ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជីវ ស៊ុនហេង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាង លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ ដោយលោក ភួន ចន្ថា អនុរដ្ឋលេខាធិការ លោក...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជេីញចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធម៌ ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ។ ក្នុងដំណើរទស្សនកិច្ច នៅថ្ងៃសៅរ៍ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោករដ្ឋមន្ត្រី បានចុះពិនិត្យលើគោលដៅសំខាន់ចំនួនរួមមាន មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល...
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ សាលាប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ក្រោមអធិបតីភាពរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ ប្រទេសកម្ពុជាគួរខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រែក្លាយការចំណាយសាធារណៈកាន់តែច្រើនទៅលើវិស័យសង្គមកិច្ចនេះ ដើម្បីធ្វើឱ្យការចំណាយនេះទទួលបានគុណផលផ្នែកសុខាភិបាលនិងផ្នែកអប់រំ កាន់តែល្អប្រសើឡើង ជាជាងតម្លើងប្រាក់បៀវត្សរិ៍ជូនមន្ត្រីរាជការ ។ នេះបើតាមការផ្តល់អនុសាសន៍របស់ធនាគារពិភពលោកនៅក្នុងរបាយការណ៍មួយស្តីពីការត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ ក្រោមចំណងជើងថា Public Financial Review, Cambodia: From Spending More to Spending Better ដែលចេញផ្សព្វផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។...
រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺជារថយន្តប្រភេទដឹកអ្នកដំណើរដ៏ពេញនិយមនៅទីផ្សារប្រទេសកម្ពុជា ដែលបានផ្តល់នូវភាពធន់ រឹងមាំ ផាសុកភាព ទំនើប និងសុវត្ថិភាពដល់អតិថិជនដែលទទួលបានគាំទ្រពីអតិថិជន មកពីសំណាកវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងវិស័យបដិសណ្ឋារកិច្ច កន្លងមក។ សម្រាប់រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺនៅតែបន្តផ្តល់នូវទំនុកចិត្តដល់អតិថិជនដោយបានបំពាក់នូវបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលផ្តល់ផាសុកភាព សុវត្ថិភាពជូនដល់អ្នកបើកបរ...
ភ្នំពេញ ៖ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានលើកឡើងថា ក្នុងមួយរយៈពេលចុងក្រោយនេះ នៅភ្នំពេញមិនមានពាក្យបណ្តឹងណាមួយពីប្រជាពលរដ្ឋរុស្ស៊ីនោះទេ។ ការលើកឡើងរបស់លោកនេះ ដើម្បីឆ្លើយតបទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាដែលបានបង្ហោះព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ី ប្រចាំព្រះកម្ពុជា អំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្ន អំពីបញ្ហាសន្ដិសុខ នៅរាជធានីភ្នំពេញ។ ករីណីនេះលោក សំ វិច្ឆិកានៅព្រឹកថ្ងៃ១៧ កុម្ភៈ បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កន្លងមកបានស្រាវជ្រាវ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានទទួលស្គាល់ថា រដ្ឋាភិបាលអ៊ុយក្រែនត្រូវការជំនួយរាប់ពាន់លានបន្ថែមទៀតពីសហរដ្ឋអាមេរិក ដោយលើកឡើងពីស្ថានភាពធ្ងន់ធ្ងរនៅទីក្រុង Avdeevka ដែលជាទីប្រជុំជនជួរមុខនៅ Donbass ជាដើមគឺជាបញ្ហាដែលត្រូវប្រឈមមុខ។ កាលពីដើមសប្តាហ៍នេះ ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ជំនួយចំនួន៩៥ពាន់លានដុល្លារ ដែលរួមមាន៦១ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់សង្រ្គាមអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែសភាតំណាងរាស្រ្តបានបរាជ័យក្នុងការចុះហត្ថលេខាលើវិធានការនេះ មុនពេលឈប់សម្រាកពីរសប្តាហ៍។ មន្ត្រីរូបនេះបាននិយាយថា៖យើងឃើញថា ប្រជាជនអ៊ុយក្រែនកំពុងខ្វះខាតការផ្គត់ផ្គង់សំខាន់ៗ ជាពិសេសគ្រាប់រំសេវ ហើយយើងមើលឃើញថា នេះជាអ្វីដែលអាចជាហេតុផលនៃអ្វីដែលនឹងកើតឡើង ប្រសិនបើយើងមិនទទួលបានមូលនិធិបន្ថែមនេះ។...
បរទេស៖ រដ្ឋាភិបាលអេហ្ស៊ីប តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមការងារក្នុងការកសាងជញ្ជាំងដ៏គួរឲ្យចាប់អារម្មណ៍មួយក្បែរព្រំដែនរបស់ប្រទេសជាមួយតំបន់ហ្គាហ្សា ចំពេលមានការភ័យខ្លាចថា ការវាយលុកលើដីដែលបានគ្រោងទុកដោយយោធាអ៊ីស្រាអែលនឹងរុញជនភៀសខ្លួនសង្រ្គាមចេញពីតំបន់នៃជនប៉ាឡេស្ទីនរស់នៅនេះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានAP និងកាសែត New York Times និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍អំពីការងារសាងសង់កាលពីថ្ងៃសុក្រ ដោយដកស្រង់រូបថតពីផ្កាយរណបដែលបង្ហាញពីការបោសសម្អាតដី និងការរៀបចំសាងសង់ជញ្ជាំងឡើងលើ។ ទោះបីជាយ៉ាងណាក្តីមន្ត្រីអេហ្ស៊ីបបានបដិសេធមិនពិភាក្សាអំពីគោលបំណងនៃគម្រោងនេះ ប៉ុន្តែរបាយការណ៍បានស្នើថា វាអាចជា តំបន់ការពារ ដើម្បីសម្រួលដល់ពលរដ្ឋក្នុងតំបន់ហ្គាហ្សាដែលកំពុងភៀសខ្លួនចេញពីប្រតិបត្តិការយោធាអ៊ីស្រាអែលដ៏សំខាន់មួយដែលបានគ្រោងទុកនៅក្នុងទីក្រុង Rafah ព្រំដែនប៉ាឡេស្ទីន។ គួរឲ្យដឹងដែរថាការងារសាងសង់បានចាប់ផ្តើមនៅដើមខែនេះ...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ...
ភ្នំពេញ៖ ឆ្លើយតបនឹងសេចក្តីរាយការណ៍ ពីសេនានុព័ន្ធសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរម្នាក់ ឈ្មោះ ស.ស.វ ភេទប្រុស អាយុ៤១ឆ្នាំ ពាក់ព័ន្ធនឹងការរក្សាទុករូបភាព និងវីដេអូ ពេស្យាចារកុមារី អាយុក្រោម១៥ឆ្នាំ ជាច្រើន ក្នុងកំឡុងឆ្នាំ២០១៦ រហូតដល់ពេលឃាត់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមហ្វេសប៊ុក...