បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សភារបស់ប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការលក់ និងទទួលទានសាច់ឆ្កែ ដែលធ្លាប់ជាការអនុវត្ត យ៉ាងទូលំទូលាយនៅក្នុងប្រទេសរួចម្តងទៅហើយ។ ប្រធានាធិបតី Yoon Suk Yeol និងស្ត្រីទីមួយលោកស្រី Kim Keon Hee ដែលជាម្ចាស់ឆ្កែ៦ក្បាល និងឆ្មា៨ក្បាល គឺជាអ្នកតស៊ូមតិប្រឆាំងនឹងបម្រាមនេះ ចាប់តាំងពីវាត្រូវបានស្នើឡើងជាលើកដំបូងនៅក្នុងខែកញ្ញា។ ដោយឡែកនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ នេះសមាជិកសភាចំនួន២០៨នាក់ ក្នុងចំណោម៣០០នាក់បានបោះឆ្នោតគាំទ្រ...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ថា អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃភាគកណ្តាលនៃប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា បានកើនដល់លើស២០០នាក់ហើយ គិតត្រឹមថ្ងៃអង្គារនេះ ដោយនៅសល់មនុស្សតែជាង១០០នាក់ប៉ុណ្ណោះ នៅតែមិនទាន់រាប់បញ្ចូល ។ គួររំលឹកថា គ្រោះរញ្ជួយដីកម្រិត៧,៥រ៉ិចទ័របានបំផ្លាញ និងធ្វើឲ្យដួលរលំអគារ បណ្តាលឱ្យមានអគ្គីភ័យ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅលើឧបទ្វីប Noto...
ភ្នំពេញ ៖ ទោះបីជាអាជ្ញាធរ និងមន្ទីរធនធានទឹកខេត្តបាត់ដំបង បានប្រាប់ជាមុនពីបញ្ហាខ្វះខាតទឹកធ្វើស្រែប្រាំងយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាកសិករនៅបន្តបង្កបង្កើនផលលើសផែនការកំណត់ ព្រោះតម្លៃស្រូវមានតម្លៃខ្ពស់។ នេះបើតាមលោក សុខ លូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃ១០ មករាពីបញ្ហាខ្វះទឹកដោយភ្ជាប់ជាមួយផែនការធ្វើស្រូវប្រាំងរបស់កសិករនៅបាត់ដំបង ។ លោកបន្តថា ផែនការស្រូវប្រាំងកំណត់ឲ្យបានចំនួន ២១ ០០០ហិកតា ព្រោះលទ្ធភាពទឹកអាចស្រោចស្រពបានប៉ុណ្ណឹង តែបច្ចុប្បន្នកសិករធ្វើរហូតដល់ ៥៦ ២៦២ ហិកតា...
ភ្នំពេញ៖ លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសភូមិភាគតេជោសែនកំពតនៅថ្ងៃ១០ មករា ២០២៤ នេះបានលើកឡើងថា វិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកបានគូសបញ្ជាក់ថាចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥...
ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី១៦ជូនបងប្អូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកក្កដា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ២១ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ បានណែនាំទៅដល់អាជ្ញាធរ ត្រូវទប់ស្កាត់ការជ្រៀតចូលគ្រឿងញៀនក្នុងសាលារៀន ហើយត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រោះជាបញ្ហាសកល។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានឲ្យបេក្ខជន ដែលបានដាក់ពាក្យ ចូលបម្រើការងារជាមន្រ្តី ជាប់កិច្ចសន្យា មកទទួលគោលការណ៍ណែនាំ ស្តីពីនីតិវិធីនៃការធ្វើការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរ៉ែ ស្ថិតនៅមហាវិថី ព្រះនរោត្តម សង្កាត់វត្តភ្នំ (សាលប្រជុំជាន់ទី៥ នៃអគារA) តាមពេលវេលាដូចមាន ក្នុងបញ្ជីរាយ នាមបេក្ខជន...
កណ្ដាល ៖ លោកឧនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀននូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹម ជីវិតក្រោយពីអនុវត្តទោស ។ ការលើកឡើងរបស់ លោកឧនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញ ចុះពិនិត្យមណ្ឌលអប់រំកែប្រែ ម-១...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយនាំយកឱកាសការងារចំនួន ៩៩ កន្លែងពីក្រុមហ៊ុនធំៗចំនួន ៣ ចូលរួមទទួលពាក្យ និងសម្ភាសការងារភ្លាមៗតែម្តង។ ក្រុមហ៊ុនទាំង ៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើផែនការថវិកា សមិទ្ធកម្មប្រចាំឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ អង្គប្រជុំនេះបានធ្វើការពិនិត្យ ពិភាក្សា និងកែតម្រូវលើខ្លឹមសារ ផែនការព័ត៌មានសមិទ្ធកម្មឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ មុនសម្រេចដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