ភ្នំពេញ៖ លោក ងួន ហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានលើកឡើងថា វិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈមានយុវជនជាង ៦០០នាក់បានចុះឈ្មោះចូលរៀន។ លោកបានគូសបញ្ជាក់ថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ...
បរទេស៖ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា របស់ប្រទេសថៃ លោកស្រី Sudawan Wangsuphakijkosol បាននិយាយថា ភ្ញៀវទេសចរបរទេសជាង ២៨ លាននាក់បានមកទស្សនាប្រទេសថៃកាលពីឆ្នាំមុន ដោយបង្កើតប្រាក់ចំណូលបាន ១,២ ពាន់ពាន់លានបាត។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤...
បរទេស៖ យ៉ាងហោចណាស់មនុស្ស ៥៥ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ដោយសារការរញ្ជួយដី ដ៏ខ្លាំងនៅថ្ងៃចូលឆ្នាំថ្មីដែលបានវាយប្រហារ នៅឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសជប៉ុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការខូចខាតជាច្រើនពីការរញ្ជួយដី ដែលទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា មានកម្រិត ៧.៦រ៉ិចទ័រ បានកើតឡើងនៅក្នុងខេត្ត Ishikawa លើកោះ Honshu...
បរទេស៖ មន្ត្រីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលយ៉ាងទូលំទូលាយ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងទីក្រុង គៀវ និងទីក្រុង ខាគៀវ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ៣៥ គ្រឿង និង មីស៊ីលចំនួន ៩៩...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅរដ្ឋធានី Beirut ប្រទេសលីបង់ បានសម្លាប់មេដឹកនាំទី២ នៃក្រុមហាម៉ាសដែលត្រូវបានស្គាល់ឈ្មោះ Saleh al-Arouri ។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងប្រភពសន្តិសុខក្នុងតំបន់បានស្តីបន្ទោសការវាយប្រហារលើអ៊ីស្រាអែល ហើយមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ពីមុនបានប្តេជ្ញាសងសឹកប្រឆាំងនឹងការវាយប្រហារបែបនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Al-Arouri ស្ថិតក្នុងចំណោមមនុស្ស៧...
ភ្នំពេញ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់សាធារណៈជន នូវឱកាសការងារក្នុងស្រុកចំនួន ២៥,៥៩៧ កន្លែង ក្នុងវិស័យសំខាន់ៗបី នៃខេត្តចំនួន ១០ សម្រាប់បងប្អូនងាយស្រួលជ្រើសរើសចូលបម្រើការងារ។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារមុខរបរ និងការងារ។ ការផ្តល់ឱកាសការងារក្នុងស្រុក សរុប ២៥,៥៩៧កន្លែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារបានប្រកាសជាផ្លូវការថាខ្លួនបានចូលរួមជាមួយក្រុម BRICSហើយ។ រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានធ្វើការចរចាលើការចូលជាសមាជិកក្រុមនេះអស់ជាច្រើនខែ ដោយរដ្ឋមន្ត្រីការបរទេសព្រះអង្គម្ចាស់ Faisal bin Farhan បាននិយាយកាលពីខែសីហាឆ្នាំមុនថា ព័ត៌មានលម្អិតទាំងអស់អំពីការផ្លាស់ប្តូរនេះ នឹងត្រូវបានវាយតម្លៃមុនពេល ការសម្រេចចិត្តសមស្របនឹងត្រូវបានធ្វើឡើង។ នៅពេលនោះ រដ្ឋមន្ត្រីការបរទេសក៏បាននិយាយដែរថា ក្រុម BRICS គឺជា បណ្តាញដ៏មានអត្ថប្រយោជន៍...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte បានប្រាប់ទូរទស្សន៍រដ្ឋ LRT នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសលីទុយអានី ប្រហែលជាមានសុទិដ្ឋិនិយមពេកអំពីឱកាសរបស់អ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី។ និយាយជាមួយ LRT សម្រាប់កម្មវិធីពិសេសចុងឆ្នាំ ដែលបានកត់ត្រាកាលពីថ្ងៃសុក្រ លោក ស្រីSimonyte បាននិយាយអំពីស្ថានភាពសន្តិសុខរបស់ប្រទេសលីទុយអានី និងរបៀបដែលវាត្រូវបានរងផលប៉ះពាល់ដោយជម្លោះអ៊ុយក្រែនផងដែរ។ លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា៖វាប្រហែលជាមិនឆ្ងាយពេកទេក្នុងការនិយាយថា...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា ក្រុមមន្ត្រីបានលើកឡើងថា ប្រទេសរុស្ស៊ី បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន)ជាច្រើនគ្រឿងនៅរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន និងទីក្រុង Kharkov ស្ថិតនៅភាគឦសាននៅថ្ងៃអង្គារនេះដោយបានសម្លាប់ជនស៊ីវិលតិចបំផុត៥នាក់ រងរបួសរាប់សិបនាក់ និងបង្កការខូចខាតធ្ងន់ធ្ងរ ។ ការវាយប្រហារតាមផ្លូវអាកាសរយៈពេល៣ថ្ងៃជាប់ៗគ្នាមកលើប្រទេសអ៊ុយក្រែន បានធ្វើតាមការព្រមានរបស់ប្រធានាធិបតី លោក...