យេរ៉ូសាឡឹម៖ អ៊ីស្រាអ៊ែល បានសម្រេចចិត្តបង្ហាញខ្លួន នៅតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងសវនាការលើសំណុំរឿង ដែលប្តឹងដោយប្រទេសអាហ្រ្វិកខាងត្បូង ដោយចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅក្នុងតំបន់ហ្គាហ្សា។ ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក Tzachi Hanegbi បានឲ្យដឹងថា “អ៊ីស្រាអែលបានចុះហត្ថលេខាលើអនុសញ្ញាប្រឆាំងនឹងអំពើប្រល័យពូជសាសន៍អស់ជាច្រើនទសវត្សរ៍មកហើយ ហើយយើងពិតជានឹងមិនធ្វើពហិការនឹងដំណើរការនេះទេ ប៉ុន្តែសូមក្រោកឈរឡើង ហើយប្រឆាំងនឹងផែនការបង្ហូរឈាម ដែលមិនសមហេតុផលប្រឆាំងនឹងយើង”...
យេរ៉ូសាឡឹម៖ ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសស៊ីរី បានបាញ់កាំជ្រួចទៅលើការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ Golan Heights ដែលកាន់កាប់កាលពីថ្ងៃចន្ទ ដោយជំរុញឱ្យមានការបាញ់ ផ្លោងសងសឹកពីយោធា អ៊ីស្រាអែល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ គាំទ្ររដ្ឋាភិបាលស៊ីរី និង ជាអ្នកឃ្លាំមើលសង្គ្រាម។ វិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលបានរាយការណ៍ថា ដីកសិកម្មក្នុងខេត្ត Daraa ជាប់ព្រំដែន ជាមួយនឹងតំបន់ Golan...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា នាវាពិឃាត Alborz របស់កងទ័ពជើងទឹកអ៊ីរ៉ង់ បានចូលទៅក្នុងដែនទឹកសមុទ្រក្រហមកាលពីថ្ងៃចន្ទ បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។ របាយការណ៍បានឲ្យដឹងថា នាវាពិឃាត Alborz គឺជាផ្នែកមួយនៃនាវាចម្បាំងទី៩៤ របស់កងទ័ពជើងទឹកអ៊ីរ៉ង់ ដោយបន្ថែមថា កងនាវាចរ របស់កងទ័ពជើងទឹកអ៊ីរ៉ង់ បាននិងកំពុងបំពេញបេសកកម្ម នៅលើសមុទ្រខ្ពស់...
តេអេរ៉ង់ ៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួននឹងរក្សាសិទ្ធិក្នុងការឆ្លើយតប ទៅនឹងការធ្វើឃាតនាពេលថ្មីៗនេះ លើមេបញ្ជាការជើងចាស់ របស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី “នៅទីកន្លែង និងពេលវេលាសមស្របណាមួយ”។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅរដ្ឋធានីតេអេរ៉ង់ បានថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយប្រហារ ទៅលើមេបញ្ជាការកងឆ្មាំ បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលស្ថិតនៅក្នុងទីក្រុងដាម៉ាស់ ដើម្បីប្រយុទ្ធប្រឆាំង...
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ ខែមករា ខាងមុខនេះ។ យោងតាមលិខិតរបស់ លោកប្រធានាធិបតី ម៉ាក្រុង ផ្ញើរជូន សម្ដេចធិបតី...
WAJIMA៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា គ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារប្រទេសជប៉ុន ចំថ្ងៃចូលឆ្នាំសកលបានសម្លាប់មនុស្សតិចបំផុត៤៨នាក់ ដោយក្រុមជួយសង្គ្រោះកំពុងតស៊ូក្នុងអាកាសធាតុត្រជាក់នៅថ្ងៃអង្គារនេះដើម្បីទៅដល់តំបន់លំបាកខ្លាំងដែលមនុស្សជាច្រើនភ័យខ្លាចថា ជាប់នៅខាងក្រោមអគារដែលដួលរលំ ។ លោក Masuhiro Izumiya អភិបាលក្រុង បានលើកឡើងថា នៅក្នុងទីក្រុង Suzu ដែលជាទីក្រុងឆ្នេរសមុទ្រដែលមានប្រជាជនរស់នៅជាង៥.០០០គ្រួសារនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីនោះ គឺ៩០ភាគរយនៃផ្ទះអាចនឹងត្រូវបំផ្លាញ ។ លោកបានបញ្ជាក់ថា...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា អ្នកដំណើរចំនួន៥នាក់បានស្លាប់ និងនាវិកទាំងអស់៣៧៩នាក់នៅលើយន្តហោះជប៉ុនអ៊ែរឡាញ ហៅកាត់ (JAL) បានរត់គេចេញពីភ្លើង បន្ទាប់ពីបុកជាមួយយន្តហោះឆ្មាំសមុទ្រ នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ នៅថ្ងៃអង្គារនេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា សមាជិកនាវិកចំនួន៥នាក់ ក្នុងចំណោមនាវិក៦នាក់នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្របានបាត់បង់ជីវិត ។ ខ្សែវីដេអូបានផ្សាយផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ...
ភ្នំពេញ៖ លោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិលនៅមុននេះបន្តិចថាពិតជាមានករណីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងពិតមែន ប៉ុន្តែករណីនេះគ្រាន់តែជាការភាន់ច្រឡំតែប៉ុណ្ណោះ ខណៈមន្រ្ដីទាំង២រូបបានត្រឡប់មកវិញហេីយ។
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាព និងដើរឲ្យទាន់សង្គមបច្ចេកវិទ្យាឌីជីថល ខណៈនៅមានប្រជាពលរដ្ឋជាច្រើន បានរងគ្រោះដោយសារក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសនៅតាមទីជនបទ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារបញ្ចូលសូចនាករ នៃវិធានការគន្លឹះក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍...
តូក្យូ៖ យ៉ាងហោចណាស់មនុស្ស ១៣ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារឧបទ្វីបណូតូ និងតំបន់ជុំវិញនៅកណ្តាលប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំសកល ខណៈដែលមានរបាយការណ៍អំពីការខូចខាតកាន់តែច្រើន ហើយក្រុមអ្នកជួយសង្គ្រោះបាននិងកំពុងស្វែងរកអ្នករស់រានមានជីវិតនៅថ្ងៃអង្គារនេះ។ ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ បានបណ្តាលឱ្យមានការខូចខាតរចនាសម្ព័ន្ធ និងអគ្គីភ័យយ៉ាងទូលំទូលាយនៅក្នុងទីក្រុង Wajima ក្នុងខេត្ត Ishikawa ហើយអណ្តាតភ្លើងនៅតែឆាបឆេះនៅក្នុងតំបន់មួយចំនួន ខណៈដែលការបន្តការរញ្ជួយដី និងកម្ទេចថ្មនៅតាមដងផ្លូវបានរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ។ មន្ត្រីក្រុងបានឲ្យដឹងថា អ្នកស្លាប់រួមមានជនរងគ្រោះ៧នាក់នៅមន្ទីរពេទ្យក្រុង...