ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រវាយប្រហារ ខេត្តជ្វាខាងកើត របស់ប្រទេសឥណ្ឌូនេស៊ី

Xinhua

ហ្សាការតាៈ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត ជ្វាខាងកើត (East Java) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ដោយមិនបង្កឲ្យមានរលកយក្សស៊ូណាមិ នោះទេ ។

ទីភ្នាក់ងារខាងលើបានឲ្យដឹងថា គ្រោះរញ្ជួយដីក្រោមសមុទ្រ បានរញ្ជួយនៅវេលាម៉ោង១១និង២២នាទីព្រឹក ម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង៤និង២២នាទីម៉ោងសកល ជាមួយនឹងចំណុចកណ្តាល របស់វាស្ថិតនៅចម្ងាយ១៣២គីឡូម៉ែត្រភាគឦសាននៃតំបន់ Tuban និងមានជម្រៅ១០គីឡូម៉ែត្រ ។

គួរបញ្ជាក់ថា មិនមានការជូនដំណឹង អំពីរលកយក្សស៊ូណាមិដែលត្រូវបានចេញដោយទីភ្នាក់ងារនេះនោះទេ ដោយសារការរញ្ជួយនឹងមិនបង្ក ឱ្យមានរលកយក្សឡើយ ។

គេបានដឹងថា ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសប្រជុំទៅដោយកោះ ដែលងាយនឹង កើតមានគ្រោះរញ្ជួយដី ដោយសារទីតាំងរបស់ប្រទេសនេះ ស្ថិតនៅតាមបណ្តោយរង្វប់នៃអគ្គីនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាខ្សែក្រវាត់នៃភ្នំភ្លើង និងការរញ្ជួយដី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top