ព័ត៌មានអន្តរជាតិ

លោក Blinken នឹងក្លាយជាមន្ត្រីជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក ចុងក្រោយបង្អស់ ដែលនឹងទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន

Afp

វ៉ាស៊ីនតោន៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្តាហ៍ខាងមុខនេះ ខណៈដែលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ព្យាយាមរក្សាទំនាក់ទំនងឱ្យនៅដដែល ទោះបីជាមានភាពមិនចុះសម្រុងនឹងគ្នាលើបញ្ហាពីដំណើរការឆ្ពោះទៅកាន់សន្តិភាពនៅមជ្ឈិមបូព៌ាក្តី ។ ហើយការធ្វើដំណើរបំពេញទស្សនកិច្ចនេះដែរ ដោយសារតែមានការភ័យខ្លាចចំពោះស្ថិរភាពរបស់ពិភពលោក ។

គូប្រជែងមានជម្លោះនៅលើផ្នែកជាច្រើន រួមមានសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន បញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង កូរ៉េខាងជើង ក្រុងហុងកុង បញ្ហាសិទ្ធិមនុស្ស និងការឃុំខ្លួនពលរដ្ឋអាមេរិកាំងផងដែរ ។ សហរដ្ឋអាមេរិក និងចិន ក៏កំពុងប្រជែងគ្នាលើបញ្ហាពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មផងដែរ ដោយប្រធានាធិបតី លោក ចូ បៃដិន បានប្រកាសអំពីពន្ធថ្មីលើការនាំចូលដែកថែបរបស់ចិន កាលពីសប្តាហ៍មុននេះ ។

ក្រសួងការបរទេសបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា លោក Blinken ក្នុងដំណើរទស្សនកិច្ចលើកទី២របស់គាត់ទៅកាន់ប្រទេសចិន ក្នុងរយៈពេលតិចជាង១ឆ្នាំនឹងធ្វើដំណើរ ទៅកាន់ទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង ដោយចាប់ផ្តើមពីថ្ងៃពុធសម្រាប់រយៈពេល៣ថ្ងៃនៃកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ចិន រួមទាំងរដ្ឋមន្ត្រីការបរទេសលោក Wang Yi ផងដែរ ។ ការពិភាក្សារវាង Blinken និងប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ត្រូវបានគេរំពឹងថា បើទោះបីជាភាគីទាំង២នឹងបញ្ជាក់ថា កិច្ចប្រជុំបែបនេះអាចកើតឡើងតែក្នុងរយៈពេលដ៏ខ្លីក៏ដោយ ។

គួរបញ្ជាក់ថា ការធ្វើដំណើរនេះបានធ្វើឡើងបន្ទាប់ពីការហៅទូរស័ព្ទ នៅក្នុងខែនេះរវាងលោក Biden និងលោក ហ្ស៊ី ដែលពួកគេបានសន្យាថា នឹងរក្សាទំនាក់ទំនងកម្រិតខ្ពស់ ដោយបើកចំហ ដែលនេះជាអ្វីដែលពួកគេបានយល់ព្រមកាលពីឆ្នាំមុននៅក្នុងកិច្ចប្រជុំកំពូលនៅទល់មុខគ្នានៅរដ្ឋកាលីហ្វ័រនីញ៉ា ។ ចាប់តាំងពីការហៅទូរសព្ទនោះមក រដ្ឋមន្ត្រីក្រសួងរតនាគារ Janet Yellen បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ហើយរដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានថ្លែងតាមទូរស័ព្ទជាមួយសមភាគីចិន ហើយកិច្ចប្រជុំនៅថ្នាក់ក្រោម ក៏បានកើតឡើងជាបន្តបន្ទាប់ផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top