គែរ៖ រដ្ឋមន្ត្រីការបរទេស អេហ្ស៊ីបលោក Sameh Shoukry បានឲ្យដឹងថា អ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុង ចំពោះ “មហន្តរាយមនុស្សធម៌” ដែលប៉ាឡេស្ទីន កំពុងប្រឈមមុខ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ យោងតាមក្រសួងការបរទេស អេហ្ស៊ីប លោក Shoukry បានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz...
បរទេស៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico មានស្ថានភាពប្រក្រតីនៅឡើយទេ បន្ទាប់ពីការវះកាត់ ដោយរូបលោក ត្រូវបានឃាតករប៉ុនប៉ង ធ្វើឃាតរូបលោក កាលពីល្ងាចថ្ងៃពុធមមសិលមិញនេះ នេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីយប់ថ្ងៃពុធ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក TA3 បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងបរិស្ថានស្លូវ៉ាគីលោក Tomas Taraba ថាជីវិតរបស់នាយករដ្ឋមន្ត្រីមិនស្ថិតក្នុងគ្រោះថ្នាក់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Taraba បានលើកឡើងថា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា បើគ្មានវីរបុរសជាតិ បិតាសន្តិភាពសម្តេចតេជោ ហ៊ុន សែន ដឹកនាំឆ្ពោះទៅកាន់ការកសាងទេនោះ គ្មានឡើយព្រែកជីក «ហ្វូណនតេជោ សែន» ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោក...
សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ ជំរុញឱ្យអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដូចទីក្រុងហ៊ីរ៉ូស៊ីម៉ា របស់ជប៉ុនhttps://dap-news.com/?p=415113 ប្រទេសថៃ ជាប្រភពធំ នៃគ្រឿងញៀនខុសច្បាប់ ដែលរត់ពន្ធចូលក្នុងប្រទេសកូរ៉េខាងត្បូងhttps://dap-news.com/?p=415125 ទីភ្នាក់ងារអាមេរិក ចេញផ្សាយរបាយការណ៍បឋម ស្តីពីករណីបាក់ស្ពាន Baltimorehttps://dap-news.com/?p=415239 យន្តហោះ ប៊ូអ៊ីង ឯកជនរបស់អតីតប្រធានាធិបតីអាមេរិក ប៉ះគ្នាជាមួយយន្តហោះចតចោល ក្នុងព្រលានយន្តហោះ ក្រោយពេលចុះចតhttps://dap-news.com/?p=415283 ប្រទេសប៉ូឡូញ នឹងមិនទទួលយកជនចំណាកស្រុក ក្រោមកតិកាសញ្ញាថ្មី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ចប់អាណត្តិ នៅកម្ពុជា បានឯកភាពបន្តប្ដេជ្ញាពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ នាឱកាសអនុញ្ញាតជូនលោក Patrick Murphy ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាថ្ងៃទី១៥...
បន្ទាយមានជ័យ: អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សាក់ ពិសិដ្ឋ អធិការរង ដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពដល់សិស្សថ្នាក់ទី ៧ ទី៨ ទី៩ នៅក្នុងបរិវេណអនុវិទ្យាល័យសុភី ដែលមានការចូលរួមពី លោកគ្រូ...
បរទេស៖ វីដេអូឃ្លីបដែលបង្ហាញពីការវាយលុករបស់យន្តហោះគ្មានមនុស្សបើកដែលមានភាពជាក់លាក់ខ្ពស់របស់រុស្សី ប្រឆាំងនឹងប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្កែតច្រើនប្រភេទ BM-21 Grad ផលិតដោយសហភាពសូវៀត នៅប្រទេសអ៊ុយក្រែន បានផុសនៅលើបណ្តាញសង្គម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធសព្វាវុធនេះត្រូវបានទាហានរុស្ស៊ីរកឃើញនៅកន្លែងណាមួយក្នុងតំបន់ Kharkov របស់អ៊ុយក្រែន, នេះបើយោងតាមប៉ុស្តិ៍ Telegram ដែលបានផ្សាយឃ្លីបនោះ។ កងកម្លាំងរបស់ទីក្រុងម៉ូស្គូបានចូលរួមក្នុងប្រតិបត្តិការវាយលុកក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅក្នុងវីដេអូ...
