខ្លាំង ឡើងដល់អ៊ុយក្រែន ដែលត្រូវបានរចនាឡើងដើម្បី សម្លាប់ប្រជាជនរុស្ស៊ី និងវាយប្រហារលើទឹកដីនៃប្រទេសនេះ។

គួរឲ្យដឹងដែរថានៅពេលសួរដើម្បីធ្វើអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍ដែលធ្វើឡើង ដោយអ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby កាលពីថ្ងៃចន្ទដែលបានចោទប្រកាន់រុស្ស៊ីថា មិនប្រុងប្រយ័ត្ននិងមិនទទួលខុសត្រូវ
ចំពោះអាវុធ នុយក្លេអ៊ែរ លោក Antonov បានឆ្លើយតបថា រុស្ស៊ីមិនគំរាមកំហែងនរណាម្នាក់ទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top