ព័ត៌មានអន្តរជាតិ

លោក Trump ៖ លោក Zelensky គឺជាកំពូលអ្នកលក់ម្នាក់ ក្នុងប្រវត្តិសាស្ត្រ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកDonald Trump ដែលជាបេក្ខជនប្រជែងប្រធានាធិបតីជួរមុខ នៃគណបក្សសាធារណរដ្ឋឆ្នាំ២០២៤បានអះអាងថាលោក Vladimir Zelensky គឺជា អ្នកលក់ដ៏អស្ចារ្យបំផុត ដែលគាត់មិនធ្លាប់ស្គាល់ ខណៈដែលប្រមុខរដ្ឋអ៊ុយក្រែន រូបនេះតែងតែទទួលបាន ប្រាក់ពេញហោប៉ៅរាល់ពេល ដែលគាត់ទៅសហរដ្ឋអាមេរិក ។

ក្នុងអំឡុងពេលយុទ្ធនាការឃោសនា បោះឆ្នោតនៅទីក្រុង Vandalia រដ្ឋ Ohio កាលពីថ្ងៃសៅរ៍ លោក Trump ក៏បានចែករំលែកទស្សនៈ របស់គាត់អំពីការផ្តល់ ជំនួយរាប់ពាន់លានដុល្លារ ដល់ទីក្រុងគៀវ ដោយអតីតប្រធានាធិបតីរូបនេះបានរំលឹកឡើងវិញ នូវគំនិតមុនរបស់គាត់ដែលថា សហរដ្ឋអាមេរិកគួរតែខ្ចីប្រាក់ទៅទីក្រុងគៀវ ជាជាងគ្រាន់តែប្រគល់ វាទៅឱ្យអ៊ុយក្រែន ដាច់បែបនេះ។

លោក Trump បាននិយាយថា ៖យើងគួរឲ្យពួកគេខ្ចីលុយ ជាជាងការផ្ញើលុយឱ្យពួកគេទេ ដូច្នេះប្រសិនបើពួកគេធ្វើវា ពួកគេប្រឆាំងនឹងហាងឆេងដ៏ច្រើន ពួកគេនឹងសង យើងវិញ ។ លោក​បាន​លើក​ឡើង​ថា​៖ ​ខ្ចី​លុយ​គេ ទុក​ឲ្យ​គេ​ដូច​ជា​ត្រូវ​រៀនចេះរួសរាយបន្តិចក្នុងការខ្ចី​លុយ​គេ កុំចេះ​តែ​ហុច​មូលប្បទានប័ត្រ​ឲ្យ​គេ ៦០​ពាន់​លាន​ដុល្លារ។

លោក Trump បាននិយាយថា៖ខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៅចុះមនុស្ស ដូចជាលោកZelensky គឺជាអ្នកលក់ដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រពីព្រោះថា រាល់ពេល ដែលគាត់មកប្រទេសអាមេរិក គាត់តែងតែដើរចេញទៅវិញ ជាមួយនឹងទឹកប្រាក់ចំនួន៥០ឬ ៦០ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

To Top