បរទេស៖ យោធារុស្ស៊ីកាលពីថ្ងៃចន្ទ បានធ្វើការវាយប្រហារ ដោយភាពជាក់លាក់ខ្ពស់ ទៅលើអង់តែនទូរទស្សន៍ដ៏ធំមួយ ដែលមានទីតាំងនៅទីក្រុង Kharkov ភាគខាងកើតអ៊ុយក្រែន ហើយវីដេអូជាច្រើន បានផ្សព្វផ្សាយតាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងផ្អែកតាមសារព័ត៌មាន RIA Novosti បានរាយការណ៍ដោយសំអាងលើ អ្នកស្រុកដែលគាំទ្ររុស្ស៊ីថា អង់តែននេះត្រូវបានប្រើប្រាស់ ដោយយោធារបស់ទីក្រុងគៀវ...
សេអ៊ូល ៖ មេដឹកនាំកំពូលកូរ៉េខាងជើង បានត្រួតពិនិត្យសមយុទ្ធ តបតនុយក្លេអ៊ែក្លែងធ្វើ ដែលពាក់ព័ន្ធនឹងគ្រឿង រ៉ុក្កែតធំៗជាច្រើន កាលពីថ្ងៃចន្ទ ក្នុងគោលបំណងពង្រឹង សមត្ថភាព វាយប្រហារតបតភ្លាមៗ របស់ប្រទេស សម្រាប់កម្លាំងនុយក្លេអ៊ែរ និងបង្កើន ការរារាំងសង្គ្រាម។ យោងតាមរបាយការណ៍ បានឱ្យដឹងថា អង្គភាពកាំភ្លើងធំរបស់កូរ៉េខាងជើង នៃគ្រាប់រ៉ុក្កែតធំៗជាច្រើន បានបាញ់នៅក្នុងទីក្រុង Salvo ដោយគ្រាប់ផ្លោង...
ហ្សឺណែវ៖ សង្រ្គាមនៅតំបន់ហ្គាហ្សា បាន “បំផ្លាញ” ប្រព័ន្ធសុខាភិបាលនៅទីនោះទាំងស្រុង ហើយសិទ្ធិទទួលបានសុខភាព ត្រូវបានកាត់ផ្តាច់នៅគ្រប់កម្រិតទាំងអស់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tlaleng Mofokeng អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុក ផ្នែកសិទ្ធិទទួលបានសុខភាពបានប្រាប់ អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា “នេះគឺជាសង្រ្គាមសិទ្ធិទទួលបាន សុខភាពតាំងពីដំបូងមក ក៏ដូចជាកត្តាកំណត់នៃសុខភាពជាដើម”។ លោក Mofokeng បានលើកឡើងថា...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃ របស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹង នូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។ ការលើកឡើងរបស់ លោក អ៊ាង សុផល្លែតបែបនេះ...
បរទេស ៖ អ្នកនាំពាក្យប្រធានាធិបតីរុស្សី លោក Dmitry Peskov បាននិយាយថា ការសន្យា ផ្តល់ប្រាក់ជំនួយចំនួន ៦១ ពាន់លានដុល្លារ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុងគៀវ គឺនឹងធ្វើឱ្យមានភាពខុសប្លែកគ្នា តិចតួចនៅលើសមរភូមិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ប៊ែរឡាំង៖ ស្ថានទូតចិនប្រចាំប្រទេសអាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់កាសែតស៊ីនហួឲ្យដឹងថា ភាគីចិន បានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ថា “ចិនកំពុងធ្វើសកម្មភាពចារកម្ម ដែលគេសង្ស័យនៅក្នុងប្រទេសអាល្លឺម៉ង់”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងអំពាវនាវឱ្យភាគីអាល្លឺម៉ង់ បញ្ឈប់ការកេងប្រវ័ញ្ចលើការចោទប្រកាន់ពីបទចារកម្មក្នុងគោលបំណងដើម្បីបំភាន់មុខមាត់របស់ប្រទេសចិន និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន”៕ ប្រែសម្រួល ឈូក បូរ៉ា
ភ្នំពេញ៖ លោក តាង ហ្គោដុន អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានប្តេជ្ញាចូលរួមចំណែក ក្នុងការគាំទ្រដល់ការរៀបចំ កីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិត នៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗ បន្ថែមទៀត មកបញ្ចូលក្នុងកម្មវិធីប្រកួត ។ ការប្តេជ្ញារបស់អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីខាងលើ ក្នុងឱកាសសម្តេចធិបតី ហ៊ុន...
តូក្យូ៖ ដោយគ្មានទីបញ្ចប់ នៃសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីការលុកលុយ របស់រុស្ស៊ី កាលពីជាង ២ឆ្នាំមុន អ្នកជម្លៀសអ៊ុយក្រែននៅក្នុងប្រទេសជប៉ុន ត្រូវប្រឈមមុខនឹងការពិតថា ការវិលត្រឡប់ទៅប្រទេស កំណើតមិនមែនជាជម្រើស ជាក់ស្តែង សម្រាប់អនាគត ដ៏ខ្លីខាងមុខនោះទេ ខណៈដែលពួកគេត្រៀមស្នាក់ នៅប្រទេសម្ចាស់ផ្ទះរបស់ពួកគេ សម្រាប់រយៈពេលវែង។ ខណៈពេលដែលអ្នកជម្លៀសត្រូវតែជំនះឧបសគ្គខ្ពស់នៃការទទួលបានជំនាញភាសាជប៉ុន ដើម្បីសម្រេចបាននូវជីវិត ដែលមានស្ថិរភាពនៅ ក្នុងប្រទេសជប៉ុន អ្នកជម្លៀសអ៊ុយក្រែន...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក លោក Xie Feng បានឲ្ុដឹងថា ប្រទេសចិន មិនចាត់ទុកអន្ទាក់ Thucydides ជាផ្នែកមួយ ដែលមិនអាចជៀសបាននៃទំនាក់ទំនង របស់ខ្លួនជាមួយ សហរដ្ឋអាមេរិកនោះទេ ហើយដើម្បីជៀសវាងការបោះជំហាន ចូលទៅក្នុងវា ទីក្រុងវ៉ាស៊ីនតោន គួរតែព្យាយាមធ្វើការ ជាមួយទីក្រុងប៉េកាំង។ លោក Xie បានធ្វើការកត់សម្គាល់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទថា សមូហភាពដឹកនាំដោយសហរដ្ឋអាមេរិក ដឹកនាំដោយលោកខាងលិច អាចបង្កឱ្យមានសង្គ្រាម ដ៏មហន្តរាយរវាងមហាអំណាច នុយក្លេអ៊ែរពិភពលោក ដោយសារតែជំហរអរិភាព ដោយបើកចំហចំពោះរុស្ស៊ី និងការខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ ខូចដល់កិច្ចព្រមព្រៀងគ្រប់គ្រង អាវុធដែលមានស្រាប់។ ថ្លែងទៅកាន់សន្និសិទស្តីពី ការមិនរីកសាយភាយនៃទីក្រុងមូស្គូ ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាថាមពល និងសន្តិសុខ លោក...