តូក្យូ៖ ប្រទេសជប៉ុនបានសម្រេចចិត្តផ្អាកការផ្តល់មូលនិធិ សម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន ចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ចំពេលមានការចោទប្រកាន់ថា បុគ្គលិករបស់ខ្លួនប្រហែលជាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីឆ្នាំមុន។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maki Kobayashi បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យថា ជំនួយបន្ថែមដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ដែលត្រូវបានគេស្គាល់ថា UNRWA នឹងត្រូវបញ្ឈប់ “សម្រាប់ពេលបច្ចុប្បន្ន” ខណៈពេលដែលវាស៊ើបអង្កេតបញ្ហានេះ និងពិចារណាលើវិធានការតបត។ ចំណាត់ការនេះបានធ្វើតាមការប្រកាសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្អាកការផ្តល់មូលនិធិសម្រាប់...
ភ្នំពេញ ៖ ក្រុមកីឡាករមហាគ្រួសាររថយន្ត Off Road កម្ពុជា នឹងទៅចូលរួមប្រកួត កីឡាប្រណាំងរថយន្ត Off Road ជាមួយក្រុមកីឡាករជើងខ្លាំងរបស់ថៃ និងក្រុមកីឡាករមកពីប្រទេសផ្សេងទៀត ក្នុងព្រឹត្តិការណ៍ប្រកួត រថយន្តឆ្លងកាត់ឧបសគ្គ ខាវណយឆ្នាំ២០២៤ (Khao Noi Off Road 2024) នាខេត្តរ៉ាក់យង្គ (Rayong)...
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានសាកល្បងមីស៊ីលយុទ្ធសាស្ត្រ បាញ់ចេញពីនាវាមុជទឹកកាលពីថ្ងៃមុន ដោយមេដឹកនាំលោក គីម ជុងអ៊ុន បានសង្កេតមើលការសាកល្បង និងពិភាក្សាអំពីបញ្ហាទាក់ទងនឹង ការសាងសង់នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ លោក គីម បានដឹកនាំការបាញ់សាកល្បងមីស៊ីល “Pulhwasal-3-31” រួមគ្នាជាមួយមន្ត្រីជាន់ខ្ពស់នៃកងទ័ពជើងទឹក និងមន្ត្រីគណបក្សពលករកូរ៉េដែលកំពុង កាន់អំណាចនៅព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ។ ចំណាត់ការនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលនាំផ្លូវថ្មី...
បរទេស៖ យោងតាមសារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សេតវិមានកំពុងពិភាក្សាអំពីការដក ឬពន្យារពេលការដឹកជញ្ជូន អាវុធវាយលុកទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីបង្ខំឱ្យរដ្ឋជ្វីហ្វមួយនេះ (អ៊ីស្រាអែល) កាត់បន្ថយប្រតិបត្តិការយោធា ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមរបាយការណ៍, អ៊ីស្រាអែលបានស្នើឱ្យសហរដ្ឋអាមេរិក បញ្ជូនជំនួយបន្ថែម រួមទាំងគ្រាប់បែកទម្លាក់ពី...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីការហែក្បួនឃោសនា បោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ចាប់ពីថ្ងៃ១០-២៣កុម្ភៈ ខាងមុខ ៕
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង គ្រោងស្នើទៅរាជរដ្ឋាភិបាល ដើម្បីដាក់ឈ្មោះស្ពានអាកាសថ្មីទី៦ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ថាជាស្ពានអាកាស “មរតកតេជោ” ។ ការបញ្ជាក់របស់លោក ឃួង ស្រេង អំពីការប្រើឈ្មោះថ្មីនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញភ្ជាប់ស្ពានអាកាសថ្មីទី៦...
