ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមថ្លែងសុន្ទររកថាពិសេស នៅក្នុងពិធី “ បើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក ” នាទីក្រុងបាងកក ប្រទេសថៃ។
តាកែវ៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់ស្ថានភាពបឹងបត់រកា និងទីតាំងស្ដារបន្ទាន់ ដើម្បីកុំឱ្យប្រឈមខ្វះទឹកធ្ងន់ធ្ងរ នៅបណ្តាឆ្នាំខាងមុខ។ ការចុះពិនិត្យផ្ទាល់នេះ ធ្វើឡើងក្រោមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
ភ្នំពេញ៖ ប្រមុខការទូតចិន លោក វ៉ាង យី (WANG YI) នៅ រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។
អ៊ីស្តង់ប៊ុល៖ កាលពីថ្ងៃសៅរ៍ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានជួបជាមួយប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ គឺលោក Ismail Haniyeh នៅក្នុងទីក្រុងដ៏ធំបំផុតរបស់តួកគី គឺទីក្រុងអ៊ីស្តង់ប៊ុល ។ សេចក្តីរាយការណ៍ដោយទូរទស្សន៍ NTV បានឲ្យដឹងថា កិច្ចប្រជុំដែលបានចាប់ផ្តើមនៅម៉ោង២:៣០រសៀល ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១១និង៣០នាទីម៉ោងសកល ត្រូវបានធ្វើឡើងនៅពីក្រោយបិទទ្វារនៅការិយាល័យធ្វើការរបស់ប្រធានាធិបតី Dolmabahce...
សាន់ហ្វ្រាន់ស៊ីស្កូ៖ កាលពីថ្ងៃសុក្រ លោក Elon Musk បានចេញមកជំទាស់នឹងការហាមប្រាមកម្មវិធី TikTok នៅសហរដ្ឋអាមេរិក បើទោះបីជាវាមានន័យតិចជាងការប្រកួតប្រជែងសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់គាត់ ដែលពីមុនជា បណ្តាញសង្គម Twitter ក៏ដោយ ដោយសារគំនិតផ្តួចផ្តើមនេះត្រូវបានមើលឃើញពីសន្ទុះទ្វេភាគីថ្មីនៅក្នុងសភា ។ សភាតំណាងរាស្រ្តអាមេរិកគ្រោង នឹងបោះឆ្នោតនៅថ្ងៃសៅរ៍នេះ លើច្បាប់ដែលនឹងបង្ខំឲ្យ TikTok ឱ្យដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ប្រទេសចិន...
ឥស្លាម៉ាបាដ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDMA) បានឲ្យដឹងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្សចំនួន៨៧នាក់បានស្លាប់ និងចំនួន៨២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងឧបទ្ទវហេតុដែលបង្កឡើងដោយភ្លៀងធ្លាក់ដាច់ដោយឡែកពីគ្នាក្នុងប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបន្តធ្លាក់ចុះ និងបានបង្កការបំផ្លិចបំផ្លាញនៅផ្នែកខ្លះនៃប្រទេសនេះ ។ អាជ្ញាធរ NDMA បានឲ្យដឹងថា ភ្លៀងបានធ្វើឱ្យខូចខាតមួយផ្នែក ឬទាំងស្រុងនៃផ្ទះចំនួន២.៧១៥ខ្នងនៅទូទាំងប្រទេស ដោយបានបន្ថែមថា មនុស្សភាគច្រើនបានស្លាប់នៅក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងការដួលរលំរចនាសម្ព័ន្ធ រន្ទះបាញ់ និងគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ។ យោងតាមអាជ្ញាធរខាងលើបានឲ្យដឹងថា...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះថា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តថាមពល នៃក្បាលគ្រាប់ដ៏ធំទំនើប ដែលរចនាឡើងសម្រាប់មីស៊ីល យុទ្ធសាស្ត្រ “Hwasal-1 Ra-3” ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មីស៊ីលប្រឆាំងយន្តហោះប្រភេទថ្មី Pyoljji-1-2″ ត្រូវបានសាកល្បងបាញ់កាលពីរសៀលថ្ងៃសុក្រ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅក្នុងដែនទឹកភាគខាងលិចនៃឧបទ្វីបកូរ៉េ...
ញ៉ូវយ៉ក៖ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានឲ្យដឹងថា កាលពីរសៀលថ្ងៃសុក្រ បុរសម្នាក់បានដុតខ្លួនឯង នៅខាងក្រៅអគារតុលាការឧក្រិដ្ឋកម្ម Manhattan ខណៈដែលការជ្រើសរើសគណៈវិនិច្ឆ័យកំពុងដំណើរការនៅក្នុងការកាត់ក្តីឧក្រិដ្ឋកម្មរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ គេបានឃើញ បុរសនោះត្រូវអណ្តាតភ្លើងឆាបឆេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅពេលបន្ទាប់ ។ បុរសនោះបានបោះខិត្តប័ណ្ណទៅលើអាកាស ហើយចាក់សាំងដុងបន្ថែមមកលើខ្លួនឯង ។ យោងតាមរបាយការណ៍របស់ New York...
ញ៉ូវយ៉ក៖ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានឲ្យដឹងថា កាលពីរសៀលថ្ងៃសុក្រ បុរសម្នាក់បានដុតខ្លួនឯង នៅខាងក្រៅអគារតុលាការឧក្រិដ្ឋកម្ម Manhattan ខណៈដែលការជ្រើសរើសគណៈវិនិច្ឆ័យកំពុងដំណើរការនៅក្នុងការកាត់ក្តីឧក្រិដ្ឋកម្មរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ គេបានឃើញ បុរសនោះត្រូវអណ្តាតភ្លើងឆាបឆេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅពេលបន្ទាប់ ។ បុរសនោះបានបោះខិត្តប័ណ្ណទៅលើអាកាស ហើយចាក់សាំងដុងបន្ថែមមកលើខ្លួនឯង ។ យោងតាមរបាយការណ៍របស់ New York...
រ៉ូម៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសទាំង៧ (G7) បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធនៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Capri ប្រទេសអ៊ីតាលី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែលនោះទេ ដោយបន្ថែមថា G7 នៅតែលះបង់ ដើម្បីលុបបំបាត់វិបត្តិ។ លោក Blinken...