ហ្គាហ្សា៖ ទូរទស្សន៍ប៉ាឡេស្ទីនបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤០ នាក់បានស្លាប់ និងផ្សេងទៀតបានរងរបួសបន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅលើជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើអគារលំនៅដ្ឋាន ដែលជាកម្មសិទ្ធិរបស់គ្រួសារ Karaja នៅភាគខាងត្បូងនៃជំរុំ Nuseirat ដោយមានក្មេងៗក្នុងចំណោមអ្នកស្លាប់។ កងទ័ពអ៊ីស្រាអែលបានវាយប្រហារជំរំ Nuseirat ម្តងហើយម្តងទៀត។ នៅក្នុងការវាយប្រហារនាពេលថ្មីៗនេះ នៅចុងខែមេសា...
ការចុះឈ្មោះចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៧បានបិទបញ្ចប់នៅថ្ងៃទី១៣ខែឧសភា។ ដូចការនឹកគិតអ៊ីចឹងមែន តំបន់តៃវ៉ាន់ត្រូវបានបដិសេធមិនឱ្យចូលរួម ហើយរឿងកំប្លែកសើច”ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក`”របស់អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យបានទទួលបរាជ័យ៨លើកជាប់ៗគ្នា។ នេះបានបញ្ជាក់យ៉ាងច្បាស់ថា គោលការណ៍ចិនតែមួយ គឺជាគំនិតឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិ។ មិនថាភាគីអាមេរិករកគ្រប់មធ្យោបាយដើម្បី“គាំទ្រឱ្យតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាត”យ៉ាងណាក៏ដោយ មិនថាអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ“អ្វើពុតគួរឱ្យអាណិតអាសូរនិងសុំជំនួយ”យ៉ាងណាក៏ដោយ វាគ្រាន់តែជារឿងកំប្លែកសើចដែលគ្មាននរណាម្នាក់យកចិត្តទុកដាក់នោះឡើយ។ តើតំបន់តៃវ៉ាន់មានលក្ខណៈសម្បត្តិចូលរួមក្នុងមហាសន្និបាតដែរឬទេ?បើមិនចូលរួមអាចនឹងធ្វើឱ្យមានកង្វះខាតក្នុងការបង្ការជំងឺឆ្លងដែរឬទេ? ហេតុអ្វីបានជារឿងកំប្លែកសើចចង់ចូលរួមក្នុងមហាសន្និបាតដែលឃុបឃិតដោយអាមេរិកនិងតំបន់តៃវ៉ាន់ទទួលបរាជ័យម្តងហើយម្តងទៀត?យើងត្រូវយល់ដឹងឱ្យច្បាស់លើបញ្ហាចំនួនបី។ ជាដំបូង តំបន់តៃវ៉ាន់គ្មានលក្ខខណ្ឌឬសិទ្ធិណាមួយក្នុងការចូលរួមមហាសន្និបាតអង្គារសុខភាពពិភពលោក ដោយមិនបានទទួលការយល់ព្រមពីរដ្ឋាភិបាលមជ្ឈិមចិននោះទេ។ យោងតាមគោលការណ៍ជាមូលដ្ឋានដែលត្រូវបានកំណត់ដោយសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនិងសេចក្តីសម្រេចចិត្តលេខ២៥.១នៃមហាសន្និបាតអង្គារសុខភាពពិភពលោក រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល និងមានសិទ្ធិអធិបតេយ្យភាពពេញលេញក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ។ ក្នុងនាមជាខេត្តមួយរបស់ប្រទេសចិន ប្រធានបទពាក់ព័ន្ធនឹងការចូលរួមក្នុងមហាសន្និបាតអង្គារសុខភាពពិភពលោករបស់តៃវ៉ាន់ ចាំបាច់ត្រូវដោះស្រាយដោយអនុលោមតាមគោលការណ៍ចិនតែមួយ។ ចាប់តាំងពីឆ្នាំ២០១៦មក...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព៏ត៌មាន បានលើកឡើងថា បន្ទប់សុខភាពមន្ត្រី ជាផ្នែកមួយក្នុងក្របខណ្ឌ នៃការផ្តល់ការគាំពារ ដល់មន្ត្រីនៃក្រសួងព័ត៌មាន ក្នុងការថែទាំសុខភាព និងផ្តល់នូវការប្រឹក្សយោបល់បឋម ដល់មន្ត្រី ករណីពួកគាត់មានបញ្ហាសុខភាព ជាយថាហេតុនៅក្នុងអំឡុងពេល នៃការបំពេញការងារ ឬមានបញ្ហាសុខភាពតិចតួច។ ការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព៏ត៌មាន ក្នុងឱកាសនៃការប្រកាសដាក់ឱ្យប្រើប្រាស់...