បរទេស៖ ប្រធានាធិបតី Joe Biden បានប្រកាសថា ទាហានអាមេរិក ៣នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅពេលយប់ នៅក្នុងប្រទេសហ្ស៊កដានី។ ការវាយប្រហារលើប៉ុស្តិ៍កងទ័ពអាមេរិក គឺតំណាងឱ្យការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃអាទិត្យ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ហុងគ្រីគួរតែដណ្តើមយកតំបន់ Transcarpathia ភាគខាងលិចបំផុតរបស់អ៊ុយក្រែន ក្នុងករណីដែលប្រទេសនេះលែងមានភាពជាប្រទេសឯករាជ្យនៅក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី ។ ការលើកឡើងនិងស្នើដោយ សមាជិកសភាស្តាំនិយមលោក Laszlo Toroczkai ដែលជាមេដឹកនាំគណបក្សនយោបាយ ‘ចលនាមាតុភូមិរបស់យើង’ ។លោកបានធ្វើការលើកឡើងនេះសំដៅលើទឹកដីដែលធ្លាប់ជាផ្នែកនៃចក្រភពអូទ្រីស-ហុងគ្រី ហើយបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់សូវៀត បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ Transcarpathia នៅតែជាផ្នែកមួយនៃអ៊ុយក្រែនសម័យទំនើបបន្ទាប់ពីការរំលាយសហភាពសូវៀតក្នុងឆ្នាំ១៩៩១ ដោយរក្សាបាននូវជនជាតិភាគតិចហុងគ្រីជាច្រើនដែលកន្លងមករដ្ឋាភិបាល ទីក្រុង Budapest បានរិះគន់ទីក្រុងគៀវម្តងហើយម្តងទៀត...
បរទេស៖កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តីមនុស្សបីនាក់ដែលមិនបញ្ចេញឈ្មោះដែលដឹងអំពីផែនការនេះ ថាអតីតប្រធានាធិបតីអាមេរិកលោក Donald Trump នឹងធ្វើការដាក់ពន្ធដល់ទៅ៦០ភាគរយលើការនាំចូលទាំងអស់ពីប្រទេសចិនប្រសិនបើគាត់ឈ្នះការបោះឆ្នោតនៅឆ្នាំនេះ។ អ្នកសេដ្ឋកិច្ចមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋបានប្រាប់កាសែតថា វិធានការនេះនឹងបង្កឱ្យមានការរំខានធំៗដល់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចជុំវិញពិភពលោក ដែលនឹងលើសពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មដែលផ្តួចផ្តើមដោយលោក Trump ក្នុងអំឡុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក។ ក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីបច្ចុប្បន្នរបស់គាត់ លោក Trump បានសន្យាថានឹងដកហូតឋានៈរបស់ប្រទេសចិនជាប្រទេសដែលពេញចិត្តបំផុតឬMost favored nationសម្រាប់ពាណិជ្ជកម្ម។គួរឲ្យដឹងដែរថាប្រទេសចិនជាប់ចំណាត់ថ្នាក់លេខបីក្នុងបញ្ជីដៃគូពាណិជ្ជកម្មរបស់អាមេរិកច្រើនបំផុតបន្ទាប់ពីម៉ិកស៊ិក និងកាណាដាហើយកាលពីនៅក្នុងខែវិច្ឆិកា...
ភ្នំពេញ៖ “ទិន្នន័យដែលអាចរកបានបង្ហាញថា ការសាងសង់ “ព្រែកជីកហ្វូណនតេជោ” របស់កម្ពុជា គឺមិនប៉ះពាល់ខ្លាំងដល់លំហូរទឹករបស់ទន្លេហាវ នៅក្នុងប្រទេសវៀតណាមនោះទេ។ ព័ត៌មានមួយចំនួនអំពីការព្រួយបារម្ភនេះគ្រាន់តែជាការព្រួយបារម្ភទូទៅដែលគ្មានមូលដ្ឋានតែប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន Sputnik ជាភាសាវៀតណាម បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា អ្នកដែលនិយាយបំផ្លើសអ្វីដែលគេហៅថាប្រថុយប្រថាន គឺមានចេតនានយោបាយគឺចង់បំបែកវៀតណាម-កម្ពុជា បែងចែកវៀតណាម-ចិន។ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣...