បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកមិនមាន ភស្តុតាងណាមួយដែលបង្ហាញថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើ ប្រល័យពូជសាសន៍នៅក្នុងតំបន់ Gaza ខណៈដែលខ្លួនកំពុងធ្វើសង្គ្រាមប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamasនោះឡើយ ។ អ៊ីស្រាអែលបានប្រកាសសង្រ្គាម លើក្រុមហាម៉ាស់កាលពីខែតុលា ឆ្នាំមុនបន្ទាប់ពីការវាយឆ្មក់ឆ្លងព្រំដែន ដ៏គួរឱ្យភ្ញាក់ផ្អើលនិងស្លាប់ដែលធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធដែលក្នុងនោះ...
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា បានរៀបចំកម្មវិធី សង្ក្រាន្តប្រចាំឆ្នាំ របស់ខ្លួននៅថ្ងៃទី៩ ខែមេសា ២០២៤ ដើម្បីថែរក្សាប្រពៃណីជាតិ ទំនៀមទម្លាប់របស់ខ្មែរដ៏ផូរផង់ ។ ការរៀបចំកម្មវិធីសង្ក្រាន្ត របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសនៅឆ្នាំនេះ មានលេងល្បែងប្រជាប្រិយជាច្រើនរួមមាន ចោលឈូង ទាញព្រ័ត្រ...
ក្រុមហ៊ុន ស៊ីងនេតឈ័រ ខេមបូឌៀ (Think Nature Cambodia) ដែលបាននាំចូលនូវអាហារបំប៉នដែលជាកំពូលវីតាមីនពន្យារភាពចាស់ Lalavita NMN ព្រមទាំងគ្រឿងសម្អាងម៉ាក lalavita NMN ដោយផ្សំឡើងពីសារធាតុផ្សំ NMN ដំបូងគេបង្អស់នៅកម្ពុជា នៅតែបន្តធ្វើការជួបជុំអតិថិជន និងអ្នកចូលរួមដែលចង់សាកល្បងប្រើប្រាស់ផលិតផលក្មេងជាងវ័យដោយ ឥតគិតថ្លៃ។ ក្រុមហ៊ុនក៏នៅតែបន្ត ផ្តល់រង្វាន់មាសដល់អ្នកឈ្នះប្រចាំសប្តាហ៍ និងរង្វាន់ជាច្រើនទៀត ដល់អ្នកសាកល្បងប្រើប្រាស់ទាំងអស់...
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួន នៅប្រទេសចិននៅថ្ងៃទី ៩ ខែមេសា ។ លោកស្រី គឺជាសមាជិកគណៈរដ្ឋមន្ត្រីអាមេរិកដំបូងគេ បង្អស់ដែលបំពេញ ទស្សនកិច្ចនៅប្រទេសចិន ក្នុងឆ្នាំនេះ ហើយលើកនេះ ក៏ជាដំណើរទស្សនកិច្ច នៅប្រទេសចិនម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល ៩ ខែ ផងដែរ ។ ក្នុងអំឡុងពេលដំណើរ...
យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា អ៊ីស្រាអែល បានកំណត់កាលបរិច្ឆេទ សម្រាប់ការវាយលុកដី នៅតំបន់រ៉ាហ្វា នៃតំបន់ហ្គាហ្សា ។ លោកមិនបាននិយាយថា នៅពេលណា ដែលការវាយលុកនឹងកើតឡើងនោះទេ ប៉ុន្តែបានឲ្យដឹងថា “ការទទួលជ័យជម្នះ តម្រូវឱ្យមានការចូល ទៅក្នុងទីក្រុងរ៉ាហ្វា និងការលុបបំបាត់ កងវរសេនាតូចភេរវករនៅទីនោះ”។...
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម នៅថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២៤ នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំសូមឱ្យកម្លាំង នគរបាលបន្តថែរក្សាសន្តិសុខ សម្រាប់ធ្នាប់សាធារណៈឲ្យកាន់តែល្អប្រសើរ ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា មន្ត្រីនគរបាលទាំងអស់ សូមយកចិត្តទុកដាក់ នូវកិច្ចការ...
វីយែន៖ ប្រទេសរុស្ស៊ី បានស្នើសុំសម័យប្រជុំវិសាមញ្ញមួយ នៃក្រុមប្រឹក្សាអភិបាល ប្រទេសចំនួន៣៥ នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ជុំវិញអ្វីដែលខ្លួនអះអាងថា គឺជាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រថាមពល នុយក្លេអ៊ែរ Zaporizhzhia (ZNPP)។ លោក Mikhail Ulyanov តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំអង្គការអន្តរជាតិ នៅទីក្រុងវីយែនបានឲ្យដឹង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាសំណើនេះត្រូវបានធ្វើឡើង...
ហ្គាហ្សា ៖ ក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា បានប្រកាសថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន បានកើនឡើងដល់ ៣៣,២០៧នាក់ហើយ ដែលជាលទ្ធផល នៃការវាយប្រហារ របស់អ៊ីស្រាអែលដែលកំពុងបន្ត ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣២ នាក់ និងរបួស ៤៧នាក់ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី បើកសន្និបាត បូកសរុបល ទ្ធផលការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប ឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នៅទីស្តីការក្រសួង...
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលជា អ្នកធ្វើការ អ្នកលក់ដូរ និងសិស្សនិស្សិត សុទ្ធតែលាន់មាត់ថា អត្ថប្រយោជន៍ នៃរបបបេឡាជាតិសន្តិសុខ សង្គម របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាបានជួយប្រជាពលរដ្ឋឱ្យកាត់បន្ថយ ចំណាយបានយ៉ាងច្រើន ដែលពួកគាត់នឹកស្មានមិនដល់។ ពលរដ្ឋនាំគ្នាលើកឡើងថា៖ “បើមានគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវចំណាយអស់ច្រើន អ្នកលក់ដូរធម្មតាគ្មានសមត្ថភាព ក្នុងការចំណាយទេពេលមាន ប.ស.ស. អាចជួយសម្រួល បានច្រើនពិតមែន...