ភ្នំពេញ ៖ វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) បានបញ្ជូនសិក្ខកាម នៃកម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១,៥ លាននាក់របស់រាជរដ្ឋាភិបាល ចំនួន១២២នាក់ ចុះហាត់ការ នៅក្រុមហ៊ុនឯកជន លើជំនាញចំនួន៤ ដើម្បីដកស្រង់បទពិសោធន៍ពិត ខណៈសិក្ខាកាមរំពឹងខ្ពស់ ក្នុងការក្លាយជាបុគ្គលិក ពេញសិទ្ធិបន្ទាប់ពីហាត់ការរួច ។ ការបញ្ជូនសិក្ខាកាមទៅចុះហាត់ការរបស់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសនៅក្រុមហ៊ុនឯកជន នេះបន្ទាប់ពីសិក្ខាកាមបានសិក្សាជំនាញវិជ្ជាជីវៈ...
បរទេស ៖ តម្លៃជាមធ្យម នៃ អាផាតមិន (Apartment) នៅក្នុងទីក្រុងហុងកុងគឺ មានតម្លៃ ២៥.៨០២ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃខ្ពស់បំផុត នៅអាស៊ី ខណៈដែល Apartment នៅទីក្រុងហាណូយ ប្រទេសវៀតណាម មានតម្លៃ ២.០៦៨ដុល្លារ, នេះបើយោងតាមមគ្គុទ្ទេសក៍អចលនទ្រព្យសកល។ យោងតាមសារព័ត៌មាន VN EXPRESS...
បរទេស ៖ ទីក្រុងមូស្គូនឹងសងសឹកប្រឆាំង នឹងគោលដៅរបស់អង់គ្លេសនៅអ៊ុយក្រែន ឬកន្លែងផ្សេងទៀត ប្រសិនបើទីក្រុងកៀវ ប្រើប្រាស់មីស៊ីល ដែលផ្តល់ដោយចក្រភព អង់គ្លេស ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី ។ នេះបើតាមមន្រ្តីក្រសួងការបរទេសរុស្ស៊ី បានប្រាប់ឯកអគ្គរដ្ឋទូត ទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអង់គ្លេស...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសារមន្ទីរជាតិកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីនិមន្តព្រះសង្ឃ ប្រោះព្រំសុំសេចក្តីសុខ នាអំឡុងពេល នៃការវេចខ្ចប់និងដឹកជញ្ជូន ប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំ ពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ ដើម្បីបញ្ជូនយកទៅអភិរក្ស ជួសជុល និងវិភាគស្រាវជ្រាវ នៅប្រទេសបារាំង ៕
ភ្នំពេញ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ 115kV Unbalance Current Transformer, 24kV Voltage Transformer ចំនួន២មុខ សម្រាប់ប្រើ ប្រាស់នៅ GS12, GS-Rathanak Mondul (កញ្ចប់៣) (អាទិភាពទី ១) ជូននាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៣)...
សាកលវិទ្យាល័យបៀលប្រាយ ជាគ្រឹះស្ថានដ៏ធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ការអប់រំកម្រិត ឧត្តមសិក្សាដល់យុវជន និងអ្នកសិក្សាស្រាវជ្រាវរាប់ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន។ សាកលវិទ្យាល័យ បាននិងបន្តបណ្តុះបណ្តាលជំនាញ និងឯកទេសជាច្រើនចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ ជាន់ខ្ពស់ និងកម្រិតបណ្ឌិត ដែលស្ថិតក្នុងវិស័យមួយចំនួនរួមមាន៖ វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មាន វិស័យវិទ្យាសាស្រ្តសង្គម មនុស្សសាស្រ្ត និងភាសា វិស័យវិស្វកម្មនិងស្ថាបត្យកម្ម...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, តម្លាភាព និងប្រសិទ្ធភាព។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅថ្ងៃ៧ ឧសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា សមយុទ្ធនាពេលខាងមុខ របស់រុស្ស៊ី ដើម្បីសាកល្បងអាវុធ នុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន គួរតែត្រូវបានមើល ដោយសំអាងលើ សេចក្តីថ្លែងការណ៍ដ៏សាហាវ ដែលធ្វើឡើងដោយមន្ត្រី លោកខាងលិចមួយចំនួន និង សកម្មភាពអស្ថិរភាព របស់អង្គការណាតូ។ នៅព្រឹកថ្ងៃដដែល ទីក្រុងមូស្គូបានប្រកាស...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងគាំទ្រដល់សន្និសីទ សន្តិភាពអ៊ុយក្រែនអន្តរជាតិ លុះត្រាតែមានការទទួលស្គាល់ ដោយទីក្រុងមូស្គូ និងទីក្រុងគៀវ ដោយមានការចូលរួម ស្មើគ្នាពីគ្រប់ភាគីទាំងអស់។ កិច្ចពិភាក្សាដែលស្នើឡើង ដោយប្រទេសស្វីស នាពេលខាងមុខ គ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៥និង១៦...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមិនអាចគាំទ្រការ វាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah បានទេព្រោះវានឹងនាំឱ្យមាន ការបាត់បង់ជីវិតបន្ថែម និងរំខានដល់ការផ្តល់ជំនួយមនុស្សធម៌។ ការអត្ថាធិប្បាយរបស់ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានកើតឡើងនៅពេលដែល យន្តហោះអ៊ីស្រាអែលបានចាប់ផ្តើម ទម្លាក់គ្រាប់បែកលើទីក្រុងនៅតាមព្រំដែន ជាមួយប្រទេសអេហ្ស៊ីប ដែលបច្ចុប្បន្នមានប្រជាជនប៉ាឡេស្ទីនប្រហែល ១.៤លាននាក់ បានផ្លាស់ទីលំនៅពីភាគខាងជើង និងកណ្តាលតំបន់ហ្គាហ្សា។...