បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ មួយរូបបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ដោយមិនរើសមុខលើទឹកដីរុស្ស៊ី បានសម្លាប់ជនស៊ីវិលជាង ២០០នាក់មកហើយ រួមទាំងកុមារស្ទើរតែរាប់សិបនាក់ ចាប់តាំងពីដើមឆ្នាំ២០២៤មក និងរាប់រយនាក់ផ្សេងទៀតបានរងរបួស។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ទទួលបន្ទុកឧក្រិដ្ឋកម្មរបស់អ៊ុយក្រែន លោក Rodion Miroshnik បាននិយាយថា ទិន្នន័យដែលប្រមូលបានដោយអាជ្ញាធររុស្ស៊ី បានបង្ហាញថា ការវាយប្រហាររបស់ទីក្រុងគៀវ...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានច្រានចោលរបាយការណ៍ របស់សារព័ត៌មាន Reuters ដែលអះអាងថា ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះ បានលុបចោលគម្រោងសម្រាប់រថយន្តតម្លៃទាប ដោយសារការប្រកួតប្រជែងដ៏ខ្លាំងក្លា ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន (EV) ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
HUALIEN៖ ក្រុមអ្នកជួយសង្គ្រោះ នៅកោះតៃវ៉ាន់បានប្រឈមមុខនឹងការគំរាមកំហែងពីគ្រោះបាក់ដី និងការបាក់ធ្លាក់ផ្ទាំងថ្ម បន្ថែមទៀត ក្នុងការស្វែងរក របស់ពួកគេនៅថ្ងៃសុក្រនេះ ដើម្បីស្វែងរកមនុស្ស រាប់សិបនាក់ ដែលនៅតែបាត់ខ្លួន ពីការរញ្ជួយដី នៅក្នុងសប្តាហ៍នេះ ខណៈដែលចំនួនអ្នកស្លាប់ បានកើនឡើងដល់១២នាក់ ហើយអ្នកជាប់គាំងមួយចំនួន ត្រូវបាននាំយកទៅកាន់ទីសុវត្ថិភាពហើយ ។ ក្រុមអ្នករុករកបានរកឃើញសាកសព២នាក់បន្ថែមទៀតបន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រកាលពីថ្ងៃពុធបានវាយប្រហារតំបន់ដែលមានប្រជាជនរស់នៅតិចតួច ដែលភាគច្រើនជាតំបន់ជនបទភាគខាងកើតនៃទីក្រុង Hualien ដែលជាប់គាំងរាប់រយនាក់នៅក្នុងឧទ្យានជាតិ ខណៈដែលផ្ទាំងថ្មរនាំងបាក់ធ្លាក់ចុះពីលើភ្នំ...
ម៉ានីល៖ សាលារៀនរាប់ពាន់កន្លែងនៅក្នុងប្រទេសហ្វីលីពីន បានផ្អាកថ្នាក់រៀននៅថ្ងៃសុក្រនេះ ដោយសារផ្នែកខ្លះនៃប្រទេសនៅក្នុងតំបន់ត្រូពិចមួយនេះបានស៊ូទ្រាំនឹងសីតុណ្ហភាពខ្ពស់ដ៏គ្រោះថ្នាក់បំផុត ។ តួលេខផ្លូវការបានបង្ហាញថា សាលារៀនចំនួន៥.២៨៨កន្លែងនៅទូទាំងប្រទេសប្រជុំកោះបានប្តូរទៅរៀនពីចម្ងាយ ដែលប៉ះពាល់ដល់សិស្សជាង៣,៦លាននាក់ ។ នៅក្នុងខែមីនា មេសា និងឧសភា ជាធម្មតាក្តៅបំផុត និងស្ងួតបំផុត ក្នុងប្រទេសប្រជុំកោះមួយនេះ ប៉ុន្តែលក្ខខណ្ឌត្រូវ បានធ្វើឲ្យកាន់តែធ្ងន់ធ្ងរ ដោយបាតុភូតអាកាសធាតុ ។ សាលារៀនជាច្រើន មិនមានបំពាក់ម៉ាស៊ីនត្រជាក់ទេ ដែលធ្វើឲ្យសិស្សានុសិស្ស...
ហ្សឺណែវ ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះ បានអនុម័តសេចក្តីសម្រេចមួយ ដោយអំពាវនាវ ឱ្យអ៊ីស្រាអ៊ែល ទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងតំបន់ ហ្គាហ្សាស្ទ្រីប ទោះបីជាអ៊ីស្រាអ៊ែល បានច្រានចោល វាជា “ការបំភ្លៃ” ក៏ដោយ ។ ប្រទេសចំនួន២៨បានបោះឆ្នោតគាំទ្រ១៣អនុប្បវាទ និង៦...
បរទេស៖យោងតាមការសារព័ត៌មាន Rzeczpospolita បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានផ្ញើលិខិតផ្លូវការ មួយទៅកាន់មេដឹកនាំ នៃរដ្ឋមិត្តណាតូ ដោយជំរុញឱ្យពួកគេបង្កើន តម្រូវការចំណាយអប្បបរមា សម្រាប់វិស័យការពារជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ នៅទីក្រុងប្រ៊ូសែល ដើម្បីរំលឹកខួបលើកទី៧៥ នៃការចុះហត្ថលេខាលើឯកសារ បង្កើតអង្គការណាតូ លោក Duda...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បន្តបង្កើនការស្រាវជ្រាវ និងបង្ក្រាបគ្រប់បទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ រៀបចំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ...
ហ្កាហ្សា៖ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានចោទប្រកាន់អ៊ីស្រាអែល ពីការបន្តរារាំងក្រុមរបស់ខ្លួនពីការចូលទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សាស្រ្ទីប ដើម្បីផ្តល់ជំនួយមនុស្សធម៌។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅយប់ថ្ងៃពុធ UNRWA បានឲ្យដឹងថា អ៊ីស្រាអែល “បន្តរារាំងយើងមិនឱ្យចូលទៅកាន់តំបន់ភាគខាងជើង ដើម្បីផ្តល់ជំនួយស្បៀងអាហារ និងការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀត” ។ ប្រភពបានពន្យល់ថា ទីភ្នាក់ងារ “បានផ្តល់ជំនួយជាងពាក់កណ្តាលនៃអង្គការសហប្រជាជាតិ ដែលបានផ្តល់ទៅឱ្យតំបន់ហ្គាហ្សា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅថ្ងៃ៥ មេសានេះ បានអញ្ជើញ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ។ ក្នុងពិធីនេះក៏មានការអញ្ជើញ ចូលរួមពីលោក...
ភ្នំពេញ ៖ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តសម្របសម្រួលពលករខ្មែរ ដែលបាននិងកំពុងត្រលប់ មកស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអជ្ញាធរនឹងបន្ត សម្របសម្រួល រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយ នៃការលើកលែងតម្លៃទិដ្ឋាការ ។ នេះបើតាមលោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹ...