បរទេស៖ កាសែត CBS News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារ ជាបន្តបន្ទាប់លើបុគ្គល និងគ្រឿងបរិក្ខាររបស់អ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីជាការឆ្លើយតបទៅនឹង ការវាយប្រហារដ៏សាហាវទៅលើ ទាហានអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី នាពេលកន្លងមក។ នេះបើយោងតាមសារព័ត៌មាន CBS Newsដដែល បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអនាមិកម្នាក់ ហើយបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់បានប្តេជ្ញាថានឹងវាយបកវិញប្រសិនបើប្រជាជន ឬផលប្រយោជន៍របស់ខ្លួនត្រូវបានគំរាមកំហែង។ គួរឲ្យដឹងដែរថាកងកម្លាំងអាមេរិក...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង ទំនងជានឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីរបស់ពួកគេនៅក្នុងខែឧសភា ឬក្រោយនេះ ដោយទីក្រុងប៉េកាំង តាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពនយោបាយនៅក្នុងប្រទេសជិតខាងទាំងពីរនៅក្នុងប៉ុន្មានខែខាងមុខនេះ។ ប្រភពបានឲ្យដឹងថា ការដឹកនាំរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងតាមដានថាតើនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា អាចរក្សាគោលជំហរនយោបាយរបស់លោកបានដែរឬទេ ខណៈពេលដែលយកចិត្តទុកដាក់លើលទ្ធផលនៃការបោះឆ្នោតសកលនៅកូរ៉េខាងត្បូងក្នុងខែមេសា។ នៅប្រទេសជប៉ុន ការវាយតម្លៃ ការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើចារកម្ម និងការវាយប្រហារ តាមអ៊ីនធឺណិត ទូទាំងពិភពលោក ហើយបញ្ឈប់ការជេរប្រមាថ ដល់ប្រទេសដទៃទៀត ក្រោមលេសនៃសន្តិសុខតាមអ៊ីនធឺណិត។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទព័ត៌មានជាប្រចាំ ក្នុងការឆ្លើយតបទៅនឹងសំណួរដែលទាក់ទង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ...
យ៉ាំងហ្គោន៖ ក្រុមប្រឆាំង នៃការគ្រប់គ្រងដោយយោធាក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើ “កូដកម្មដោយស្ងាត់ៗ” កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសនេះបានប្រារព្ធរយៈពេល ៣ឆ្នាំចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ។ ការបង្ហាញការរឹងរូសប្រឆាំងនឹងរបបយោធា ដែលបានឲ្យដឹងកាលពីថ្ងៃមុនថា ខ្លួននឹងបន្តដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦ខែទៀត បន្ទាប់ពីជម្លោះដ៏អូសបន្លាយរវាងយោធា និងក្រុមតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាក្រុមឧទ្ទាមជនជាតិភាគតិច ដោយកម្លាំងប្រឆាំងទទួលបានសន្ទុះចាប់តាំងពីខែតុលា ឆ្នាំមុន។ មានការកាត់បន្ថយចរាចរណ៍ និងមានមនុស្សតិចជាងមុននៅតាមដងផ្លូវនៃទីក្រុងដ៏ធំបំផុត...
ភ្នំពេញ៖ នារាត្រីថ្ងៃ១ កុម្ភៈ រដ្ឋាភិបាលបារាំងតាមរយៈលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសខ្ពស់បំផុត ឈ្មោះ ឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឫទ្ធិ (La Légion d’honneur) ជូនលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា...
នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦ល្ងាច នៅស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសខ្ពស់ជាងគេបំផុត ឡា ឡេស្យុង ដោនើរ (La Légion d’honneur) ពីប្រទេសបារាំង ជូនឯកឧត្តមសាស្រ្តាចារ្យ ឈាង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាំយកថវិកាសម្រាប់ឧបត្ថម្ភដល់ការព្យាបាលលោកយាយ ឆេង យូអេងអាយុ ៧២ឆ្នាំ នៅខេត្តស្វាយរៀង បន្ទាប់ពីលោកយាយអាការៈស្ពឹកមួយចំហៀងខ្លួន បណ្តាលមកពីស្ទះសរសៃឈាមខួរក្បាល និងលើសសម្ពាធឈាម ។ យោយតាមបណ្តាញសង្គមសម្តេចធិបតី...
បរទេស៖ មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ បានយល់ព្រមជាឯកច្ឆ័ន្ទ លើកញ្ចប់ជំនួយចំនួន ៥០ ពាន់លានអឺរ៉ូ (៥៤ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន ដោយយកឈ្នះលើការប្រឆាំងពីមុនរបស់ប្រទេសហុងគ្រី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក Charles Michel បានអបអរសាទរកិច្ចព្រមព្រៀងនេះ ដោយនិយាយថា...
បរទេស៖ គណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិកបានរិះគន់អ៊ុយក្រែនបន្ទាប់ពីសេវាសន្តិសុខរបស់អ៊ុយក្រែន (SBU) បានរកឃើញពីគម្រោងការកេងបន្លំដែលមន្ត្រីកំពូលពាក់ព័ន្ធ។ ការរិះគន់នេះកើតឡើងនៅពេលដែលទីក្រុងគៀវព្យាយាមដើម្បីទទួលបានមូលនិធិបន្ថែមពីអ្នកគាំទ្ររបស់ខ្លួនសម្រាប់ជម្លោះជាមួយរុស្ស៊ី បើទោះបីជាមានការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសលោកខាងលិចក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា SBU បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានរកឃើញគម្រោងការកេងបន្លំដ៏ធំមួយដែលពាក់ព័ន្ធនឹងមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ និងក្រុមហ៊ុនផលិតអាវុធឯកជនមួយ។ យោងតាមសេវាសន្តិសុខនេះបានឱ្យដឹងថា ជនសង្ស័យចំនួន ៥នាក់បានប៉ុនប៉ងលួចលុយ ១,៥ ពាន់លាន hryvnia...
បរទេស៖ សារព័ត៌មាន CNN បានផ្សាយកាលពីថ្ងៃពុធដោយ ដកស្រង់ប្រភពដែលដឹងពីស្ថានភាពនេះថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky មានបំណងបណ្តេញឧត្តមសេនីយកំពូល របស់គាត់គឺលោក Valery Zaluzhny មុនពេលចុងសប្តាហ៍នេះ ។ របាយការណ៍នេះកើតឡើងបន្ទាប់ពី មានពាក្យចចាមអារ៉ាមស្រដៀងគ្នានេះ ដែលលេចចេញនៅក្នុងសារព័ត៌មាននានាដូចជា Financial Times និង Washington Post...