ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន មិនដែលផ្គត់ផ្គង់អាវុធ ឬឧបករណ៍ដល់តំបន់ជម្លោះចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនាពេលថ្មីៗនេះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនោះទេ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងការអះអាងរបស់អ៊ីស្រាអែលថា ក្រុមហាម៉ាស ត្រូវបានគេរកឃើញថា ប្រើប្រាស់អាវុធដែលផលិតដោយចិន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិន តែងតែមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវចំពោះការនាំចេញរបស់របរយោធា។ប្រទេសចិន បានប្តេជ្ញាចិត្តចំពោះគោលការណ៍បី...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាលមីស៊ីល របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) កាលពីថ្ងៃពុធ បានបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រប្រភេទថ្មី ឈ្មោះថា “Pulhwasal-3-31” ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ចំពោះការបាញ់សាកល្បងនេះដែរ...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន អស់តិចបំផុតចំនួន២០នាក់ដែលពួកគេកំពុងរង់ចាំជំនួយនៅជិតទីលានប្រទេសគុយវ៉ែត ដែលជាផ្លូវប្រសព្វដ៏សំខាន់ក្នុងទីក្រុងហ្គាហ្សា ។ លោក Ashraf al-Qidra អ្នកនាំពាក្យមកពីក្រសួងខាងលើបានឲ្យដឹងថា ពលរដ្ឋចំនួន១៥០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដោយបន្ថែមទៀតថា ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងថែមទៀត ខណៈពលរដ្ឋជាច្រើននាក់ដែលរងរបួសធ្ងន់ធ្ងរ...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ច ប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ការទៅនេះរបស់រដ្ឋមន្រ្តីការបរទេសខ្មែរ តបតាមការអញ្ជើញ លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស...
ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ កំពុងចិញ្ចឹមត្រី មានប្រភពមកពីក្រៅប្រទេស ត្រូវថែរក្សាឲ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែល ឲ្យរួចចូលក្នុងដែនទឹកធម្មជាតិ ព្រោះត្រីមួយចំនួន ជាប្រភេទកាច ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលជលផល នាថ្ងៃទី២៥ មករា បានឲ្យដឹងថា...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រុញឲ្យថ្នាក់ដឹកនាំគ្រប់កម្រឹត និងប្រធានមន្ទីរសុខាភិបាល ជាពិសេសមន្រ្តីជំនាញដែលបម្រើសេវាសាធារណៈ បន្តយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ និងមានមតិយោបល់ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមមាននៅក្នុងបន្ទុក ដែលជួបប្រទះ ឬរាំងស្ទះជាយូរមកហើយ ។...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានស្វាគមន៍ និងគាំទ្រ យ៉ាងពេញទំហឹង ចំពោះអ្នកវិនិយោគ ដែលមានបំណង ជួយបង្កើនការងារ ដល់ប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានកម្ពុជា ស្អាតតាមរយៈការ វិនិយោគដោយប្រើប្រាស់ ថាមពលកកើតឡើងវិញ។ ការលើកឡើងអំពីបរិស្ថាន ស្អាតរបស់ លោករដ្ឋមន្រ្តីធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយសមាគមសហគ្រាស...
អង់ការ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា ប៉ូលិសតួកគី បានឃាត់ខ្លួន ជនសង្ស័យចំនួន២៨នាក់ដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋឥស្លាម ហៅកាត់ថា (IS) ។ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរសារនៅលើបណ្តាញ X ដែលពីមុនជាស្គាល់ថា បណ្តាញសង្គម Twitter...
ភ្នំពេញ ៖ ក្រុមហ៊ុន CAMKO INFRACORE របស់កូរ៉េ បានបង្ហាញទិសដៅ ក្នុងការដាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតគ្រឿង បង្គុំរថយន្តអគ្គសនី នៅប្រទេសកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។ ថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួប ពិភាក្សាការងារជាមួយ លោក...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារព័ត៌មាន Sputnik របស់រុស្ស៊ី បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រអប់ខ្មៅទាំង២របស់យន្តហោះដឹកជញ្ជូនយោធា Il-76 របស់ប្រទេសរុស្ស៊ី ដែលត្រូវបានគេបាញ់ទម្លាក់ ត្រូវបានរកឃើញនៅកន្លែងធ្លាក់ នៅក្នុងតំបន់ Belgorod ។ សារព័ត៌មាន Sputnik បានផ្សាយដោយបានដកស្រង់សម្តី ពីក្រុមសេវាកម្មសង្គ្រោះបន្ទាន់...