សៀមរាប, ឧទ្យានជាតិ«ភ្នំគូលែន» មានផ្ទៃដីទំហំ ៦២ ៨៨៣ ហិកតា តាមអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ស្ថិតនៅក្នុងស្រុកចំនួន៥ ឃុំចំនួន១៤ និងភូមិចំនួន៤៥ រួមមានដូចតទៅស្រុកស្វាយលើ(៤ឃុំ និង២០ភូមិ) ស្រុកបន្ទាយស្រី (៣ឃុំ និង១៤ភូមិ) ស្រុកវ៉ារិន...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤។ សូមបញ្ជាក់ថា វិស័យធនធានទឹក គឺជាវិស័យមួយ ដែលមានសារៈសំខាន់ មិនអាចខ្វះបានក្នុងការចូលរួមចំណែក កែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ...
ភ្នំពេញ ៖ គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចំនួន ១៥០នាក់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានចុះទៅបំពេញបេសកកម្មពិនិត្យ និងព្យបាលជំងឺដោយឥតគិថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ...
ULAN BATOR៖ ក្រសួងបរិស្ថាន និងទេសចរណ៍របស់ប្រទេសម៉ុងហ្គោលី បានឲ្យដឹងកាលពីថ្ងៃអង្គារថាគ្រោងឆ្អឹងសត្វជាងកន្លះលានក្បាលត្រូវបានដុតបំផ្លាញចោលនៅទូទាំងប្រទេស ។ ក្រសួងដដែលនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គិតត្រឹមថ្ងៃនេះ យ៉ាងហោចណាស់គ្រោងឆ្អឹងសត្វចំនួន ៥១៣.៩៤៨ក្បាលត្រូវបានបំផ្លាញនៅក្នុងទីតាំងចំនួន៦៧៧កន្លែងនៃផ្ទៃដី៨៧.២៤៨ម៉ែត្រការ៉េនៅទូទាំងប្រទេស” ។ ចំនួននៃការងាប់របស់សត្វពាហនៈដោយសារតែលក្ខខណ្ឌរដូវរងាខ្លាំង ដែលត្រូវបានគេស្គាល់ជាទូទៅថា “dzud” បានកើនឡើងដល់ជាង៥,៩លានក្បាលគិតមកទល់ពេលនេះនៅរដូវរងានេះនៅក្នុងប្រទេសម៉ុងហ្គោលី ។ “Dzud” គឺជាពាក្យម៉ុងហ្គោលី ដែលពិពណ៌នាអំពីរដូវរងាដ៏ត្រជាក់ខ្លាំង នៅពេលដែលសត្វពាហនៈមួយចំនួនធំបានងាប់ដោយសារតែដីកក ឬគ្របដណ្តប់ដោយព្រិល ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណៈជន ត្រូវចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣-១៦ មេសា តាមរយៈការធ្វើដំណើរតាមដងផ្លូវប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ តាមរយៈសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី១០ មេសា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា...
រ៉ូម៖ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមេសានេះថា មានមនុស្សចំនួន៣នាក់ ត្រូវបានគេអះអាងថា បានស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន ក្រោយពីមានការផ្ទុះមួយ នៅឯស្ថានីយ៍វារីអគ្គីសនី នៅភាគខាងជើង ប្រទេសអ៊ីតាលី ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅស្ថានីយ៍វារីអគ្គិសនីនៅអាងស្តុកទឹក Suviana នៅតំបន់ភ្នំ Apennine ដែលស្ថិតនៅភាគខាងត្បូងទីក្រុង Bologna វេលាម៉ោងប្រហែល៣រសៀល។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់ក្រុមសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនគួរតែធ្វើតាមគោលបំណងយោធា ខណៈដែលការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី គឺអាចបង្កើនតម្លៃប្រេងលើពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងគៀវ បានចាប់ផ្តើមការវាយឆ្មក់ជាបន្តបន្ទាប់ដោយប្រើយន្តហោះគ្មានមនុស្សបើក ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយផ្តោតលើរោងចក្រចម្រាញ់ និងកន្លែងស្តុកទុកក្នុងតំបន់ជាច្រើន។ លោក Austin...
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មីទៀត នៅព្រឹកថ្ងៃទី១០ មេសានេះ បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានធ្វើឡើងនាព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២៤ ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ២០២៤ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។ លោល ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លើកឡើងថា ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ...