ព័ត៌មានអន្តរជាតិ

អាមេរិក បង្ហាញមូលហេតុដែលខ្លួនប្រាប់អ៊ុយក្រែន កុំឱ្យវាយប្រហារទៅលើកន្លែងស្តុកប្រេងរបស់រុស្ស៊ី

Xinhua

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់ក្រុមសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនគួរតែធ្វើតាមគោលបំណងយោធា ខណៈដែលការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី គឺអាចបង្កើនតម្លៃប្រេងលើពិភពលោក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងគៀវ បានចាប់ផ្តើមការវាយឆ្មក់ជាបន្តបន្ទាប់ដោយប្រើយន្តហោះគ្មានមនុស្សបើក ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយផ្តោតលើរោងចក្រចម្រាញ់ និងកន្លែងស្តុកទុកក្នុងតំបន់ជាច្រើន។

លោក Austin បានប្រាប់គណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភា ក្នុងអំឡុងពេលសវនាការស្តីពីថវិកាយោធាប្រចាំឆ្នាំថា «ការវាយប្រហារទាំងនោះអាចមានឥទ្ធិពលលើស្ថានភាពថាមពលរបស់ពិភពលោក។ «អ៊ុយក្រែនត្រូវបានបម្រើកាន់តែប្រសើរក្នុងការដើរតាមគោលដៅយុទ្ធសាស្ត្រ និងប្រតិបត្តិការដែលអាចមានឥទ្ធិពលផ្ទាល់ដល់ការប្រយុទ្ធបច្ចុប្បន្ន»។

នេះបានទាក់ទាញការខ្វែងគំនិតគ្នាពីសមាជិកព្រឹទ្ធសភា Tom Cotton មកពីសាធារណរដ្ឋ Arkansas ដែលបានហៅការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនមានប្រសិទ្ធភាព ហើយបានអះអាងថា រដ្ឋបាលលោក Biden គ្រាន់តែ “មិនចង់ឱ្យតម្លៃឧស្ម័នកើនឡើងក្នុងឆ្នាំបោះឆ្នោត” ។

តម្លៃប្រេងពិភពលោកបានឈានដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេល៦ខែ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនទទូចថា នេះគឺដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ហើយថាការដាក់ទណ្ឌកម្មរបស់ខ្លួន និង “ការកើនឡើងតម្លៃ” លើការនាំចេញប្រេងរបស់រុស្ស៊ីមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ទីក្រុងមូស្គូបានរាយការណ៍ពីការនាំចេញប្រេងខ្ពស់ជាងក្នុងឆ្នាំ២០២៣ មុនជម្លោះអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា

To Top