ក្នុងខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសតាជីគីស្ថាន ពិធីចាក់ផ្សាយនូវកម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» រដូវកាលទី៣ បកប្រែជាភាសា Tajik ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅក្រុង Dushanbe ប្រទេសតាជីគីស្ថាននៅថ្ងៃទី ៥ខែកក្កដា ។ ចាប់ពីថ្ងៃនេះតទៅ កម្មវិធីនេះនឹងចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសតាជីគីស្ថាន ។ លោក Shen Haixiong...
កាលពីថ្ងៃទី៤ខែកក្កដាតាមម៉ោងក្នុងតំបន់ នៅក្រុងហ្សឺណែវរបស់ស្វ៊ីស ។ ពេលក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអនុម័តជាឯកច្ឆន្ទនូវរបាយការណ៍ស្តីពីការទទួលការត្រួតពិនិត្យសិទ្ធិមនុស្សជុំទី៤របស់ចិន ក្នុងសាលប្រជុំបានលាន់ឮស្នូរទះដៃយ៉ាងកក់ក្តៅ តំណាងរបស់ប្រទេសជាច្រើនបានសម្តែងការជូនពរចំពោះគណៈប្រតិភូចិន ។ ប្រទេសជាង១២០បានទទួលស្គាល់យ៉ាងពេញលេញនូវកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស ហើយប្រទេសដែលថ្លែងសុន្ទរកថាភាគច្រើនបានវាយតម្លៃខ្ពស់ចំពោះការការពារសិទ្ធិមនុស្សរបស់ចិនក្នុងរយៈពេលដ៏ខ្លីៗ។ល។ តើមតិយោបល់ជាឯកច្ឆន្ទអំពីសិទ្ធិមនុស្សរបស់ចិនទាំងនេះគឺមកពីណា?ការពិតបានផ្តល់ចម្លើយហើយ ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសចិនបានប្រកាន់ខ្ជាប់ការចាត់ទុកសិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៍ជាសិទ្ធិមនុស្សមូលដ្ឋានដ៏សំខាន់បំផុត ដោយបានលើកឡើងប្រកបដោយការច្នៃប្រឌិតថ្មីថា “ការរស់រានមានជីវិតជាមូលដ្ឋាននៃការទទួលសិទ្ធិមនុស្សទាំងអស់ ជីវភាពរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជនជាសិទ្ធិមនុស្សដ៏ធំបំផុត។” ពីការដោះស្រាយជាលក្ខណៈប្រវត្តិសាស្ត្រនូវបញ្ហាក្រីក្រដាច់ខាត និងការកសាងបានសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ដល់ការកសាងបានប្រព័ន្ធអប់រំ សង្គមធានា សុខាភិបាល និងបណ្តាញសេវា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចបើកឱ្យមានប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ យោងតាមសេចក្ដីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការផ្ដល់ពាក្យ និងទទួលពាក្យ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយពាក្យផ្ដល់ជូនដោយឥតគិតថ្លៃ។ សូមរំលឹកថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤...
គែរ៖ ទូរទស្សន៍ Al-Qahera News របស់ប្រទេសអេហ្ស៊ីប បានរាយការណ៍ថា ប្រទេសអេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពី “ចំណុចលេចធ្លោ” ទាក់ទងនឹងកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយមិនបង្ហាញពីពេលវេលាជាក់លាក់នៃការប្រជុំនៅឡើយទេ។ អេហ្ស៊ីប បាននឹងកំពុងបើកកិច្ចប្រជុំយ៉ាងយកចិត្តទុកដាក់ជាមួយភាគីពាក់ព័ន្ធក្នុងសប្តាហ៍នេះ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា អេហ្ស៊ីបក៏បានរក្សាការប្រាស្រ័យទាក់ទងជាមួយចលនាហាម៉ាស់ ផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកជាប់ឃុំ...
ភ្នំពេញ ៖ លោកស្រី កាមិកាវ៉ា យ៉ូកុ (H.E. Ms. KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញក្ដីសង្ឃឹមថា នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ដែលជាឆ្នាំបោះឆ្នោតសកល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពិតជារៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ជាបន្តទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ.ជ.ប។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានបញ្ហាថប់ដង្ហើម យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានយល់ព្រមជាមួយមេដឹកនាំថ្មីរបស់អង់គ្លេសលោក Keir Starmer ដើម្បីធ្វើការរួមគ្នាធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ក្នុងអំឡុងពេលការហៅទូរស័ព្ទជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីគណបក្សការងាររបស់លោក ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកល។ លោក គីស៊ីដា ត្រូវបានដកស្រង់សម្តីដោយក្រសួងការបរទេសដែលបានប្រាប់លោក Starmer ថាប្រទេសជប៉ុន នឹងសហការជាមួយចក្រភពអង់គ្លេស ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋចំពេលបរិយាកាសសន្តិសុខពិភពលោកកាន់តែស្មុគស្មាញ។ ក្រសួងបានឲ្យដឹងថា មេដឹកនាំទាំងពីរក៏បានបញ្ជាក់ផងដែរថា...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមមន្រ្តីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនី ពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅការពារការដាច់ភ្លើង តាមតំបន់និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើង ទៅអ្នកដទៃ ដែលមិនបានដាក់ប្រព័ន្ធ ព្រះអាទិត្យនោះ។ តាមរយៈវីដេអូជាង៧នាទី លោក កែវ រតនៈ បានលើកឡើងថា ការដាក់ប្រព័ន្ធនានា មិនភ្ជាប់ជាមួយបណ្តាញជាតិនិងការដាក់ប្រព័ន្ធតូចៗ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមប៉ូលីសរបស់ប្រទេសសិង្ហបុរីបានឈានទៅដល់ការចាប់ឃាត់ខ្លួនជនឆបោកតាមប្រព័ន្ធអនឡាញឬ Scammer សរុបដល់ទៅ៣០៩នាក់។ ជនឆបោកទាំងនោះត្រូវបានគេក្រុមប៉ូលីសអះអាងថាបានប្រព្រឹត្តិសកម្មភាពឆបោកជោគជ័យទៅដល់១៣០០ករណីមានចាប់តាំងពីការឆបោកដោយប្រើប្រាស់ស្នេហាឆបោកដោយការបញ្ជាទិញអនឡាញឆបោកដោយរូបភាពជាមិត្តភ័ក្តនិងឆបោកជាការផ្តល់ការងារក៏ដូចជាការវិនិយោគជាដើម។ ប្រភពដដែលបានអះអាងដែរថាជនរងគ្រោះបានបាត់បង់ទឹកប្រាក់លុយកាក់ផ្ទាល់ខ្លួនសរុបចូលគ្នាប្រមាណទៅដល់ជាង១០លានដុល្លារលុយសិង្ហបុរីឬត្រូវជា៧,៤លានដុល្លារអាមេរិក។ គួរឲ្យដឹងដែរថាក្រុមជនឆបោកទាំងនោះនឹងត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមហើយដាក់ទោសក្នុងកម្រិតទោសការបោកប្រាស់លាងលុយនិងប្រើប្រាស់សេវាកម្មទូទាត់លុយខុសច្បាប់ជាដើម៕ ប្រែសម្រួល៖ស៊ុនលី