ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីស្លូវ៉ាគី ស្ថិតក្នុងស្ថានភាពប្រក្រតី បន្ទាប់ពីការវះកាត់ ក្នុងករណីប៉ុនប៉ង ធ្វើឃាតរូបលោក

បរទេស៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico មានស្ថានភាពប្រក្រតីនៅឡើយទេ បន្ទាប់ពីការវះកាត់ ដោយរូបលោក ត្រូវបានឃាតករប៉ុនប៉ង ធ្វើឃាតរូបលោក កាលពីល្ងាចថ្ងៃពុធមមសិលមិញនេះ នេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីយប់ថ្ងៃពុធ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក TA3 បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងបរិស្ថានស្លូវ៉ាគីលោក Tomas Taraba ថាជីវិតរបស់នាយករដ្ឋមន្ត្រីមិនស្ថិតក្នុងគ្រោះថ្នាក់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Taraba បានលើកឡើងថា “ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ សំណាងល្អតាមដែលខ្ញុំដឹងថាប្រតិបត្តិការបានដំណើរការល្អ ហើយខ្ញុំគិតថានៅទីបំផុតលោកនឹងរួចជីវិត លោកមិនស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតទេនៅពេលនេះ” ។

យោង​តាម​លោក Taraba ការ​បាញ់​មួយ​គ្រាប់ត្រូវ​ចំ​ពោះ និង​មួយ​គ្រាប់​ទៀត​ត្រូវ​សន្លាក់។ លោក Fico ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈកំពុងទទួលការវះកាត់ នេះបើតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក Robert Kalinak បានឲ្យដឹងកាលពីល្ងាចថ្ងៃពុធក្នុងសន្និសីទសារព័ត៌មានមួយ។

យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគីលោក Matus Sutaj Estok បានឱ្យដឹងថា ការវាយប្រហារនេះត្រូវបានគេចាត់ថ្នាក់ថា ជាការធ្វើឃាតដោយហេតុផលនយោបាយ។

លោក Fico បានរងរបួសនៅរសៀលថ្ងៃពុធបន្ទាប់ពីចូលរួមកិច្ចប្រជុំរដ្ឋាភិបាលនៅទីក្រុង Handlova ចម្ងាយប្រហែល ១៥០គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានី។

លោក Fico ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ Roosvelt នៅ Banska Bystrica ដោយសារការហោះហើរទៅកាន់រដ្ឋធានីនឹងត្រូវចំណាយពេលយូរជាងនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top