ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំ២០២៤ នៅលើបុរីវប្បធម៌កោះសំពៅមាស !

ពោធិ៍សាត់: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់លេខ ២២៨៧/២២ សជណ/ខពសចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តពោធិ៍សាត់ស្តីពីការរៀបចំព្រឹតិ្តការណ៍សង្រ្កាន្តឆ្នាំ ២០២៤ដែលមានរយះពេល ៤ ថ្ងៃដែលនឹងប្រព្រឹត្តទៅនៅលើទីតាំងបុរីវប្បធម៌កោះសំពៅមាសចាប់ពីថ្ងៃទី ១៣-១៦ ខែ មេសា ឆ្នាំ ២០២៤។

ការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំ ២០២៤នេះគឺជាការចូលរួមអនុវត្តគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះជាណាចក្រកម្ពុជាក្នុងបរិបទប្រទេសជាតិមានសុខសន្តិភាព និង ស្ថិរភាពនយោបាយល្អប្រសើរ ម្យ៉ាងវិញទៀតដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និង ជាឱកាសដ៍ល្អប្រពៃសម្រាប់ជួបជុំគ្រួសារ។ព្រឹត្តការណ៍នេះក៍មានការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិពរណ៌បង្ហាញផលិតផល និង សម្ភារះប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និង ព្រឹត្តការណ៍ផ្សេងៗទៀតដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ៕

To Top