ព័ត៌មានអន្តរជាតិ

អ្នកជំនាញយូអិន ព្រមានអំពីសិទ្ធិទទួលបានសុខភាព នៅតំបន់ហ្គាហ្សា

Xinhua

ហ្សឺណែវ៖ សង្រ្គាមនៅតំបន់ហ្គាហ្សា បាន “បំផ្លាញ” ប្រព័ន្ធសុខាភិបាលនៅទីនោះទាំងស្រុង ហើយសិទ្ធិទទួលបានសុខភាព ត្រូវបានកាត់ផ្តាច់នៅគ្រប់កម្រិតទាំងអស់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Tlaleng Mofokeng អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុក ផ្នែកសិទ្ធិទទួលបានសុខភាពបានប្រាប់ អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា “នេះគឺជាសង្រ្គាមសិទ្ធិទទួលបាន សុខភាពតាំងពីដំបូងមក ក៏ដូចជាកត្តាកំណត់នៃសុខភាពជាដើម”។

លោក Mofokeng បានលើកឡើងថា “ប្រព័ន្ធសុខាភិបាលនៅតំបន់ហ្គាហ្សា ត្រូវបានបំផ្លាញទាំងស្រុង ហើយសិទ្ធិទទួលបានសុខភាពត្រូវបាន កាត់ផ្តាច់នៅគ្រប់កម្រិតទាំងអស់”។

អ្នកជំនាញអង្គការសហប្រជាជាតិ ក៏បានក្រើនរំលឹកផងដែរថា មានលទ្ធភាពដែលបញ្ហាសុខភាពផ្លូវចិត្ត អាចលេចឡើងនាពេលអនាគត ក្នុងចំណោមអ្នករស់នៅតំបន់ហ្គាហ្សា ដែលជាលទ្ធផលនៃជម្លោះ ដែលកំពុងបន្ត ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top