ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាត ឱ្យប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយ លោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍ អាស៊ីទទួលបន្ទុកតំបន់ អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលមានមូលដ្ឋាន នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សា បានកើនឡើងដល់ ២៤,២៨៥ នាក់។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៥៨នាក់ និងរបួសចំនួន ៣២០នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ប្រភពបានបន្ថែមថា ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្តបាននាំឱ្យមានការរងរបួសរបស់ជនជាតិប៉ាឡេស្ទីនចំនួន...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់ ប្រឆាំងនឹងគោលដៅ របស់ក្រុម Houthi នៅក្នុងខេត្ត Al Bayda ភាគកណ្តាលរបស់ប្រទេសយេម៉ែន កាលពីថ្ងៃអង្គារ ។ លោក Yasser Jahlan មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីក្រុម Houthi បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងនាវាដឹកប្រេងដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅឈូងសមុទ្រ...
ភ្នំពេញ៖ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យ ជាមេខ្លោងជនជាតិបង់ក្លាដេស២នាក់ ពាក់ព័ន្ធករណីឆបោកនាំជនបរទេស ចម្រុះជាតិសាសន៍ចំនួន ៥៦នាក់ ឆ្លងដែនខុសច្បាប់មកធ្វើការនៅកម្ពុជា ។ យោងតាមហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ មករានេះ បានឲ្យដឹងថា ការឈានទៅដល់ការឃាត់ខ្លួនមេខ្លោង និងជួយសង្គ្រោះជនរងគ្រោះទាំង ៥៦នាក់នេះ បន្ទាប់កម្លាំងជំនាញចុះត្រួតពិនិត្យរដ្ឋបាលចំនួន ២ទីតាំង ទី១-សណ្ឋាគារមួយកន្លែង ស្ថិតនៅសង្កាត់វត្តភ្នំ...
ភ្នំពេញ ៖ លោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ទទួលបន្ទុកតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក បានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានប្ដេជ្ញា បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ ការលើកឡើងរបស់អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ឆាយ...
យូអិន៖ អង្គការសហប្រជាជាតិ មានការព្រួយបារម្ភអំពីការ វាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ្វីដែលទីក្រុងតេអេរ៉ង់ ហៅថាមូលដ្ឋានភេរវករ និងសេវាចារកម្មរបស់អ៊ីស្រាអែល Mossad នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio បានឲ្យដឹងថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារផ្លោង ដែលត្រូវបានរាយការណ៍ថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនមានការខកចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិក ដែលឆ្លងកាត់ទង្វើដែលទាក់ទងនឹងតៃវ៉ាន់ ហើយបានធ្វើការតំណាងយ៉ាងធ្ងន់ធ្ងរ ដល់ភាគីសហរដ្ឋអាមេរិក។ មានសេចក្តីរាយការណ៍ថា ថ្មីៗនេះសភាតំណាងសហរដ្ឋអាមេរិក បានអនុម័តច្បាប់មិនរើសអើងតៃវ៉ាន់ ឆ្នាំ២០២៣ ដែលតម្រូវឱ្យរដ្ឋលេខាធិការរតនាគារ ប្រើប្រាស់ឥទ្ធិពលរបស់អាមេរិក នៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីគាំទ្រដល់សមាជិកភាពរបស់តៃវ៉ាន់ នៅក្នុងអង្គការនេះ។ ជាការឆ្លើយតបទៅនឹងសំណួរដែលពាក់ព័ន្ធ អ្នកនាំពាក្យលោកស្រី ម៉ៅ...
បរទេស៖ នាយករដ្ឋមន្ត្រី អេស្តូនី លោកស្រី Kaja Kallas បានប្រាប់កាសែត The Times កាលពីថ្ងៃចន្ទថា អង្គការណាតូមានពេលពី ៣ ទៅ ៥ ឆ្នាំ ដើម្បីរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នា ដោយផ្ទាល់ដែលអាចកើតមានជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានគំរាមគ្រួសារទាំងមូល របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាមួយនឹង ការកាត់ក្តីឧក្រិដ្ឋកម្មនិងការ កាត់ទោសជាប់ពន្ធនាគាររយៈពេលវែង ក្នុងអំឡុងពេលសុន្ទរកថា នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសកាលពីថ្ងៃអង្គារ ។ សុន្ទរកថារបស់លោក Zelensky ទៅកាន់ការប្រមូលផ្តុំមេដឹកនាំ ពិភពលោកដែលប្រាថ្នាចង់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់សមភាគីកូរ៉េខាងជើង លោក Choe Son-hui កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីកំពុងបង្កើនភាពតានតឹង ក្នុងតំបន់ជាមួយនឹងគោលនយោបាយអរិភាព របស់ពួកគេចំពោះទីក្រុងព្យុងយ៉ាង។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយលោក Choe នៅទីក្រុងមូស្គូ លោក Lavrov បាននិយាយថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក...