នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្រុមគ្រួសារ លោក លី ហុង និង ភរិយា បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន ០៦គ្រឿង និង លោក សុត សុខុនឌីឧត្តម និង ភរិយា ក៏បាននាំយកទឹករ៉ែធម្មជាតិ KANGEN ចំនួន ៥០កេស និង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រថក្រោះ M1 Abrams ដ៏មានតម្លៃរបស់អាមេរិក ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន កំពុង តែរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ដែលមានតម្លៃត្រឹមតែមួយចំណែកតួចប៉ុណ្ណោះ នេះបើយោងតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនេះបាននិយាយថា យ៉ាងហោចណាស់រថក្រោះចំនួន ៥គ្រឿងដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ក្នុងចំណោម ៣១គ្រឿងដែលផ្តល់ ដោយទីក្រុងវ៉ាស៊ីនតោនត្រូវបានបំផ្លាញរួចហើយដោយប្រទេសរុស្ស៊ី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតបេក្ខភាពប្រធានាធិបតីអាមេរិក លោកស្រី Hillary Clinton បានអះអាងថា បុរសយកឈ្នះលោកស្រីក្នុងការបោះឆ្នោតឆ្នាំ ២០១៦ គឺលោក Donald Trump គឺជាបុរសខ្លាំងដែលចង់សម្លាប់ ដែលមានបំណងសម្លាប់ សត្រូវនយោបាយរបស់គាត់ទាំងអស់។ ថ្លែងនៅក្នុងបទសម្ភាសន៍ podcast មួយដែលត្រូវបានបង្ហោះ កាលពីថ្ងៃសុក្រដោយសកម្មជន ប្រជាធិបតេយ្យលោក Mark Elias...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា ទីក្រុងមូស្គូនឹងមិនចាកចេញពីការសម្រេចចិត្តដ៏មានសក្ដានុពលរបស់សហរដ្ឋអាមេរិកក្នុងការប្រគល់ទ្រព្យសម្បត្តិដែលជាប់គាំងរបស់ខ្លួនទៅឱ្យអ៊ុយក្រែនដោយគ្មានចម្លើយនោះទេ។ ប្រភពដដែលបានឲ្យដឹងទៀតថាការអត្ថាធិប្បាយរបស់លោកបាន ធ្វើឡើងបន្ទាប់ពីសភាសហរដ្ឋអាមេរិក បានបំភ្លឺការ ផ្ទេរដែលអាចទៅរួចនេះឡើង។មន្ត្រីរុស្ស៊ី បាននិយាយដោយសំដៅទៅលើការរឹបអូសទាំងឡាយ ណាហើយបញ្ជាក់ដែរថា សហរដ្ឋអាមេរិក នឹងក្លាយទៅជាអ្នកដែលត្រូវទូទាត់សម្រាប់រឿងនេះ ប្រសិនបើវាពិតជាដូច្នេះមែន។ ទីក្រុងមូស្គូមិនបានកំណត់ពេលវេលាសម្រាប់ការឆ្លើយ តបទៅនឹងសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន នោះទេ ដោយលោក បានបន្ថែមថា...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃសៅរ៍សភាតំណាងរាស្រ្តអាមេរិក ជាមួយនឹងការគាំទ្រទ្វេភាគីយ៉ាងច្រើន បានអនុម័តលើកញ្ចប់នីតិប្បញ្ញត្តិដែលមានទឹកប្រាក់ចំនួន៩៥ពាន់លានដុល្លារ ដែលផ្តល់ជំនួយផ្នែកសន្តិសុខដល់ប្រទេសអ៊ុយក្រែន អ៊ីស្រាអ៊ែល និងកោះតៃវ៉ាន់ ជុំវិញការជំទាស់ដ៏ស្វិតស្វាញពីក្រុមគណបក្សសាធារណរដ្ឋ ។ ច្បាប់នេះបានបន្តទៅព្រឹទ្ធសភាដែលមានសំឡេងភាគច្រើនរបស់បក្សប្រជាធិបតេយ្យដែលបានអនុម័តវិធានការស្រដៀងគ្នានេះជាង២ខែមុន។ មេដឹកនាំសហរដ្ឋអាមេរិក ចាប់ពីប្រធានាធិបតីបក្សប្រជាធិបតេយ្យលោក ចូ បៃដិន ដល់មេដឹកនាំកំពូលសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោក Mitch McConnell បាននឹងកំពុងជំរុញឱ្យប្រធានសភាគណបក្សសាធារណរដ្ឋលោក Mike Johnson នាំឲ្យមានការបោះឆ្នោត ។...
នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ រួមជាមួយលោក អ៊ូច ភា...
វ៉ាស៊ីនតោន៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្តាហ៍ខាងមុខនេះ ខណៈដែលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ព្យាយាមរក្សាទំនាក់ទំនងឱ្យនៅដដែល ទោះបីជាមានភាពមិនចុះសម្រុងនឹងគ្នាលើបញ្ហាពីដំណើរការឆ្ពោះទៅកាន់សន្តិភាពនៅមជ្ឈិមបូព៌ាក្តី ។ ហើយការធ្វើដំណើរបំពេញទស្សនកិច្ចនេះដែរ ដោយសារតែមានការភ័យខ្លាចចំពោះស្ថិរភាពរបស់ពិភពលោក ។ គូប្រជែងមានជម្លោះនៅលើផ្នែកជាច្រើន រួមមានសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន បញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង កូរ៉េខាងជើង ក្រុងហុងកុង បញ្ហាសិទ្ធិមនុស្ស...
តូក្យូ៖ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះថា មានសេចក្តីរាយការណ៍មកថា ឧទ្ធម្ភាគចក្រចំនួន២គ្រឿងរបស់ជប៉ុន បានបាត់ការទំនាក់ទំនង ខណៈកំពុងធ្វើការហោះហើរ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា កាលពីយប់ថ្ងៃសៅរ៍ កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន បានឲ្យដឹងថា ពួកគេមិនអាចធ្វើការទំនាក់ទំនងបានឡើយទៅកាន់ឧទ្ធម្ភាគចក្រចំនួន២គ្រឿង ដែលបានហោះនៅបរិវេណកោះ Izu ។ ជុំវិញករណីបាត់ដំណឹងទាក់ទងជាមួយយន្តហោះទាំង២នោះដែរ ពុំទាន់មានការផ្សព្វផ្សាយព័ត៌មានលម្អិតយ៉ាងណានៅឡើយទេ ៕ប្រែសម្រួលដោយ៖...
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងរាជធានីភ្នំពេញ នាក្នុងឱកាសដែលលោករដ្ឋមន្ត្រីការបរទេសចិន...
ភ្នំពេញ៖ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ចូលក្រាបបង្គំគាល់ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅមហាប្រាសាទខេមរិន្ទ...