ភ្នំពេញ ៖ គិតត្រឹមរយៈពេល២សប្ដាហ៍កន្លងទៅនេះ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្រ្តី និងអាជ្ញាធរមូលដ្ឋានទូទាំងប្រទេស បានបន្តសកម្មភាពចុះផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបានជាង ៦ពាន់លើក ដោយមានការចូលរួម ពីប្រជាពលរដ្ឋ សរុបជាង៣សែននាក់។ ខ្លឹមសារសំខាន់នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន ការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្ដល់សេវាសាធារណៈ ទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងប្រាប់ប្រតិភូសភាអាមេរិក ថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនអាចនាំចេញពីប្រទេសមួយ ទៅប្រទេសមួយទៀតបានទេ។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាទំាងពីរគណបក្ស របស់សហរដ្ឋអាមរិក ដឹកនាំដោយ លោក ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា...
ភ្នំពេញ ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានអះអាងថា លោកត្រូវបានក្រុមសមត្ថកិច្ច អនុវត្តច្បាប់ ពេលរាត្រីឃាត់រថយន្ត ហើយឲ្យលោកផ្លុំ វាស់កម្រិតជាតិអាល់កុល កាលពីរាត្រីថ្ងៃ១៧ កុម្ភៈ ក្នុងពេលធ្វើដំណើរ ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបញ្ចប់ការងារស្រាវជ្រាវ ។ បើតាមលោកបណ្ឌិត រៀបរាប់ពីដំណើរដើមទង នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាំឲ្យមានការឃាត់រថយន្តនោះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋដែលរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតចំនួន ១៧១៧គ្រួសារ តាមរយៈការជួបតាមទូរសព្ទ ក្រោយការដោះស្រាយបញ្ចប់វិវាទដីធ្លីរាំរ៉ៃជិត២៥ឆ្នាំ តាមរូបភាពឈ្នះ ឈ្នះក្រៅប្រពន្ធ័តុលាការ ។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សេចក្ត្រីព្រាងច្បាប់ ស្តីពីការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្ត ឡើងក្នុងរយៈ កាលនៃកម្ពុជា ប្រជាធិបតេយ្យ ដែលមានចំនួន៧មាត្រា ត្រូវបានរដ្ឋសភាលើកដៃ អនុម័តជាស្ថាពរ ដោយសម្លេង១១៥ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភា លើកយកមកពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គ នៃរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាព...
បរទេស៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បានមកដល់អាកាសយានដ្ឋាន Pearson នៃទីក្រុង Toronto របស់កាណាដា យ៉ាងតក់ស្លុត ហើយបានធ្លាក់ក្រឡាប់ផ្ងារជើង ឡើងលើកាលពីថ្ងៃចន្ទ ដោយបានបណ្តាល ឲ្យមនុស្ស ១៧ នាក់រងរបួស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ៖ ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅ សាធារណរដ្ឋកូរ៉េ លើកឡើងថា ខ្លួនជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នា នៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញ ដោយកំហឹងក្រោមរបៀប វារៈនយោបាយបក្សប្រឆាំង ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ទំនាក់ទំនងការទូត និងសន្តិសុខជាតិ។ លោក អ៊ុំ វិរៈ ដែលជាពលករផ្នែកកសិកម្ម ក្នុងតំបន់ស៊ូវ៉ុន...
បរទេស៖ កោះតៃវ៉ាន់កំពុងស្វែងរកទិញសព្វាវុធ ដែលមានតម្លៃរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ប្រភពបានរាយការណ៍ខ្លីៗ អំពីបញ្ហានេះបាននិយាយថា សង្ឃឹមថានឹងទទួលបានការគាំទ្រ ពីរដ្ឋបាលថ្មីរបស់លោក ត្រាំ នៅពេលដែលប្រទេសចិនបន្ត ដាក់សម្ពាធយោធានៅលើកោះនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រភពបីដែលដឹងពីស្ថានភាពនេះ បាននិយាយទៅកាន់សារព័ត៌មាន រ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលបានផ្តល់ភាពរសើបនៃស្ថានភាពនេះ បានប្រាប់រ៉យទ័រថា...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ១៨-២០កុម្ភៈ នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដី១០%។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ១៨ កុម្ភៈ បានឲ្យដឹងថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបដែលគ្របដណ្តប់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងមកលើកម្ពុជា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់វាលទំនាប ចាប់ពីថ្ងៃទី១៨-២០ កុម្ភៈ សីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។...
ស្វាយរៀង៖ មានអគ្គីភ័យឆេះ អគារC០៤ ជាន់ទី៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ដោយសារឆ្លងចរន្តអគ្គិសនី(ផ្ទុះសេខ្សែភ្លើង)នៅក្រុងបាវិតសំណាងមិនមានអ្នករងរបួស។ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានឲ្យដឹងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថាហេតុការណ៏នេះបានកើតឡើងវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអគារC(០៤) ជាន់ទី០៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា...