ភ្នំពេញ៖ លោកស្រី Ratchel Thompson នាយិកាប្រតិបត្តិក្នុង ក្រុមប្រឹក្សាភិបាល ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្ដែងការគាំទ្រ មហិច្ឆតារបស់កម្ពុជា ក្នុងការជំរុញឲ្យបង្កើតបណ្តាញ អគ្គិសនីអាស៊ាន ក្នុងទស្សនៈចែករំលែក ការពារបរិស្ថាន និងបង្កើនសន្តិសុខថាមពលបៃតងរបស់អាស៊ាន។ ការសម្ដែងការគាំទ្រនេះ ធ្វើឡើងក្នុងឱកាសលោកស្រីនាយិកា ចូលជួបពិភាក្សាការងារ ជាមួយលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។ ក្នុងជំនួបនេះ...
ហ្គាហ្សា៖ នៅថ្ងៃអង្គារ អ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារតាមផ្លូវអាកាស ទៅលើផ្ទះល្វែងមួយកន្លែង នៅភាគខាងត្បូង នៃតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស ចំនួន៦នាក់ មន្ត្រីសុខាភិបាល ប៉ាឡេស្ទីន បានឲ្យដឹងថា ខណៈដែលអ្នកការទូតកំពូលអាមេរិក បានមកដល់ប្រទេសអេហ្ស៊ីប ដើម្បីបន្តដំណើរស្វែងរក កិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងរយៈពេល៤ខែ ។ អ៊ីស្រាអ៊ែល បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីន រាប់សិបនាក់នៅទូទាំងតំបន់ហ្គាហ្សា...
បាងកក៖ នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីសុខាភិបាលថៃ បានឲ្យដឹងថា រដ្ឋាភិបាលថៃ នឹងចាត់វិធានការជាបន្ទាន់ លើច្បាប់មួយដើម្បីហាមប្រាម ទៅលើការប្រើប្រាស់ កញ្ឆាជាកំហិត បន្ទាប់ពីព្រះរាជាណាចក្រមួយនេះ បានកាត់ផ្តាច់គ្រឿងញៀន នៅឆ្នាំ ២០២២ ។ ដំណាំកញ្ឆា ត្រូវបានដកចេញពីបញ្ជីថ្នាំ ហាមឃាត់ នៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្រោមការគ្រប់គ្រងរដ្ឋាភិបាលមុន ដែលរួមមានគណបក្ស Bhumjaithai...
ញ៉ូដេលី៖ យ៉ាងហោចណាស់ មនុស្ស៨នាក់ បានស្លាប់ និង៨០នាក់បានរងរបួស នៅថ្ងៃអង្គារនេះ នៅក្នុងការផ្ទុះដ៏ធំមួយ នៅរោងចក្រផលិតកាំជ្រួចមួយកន្លែង ក្នុងប្រទេសឥណ្ឌា ដែលឃើញដុំភ្លើងឆេះឡើងទៅលើមេឃ ។ខ្សែវីដេអូនៅលើទូរទស្សន៍ឥណ្ឌា បានបង្ហាញពីអណ្តាតភ្លើង បន្ទាប់ពីការផ្ទុះនៅរោងចក្រផលិតកាំជ្រួច ដោយមានរថយន្តសង្គ្រោះរាប់សិបគ្រឿង ត្រូវបានបញ្ជូនទៅ និងឧទ្ធម្ភាគចក្រកងទ័ព បានហៅចូលដើម្បីជម្លៀសអ្នករបួស ។ មន្ត្រីប៉ូលិសជាន់ខ្ពស់ស្រុក Rajeshwari Mahobia បានប្រាប់ដល់ទីភ្នាក់ងារ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ...
សម្តេចធិបតី បញ្ជាក់ជំហរ មិនឱ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់អាហារhttps://dap-news.com/?p=391560 ៥ចំណុច ដែលពលរដ្ឋរស់នៅ រាជធានីភ្នំពេញ ត្រូវប្រុងប្រយ័ត្ន នាថ្ងៃចូលឆ្នាំចិនhttps://dap-news.com/?p=391580 រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារ ដើម្បីជួយអន្តរាគមន៍ដល់វិស័យកសិកម្មhttps://dap-news.com/?p=391593 គណបក្សកាន់អំណាច ស្នើតុលាការអនុវត្តច្បាប់ ចំពោះបុគ្គលជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬអង្គការមិនមែនរដ្ឋាភិបាល ប្រព្រឹត្តិខុសច្បាប់https://dap-news.com/?p=391598 ឧបនាយករដ្ឋមន្រ្តី ស សុខា បណ្ដាញអនុសេនីយ៍ឯក...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ ប្រតិភូនៃក្រុមការងារបច្ចេកទេស ព្រមទាំងមានការចូលរួម ពីសំណាក់លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានចុះពិនិត្យស្ថានភាពនិងការដ្ឋានស្ថាបនា ផ្លូវចំនួនពីរខ្សែ នៅខេត្តត្បូងឃ្មុំ។ ផ្លូវទាំងពីរខ្សែនោះ រួមមាន៖ ១/ ផ្លូវជនបទ...
ហ្សឺណែវៈ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវតែការពារសេរីភាពនៃការបញ្ចេញមតិរបស់ចៅក្រម ជាពិសេសលើបញ្ហាសំខាន់ៗ ដែលគំរាមកំហែងដល់ឯករាជ្យភាពរបស់តុលាការ ឬប៉ះពាល់ដល់ការគ្រប់គ្រងយុត្តិធម៌។ លោកស្រី Margaret Satterthwaite អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីឯករាជ្យភាពនៃចៅក្រម និងមេធាវីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដែលលោកស្រី Anita Earls ដែលជាចៅក្រមតុលាការកំពូលនៅរដ្ឋ North Carolina ត្រូវបានស៊ើបអង្កេត សម្រាប់ការទាក់ទាញការយកចិត្តទុកដាក់...
ខេត្តកំពង់ធំ, នៅថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសបន្ទាប់ពីចូលរួមកិច្ចប្រជុំការងារក្នុងខេត្តកំពង់ធំ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ បើតាមលោក យូ...
ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ឱ្យបន្តនិរន្តរភាពអ្វីដែលមានពីមុន និងបន្តបង្កើនប្រសិទ្ធភាពតទៅមុខទៀត យកចិត្តទុកដាក់អនុវត្តការងារជាប្រចាំ ធ្វើយ៉ាងណាពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។ ការណែនាំបែបនេះរបស់លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសុរិយោដីនិងភូមិសាស្រ្ត ការងាររៀបចំដែនដី នគរូបនីយកម្ម និងការងារដោះស្រាយវិវាទដីធ្លី...