បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៉េកាំងបានត្រៀមខ្លួនក្លាយជាអ្នកនាំចូលធំបំផុត នៃឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ីនៅឆ្នាំនេះ បន្ទាប់ពីការហាមឃាត់របស់ទីក្រុងមូស្គូ លើការនាំចេញសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ទៅកាន់សហរដ្ឋអាមេរិក ក្នុងការសងសឹកចំពោះការរឹតបន្តឹងជ្រើសរើសរបស់ទីក្រុងវ៉ាស៊ីនតោន។ ក្នុងរយៈពេល ១០ខែកន្លងមកនេះ ប្រទេសចិនបានទិញសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ពីរុស្សីដែលមានតម្លៃ ៨៤៩លានដុល្លារ ដែលជាការកើនឡើង ៣,២ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យគយដែលបានវិភាគដោយ RIA Novosti ។ ប្រភពដដែលបានឲ្យដឹងដែរថាគិតត្រឹមខែតុលា តែមួយប៉ុណ្ណោះការនាំចូលរបស់វាបានកើនឡើងទ្វេដងពីខែកញ្ញា ដែលឈានដល់...
សិង្ហបុរី៖ លោក Lee Hsien Loong អគ្គលេខាធិការបក្សសកម្មភាពប្រជាជន ហៅកាត់ (PAP) គ្រោងនឹងលាលែងពីតំណែងជាមេដឹកនាំរបស់ខ្លួន ខណៈការឧទ្ទិសបុណ្យកុសលដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៧០ របស់គណបក្សកាន់អំណាចមួយនេះ ។ លោកទេសរដ្ឋមន្ត្រី Lee បានប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅឲ្យអ្នកស្នងតំណែងរបស់គាត់ គឺលោក Lawrence Wong នៅខែឧសភា ឆ្នាំនេះ ។...
ភ្នំពេញ៖ សភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា អាយភីធីភី (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ពិធីបើកសម័យប្រជុំជាផ្លូវការ ត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤...
មូស្គូ៖ លោក Yury Borisov ប្រធានសាជីវកម្មអវកាសរដ្ឋ Roscosmos បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស។ លោក Borisov បានលើកឡើងថា “រុស្ស៊ីបានរក្សាជំហររបស់ខ្លួនយ៉ាងរឹងមាំ និងជាប់លាប់ប្រឆាំងនឹងការដាក់ពង្រាយអាវុធណាមួយទៅក្នុងលំហ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា ខណៈពេលដែលរុស្ស៊ី មានសមត្ថភាពបែបនេះ វាមិនដែលជាលើកដំបូងក្នុងការដាក់ពង្រាយអាវុធនៅក្នុងលំហ ហើយត្រូវបានដឹកនាំយ៉ាងទូលំទូលាយដោយសន្ធិសញ្ញា...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រនៅទីក្រុង Brest ប្រទេសបេឡារុស្សថា ប្រទេសរុស្ស៊ី និងបេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់។ លោក Lavrov និងរដ្ឋមន្ត្រីការបរទេសបេឡារុស្សលោក Maxim Ryzhenkov បានចូលរួមកិច្ចប្រជុំនៃក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានបង្កើតផែនការសកម្មភាពរួម ស្តីពីគោលនយោបាយបង្ខិតបង្ខំឯកតោភាគី និងការដាក់ទណ្ឌកម្មប្រឆាំងនឹងបេឡារុស្ស...
ប៉េកាំង៖ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានផ្តួល លោកស្រី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលថ្មីៗនេះ សំណួរមួយត្រូវបានលើកឡើងជាញឹកញាប់៖ តើអ្វីនឹងជាផលប៉ះពាល់នៃការត្រលប់មកវិញរបស់លោក ត្រាំ លើការប្រែប្រួលនៃទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក? ការពិនិត្យឡើងវិញលើសេចក្តីថ្លែងការណ៍របស់លោក ត្រាំ ក្នុងអំឡុងពេលយុទ្ធនាការបង្ហាញថា ប្រធានាធិបតីជាប់ឆ្នោតអាចជំរុញឱ្យមានការកាត់បន្ថយសេដ្ឋកិច្ចបន្ថែមទៀតពីប្រទេសចិន។ រដ្ឋបាលលោក បៃដិន បានដាក់ពន្ធខ្ពស់លើផលិតផលរបស់ចិន ជាពិសេសនៅក្នុងវិស័យរថយន្តអគ្គិសនី...
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងគ្រាន់តែរង់ចាំ “ការសម្រេចចិត្តនយោបាយ” តែប៉ុណ្នោះ សម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួន ដែលជាពេលវេលា ដែលពិភពលោកកំពុងឃ្លាំមើលយ៉ាងដិតដល់ ចំពោះការផ្លាស់ប្តូរទិសដៅគោលនយោបាយរបស់ទីក្រុងព្យុងយ៉ាង ទាក់ទងនឹងការវិលត្រឡប់មកវិញនាពេលខាងមុខរបស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមាន។ លោកស្រី អាឡិចសាន់ត្រា ប៊ែល ឧបការីរងរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនុយក្លេអ៊ែរ បានឲ្យដឹងថា “សហរដ្ឋអាមេរិក វាយតម្លៃថា (កូរ៉េខាងជើង...
ភ្នំពេញ៖ យោងទៅលើសេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ ដែលបាន អនុម័តក្នុងអំឡុងពេលមហាសន្និបាតលើកទី១២ របស់ ICAPP បានប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នូវការសម្រេចចិត្តប្រគល់ “ពានរង្វាន់សតវត្សអាស៊ី ICAPP ជូនដល់ថ្នាក់ដឹកនាំឆ្នើមចំនួន៥រូបរបស់ ICAPP។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្តីពីលទ្ធផលនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP 12) ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ ICAPP បានសង្កត់ធ្ងន់សារជាថ្មី ពីការស្វែងរកឋានៈជាអ្នកសង្កេតការណ៍នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិសំដៅរួមចំណែកកាន់តែមានប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាពសកលនិងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្តីពីលទ្ធផលនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP 12) ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងបន្ថែមថាមហាសន្និបាតបានបញ្ចប់ដោយការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រីកឥទ្ធិពលរបស់ICAPP តាមរយៈភាពជាដៃគូជាមួយអង្គការតំបន់ ដូចជាអាស៊ាន និងសមាគមកិច្ចសហប្រតិបត្តិការអាស៊ីខាងត្បូង (SAARC) ក៏ដូចជាស្ថាប័នពិភពលោកដូចជា...