ព័ត៌មានជាតិ

រដ្ឋមន្ដ្រីបរិស្ថាន ៖ ភាពស្អាត បានជំរុញ ឲ្យរោងចក្រសហគ្រាស ទទួលយកការបំពាក់ ឧបករណ៍ស្វ័យ ត្រួតពិនិត្យសំណល់រាវ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការសាទរ ចំពោះក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានយកចិត្តទុកដាក់ និងរួមចំណែកក្នុងការការពារជីវៈចម្រុះ ជាមួយក្រសួងបរិស្ថាន ប្រកបដោយ ទំនួលខុសត្រូវក្នុងសង្គម ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ។

ការសាទររបស់លោករដ្ឋមន្រ្តី ធ្វើឡើងក្នុងដំណើរ ទស្សនកិច្ចចុះត្រួតពិនិត្យ ការបំពាក់ឧបករណ៍ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស នៅថ្ងៃ៧ ឧសភា នៅរាជធានីភ្នំពេញ។

តាមយន្តការបច្ចុប្បន្ន ការវាយតម្លៃទីតាំង ការអង្កេត តាមដាន និងការធ្វើអធិការកិច្ចប្រភពបំពុល អគ្គនាយកដ្ឋានគាំពារ បរិស្ថាន ត្រូវបញ្ជូនមន្ត្រីចុះពិនិត្យនៅតាមទីតាំងដោយផ្ទាល់ ដែលការងារនេះត្រូវចំណាយធនធានច្រើន ទាំងធនធានមនុស្ស ពេលវេលា ថវិកា និងមានការរំខាត ដល់រោងចក្រសហគ្រាសទៀតផង ។ ជាក់ស្តែងក្រោយការវាយតម្លៃ និងយោងតាមបទ ពិសោធ៍ពីបណ្តាប្រទេសជាច្រើន ក្រសួងបរិស្ថានបានរៀបចំ និងដាក់ឲ្យប្រើកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ដែលមានវិសាលភាពអនុវត្តចំពោះរាល់ប្រភពបំពុល អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និង សុខភាពសាធារណៈ តាមរយៈការបំពាក់ឧបករណ៍ តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ Online ដែលអនុញ្ញាតឲ្យក្រសួងធ្វើការតាមដានត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ទាន់ពេលវេលាជាក់លាក់ (Real Time) និងមានចំណាត់ការភ្លាមៗចំពោះប្រភពបំពុលបរិស្ថាន។

សូមបញ្ជាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់ រាវនៅក្នុង រោងចក្រ សហគ្រាស គឺជាយន្តការប្រកប ដោយតម្លាភាព រវាងក្រុមហ៊ុន ដែលជាម្ចាស់ប្រភពបំពុល និងក្រសួងបរិស្ថាន ព្រមទាំងជួយបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងសំណល់រាវជារួម ដើម្បីទទួល បានភាពស្អាត សុវត្ថិភាពបរិស្ថាន កាត់បន្ថយបានពីការបំពុល ដោយការបញ្ចេញសំណល់រាវខុសពីស្តង់ដារអនុញ្ញាត និងធានាការអភិវឌ្ឍប្រកបដោយចីរភាព៕

To Top