ភ្នំពេញ ៖ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃ២៨ វិច្ឆិកា បានផ្តាំផ្ញើដល់និស្សិតទាំងអស់ខិតខំ បេ្តជ្ញាចិត្តរៀនសូត្រ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និង ពេលចេញទៅប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស និងប្រទេសជាតិ ។...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាលបានឲ្យបុគ្គលិកសុខាភិបាល បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការធ្វើនិយ័តកម្មសេវាឯកជន និងស៊ីជម្រៅក្នុងការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសបង្កើនការយកចិត្តទុកដាក់បន្តទៀត ទៅលើសេវាព្យាបាល ដោយប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ក្នុងការផ្តល់សេវាសុខភាព សាធារណៈដល់ប្រជាពលរដ្ឋ ។ ការស្នើរបស់លោករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា យោធារុស្ស៊ីមានមីស៊ីលរយៈចម្ងាយឆ្ងាយ និងមានកម្លាំងខ្លាំង ជាង ឧបករណ៍ដែលលោកខាងលិច ផ្គត់ផ្គង់ដល់អ៊ុយក្រែនដល់ទៅរាប់សិបដង ។ លោកPutinបាននិយាយក្នុង អំឡុងពេលកិច្ចប្រជុំកំពូល របស់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ហៅកាត់ថា CSTOនៅរដ្ឋធានីកាហ្សាក់ស្ថានថា ប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី Iskander...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជឿថា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅមិនទាន់មានសុវត្ថិភាពនៅឡើយទេ នៅពេលនេះ ។ ប្រធានាធិបតីរុស្ស៊ីបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីកិច្ចប្រជុំកំពូល របស់អង្គការសន្ធិសញ្ញាសន្តិសុខ សមូហភាព (CSTO) រយៈពេលពីរថ្ងៃ។...
បាត់ដំបង៖ ករណីឆេះផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ដំណោះស្រាយជាច្រើនចំណុច ក្នុងនោះសម្ដេចបានប្រកាស ជួយសាងសង់តូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅ ដោយមិនមានបង់ថ្លៃតូបទៀតនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩...
ប៉េកាំង៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលក្រុងប៉េកាំងបានឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសចិនម្នាក់ ត្រូវបានដកចេញពីមុខតំណែងសម្រាប់ “ការរំលោភវិន័យយ៉ាងធ្ងន់ធ្ងរ” ដែលជាឧត្តមនាវីឯកចុងក្រោយបង្អស់ ដែលស្ថិតក្រោមការបង្រ្កាបអំពើពុករលួយ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិរបស់ក្រុងប៉េកាំង បានប្រាប់ដល់សន្និសីទសារព័ត៌មានថា គណបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច “បានសម្រេចផ្អាកមុខតំណែងលោក Miao Hua ពីការស៊ើបអង្កេតដែលមិនទាន់សម្រេច” ។...
កូឡាឡាំពួរ៖ នៅថ្ងៃព្រហស្បតិ៍នេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងថា ពលរដ្ឋជាង៣៧.០០០នាក់ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំងនៅក្នុងរដ្ឋចំនួន៦ របស់ប្រទេសម៉ាឡេស៊ី នៅក្នុងសប្តាហ៍នេះ ។ លោក Anwar បានប្រាប់ដល់សភាថា ជម្រកបណ្តោះអាសន្នចំនួន ៣២២កន្លែង ត្រូវបានបើកឲ្យដំណើរការនៅរដ្ឋ Kelantan, Terengganu,...
តៃប៉ិ៖ យោធារបស់កោះតៃវ៉ាន់ បានធ្វើសមយុទ្ធការពារ ដែនអាកាសរយៈពេលមួយព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកល្បងការឆ្លើយតប និងនីតិវិធីនៃការចូលរួមរបស់ខ្លួន នៅមុនពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Lai Ching-te នៅចុងសប្តាហ៍ទៅកាន់ដែនមហាសមុទ្រប៉ាស៊ីហ្វិក ដែលនឹងរួមបញ្ចូលគ្នាជាមួយ សហរដ្ឋអាមេរិកផងដែរ ។ យោងតាមការវាយតម្លៃរបស់កោះតៃវ៉ាន់ និងមន្ត្រីសន្តិសុខក្នុងតំបន់បានឱ្យដឹងថា ប្រទេសចិន ទំនងជានឹងចាប់ផ្តើមសមយុទ្ធយោធា នៅប៉ុន្មានថ្ងៃខាងមុខនេះនៅជិតកោះតៃវ៉ាន់ ដោយយកហេតុផលនៃការធ្វើដំណើរ នាពេលខាងមុខរបស់លោក Lai...
បន្ទាយមានជ័យ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្រោយបញ្ចប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ប្រជាពលរដ្ឋ ដែលជឿតាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស បានងារមកជឿ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ពាក់ព័ន្ធទៅនឹងបញ្ហា CLV-DTA។ នាឱកាសអញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារ ចលនាយុវជន របស់ក្រុមការងារ គណបក្សប្រជាជន ចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និងចាប់ឆ្នោត អាហារូបករណ៍ឆ្នាំសិក្សា២០២៤ មានអ្នកចូលរួមប្រមាណ៣៥០នាក់។...