ភ្នំពេញ៖ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទនារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូស បញ្ជាក់ថា តាមរយៈការធ្វើអន្តរាគមន៍ សហប្រតិបត្តិការអន្តរវិស័យ ដែលមានការចូលរួមគាំទ្រជានយោបាយរួមពីក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រព័ន្ធការគាំពារសុខភាពសង្គម ធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់ ហើយចូលមកប្រើប្រាស់សេវាសុខាភិបាលរដ្ឋ ដែលស្ថិតនៅក្នុងលំនាំផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលបានដាក់ចេញ ។ ក្នុងសន្និសីទនេះដែរ លោករដ្ឋមន្ត្រីបានលើកឡើងថា...
ភ្នំពេញ៖ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំឱ្យបន្តពង្រឹងត្រួតពិនិត្យឆែកឆេរសម្ភារៈហាមឃាត់ ពិសេស ទូរស័ព្ទដៃ គ្រឿងញៀន និងបោសសំអាត កាត់បន្ថយសម្ភារៈណាមិនចាំបាច់ នៅក្នុងបន្ទប់ឃុំ។ ការណែនាំរបស់ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា របស់អគ្គនាយដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី៣...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានឲ្យដឹងថា លោកនឹងព្យាយាមជៀសវាងការបែកបាក់រវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងក្រុមប្រទេសទាំងប្រាំពីរ បន្ទាប់ពីជម្លោះពាក្យសម្ដីតាមទូរទស្សន៍រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វូលូឌីមៀ ហ្សេឡិនស្គី។ លោក Ishiba បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា ការផ្ទុះឡើងរវាងលោក ត្រាំ និងលោក ហ្សេឡិនស្គី...
បរទេស៖ អត្រាមាសពិភពលោកបានកើនឡើង ដោយក្នុងនោះ តម្លៃដុំមាសរបស់វៀតណាមបានកើនឡើង 0.55% ដល់ ៩១លានដុង ស្មើនឹង ៣.៥៥៦,០៨ ដុល្លារអាមេរិក ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃចន្ទ។ តម្លៃមាសស្រដៀងគ្នានេះបានឡើងដល់ ៩០,៩ លានដុងក្នុងមួយតម្លឹង។ មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។ យោងតាមសារព័ត៌មាន...
២ខែ គ្រឹះស្ថានអង្គរ ទទួលបានចំណូលជាង ១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស សូមប្រុងប្រយ័ត្ន! ពីថ្ងៃទី៦-១០ មីនា កម្ពុជា អាចនឹងមានភ្លៀងកក់ខែ លោក តាន់ ហ្សង់ហ្វ្រង់ស័រ ៖ អ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បានពីលោកត្រាំ គឺការយោគយល់ផ្នែក ពាណិជ្ជកម្មខ្លាំងជាងមុន សម្តេចព្រះមហាក្សត្រី កោតសរសើរលោកជំទាវទី១...
ភ្នំពេញ៖ ខណៈពិនិត្យឃើញលែងមានជំងឺកូវីដ១៩ទៀតនោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាបានបង្ហាញរូបភាព២ សន្លឹកក្នុងគ្រាស្វែងរកសន្តិភាពឲ្យកម្ពុជាដោយភ្ជាប់ជាមួយខ្លឹមសារ ដែលសម្តេចលើកឡើងទៅលោក ដូណាល់ ត្រាំ និង លោកហ្សេលេនស្គីដែលមានជម្លោះពាក្យសំដីជាមួយគ្នាកាលពីប៉ុន្មានថ្ងៃមុនថា អត់ធ្មត់ ដើម្បីជាតិ។ បើតាមហ្វេសប៊ុក នារាត្រីថ្ងៃ៣ មីនា សម្តេចតេជោមានប្រសាសន៍ថ បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ១៩ សម្តេចបានចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ ក្នុងនោះសមនតេចបញ្ជាក់ថ លាហើយកូវីដ១៩...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា សន្តិភាពជាកត្តាចម្បងក្នុងការកំណត់ពីសិទ្ធិ និងតួនាទីរបស់ស្រ្តី។ មានសន្តិភាពទើបសិទ្ធិ និងតួនាទីរបស់ស្រ្តី ក្នុងសង្គមត្រូវបានលើកកម្ពស់ និងការពារ។ សម្តេច ឃួន សុដារី បានលើកឡើងដូច្នេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យឈាង រ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ការព្យាបាលដែលមានជាពហុជំនាញ ដែលពីមុនមាននៅត្រឹមថ្នាក់ជាតិនោះ នៅបច្ចុប្បន្ននេះ ក្រសួងសុខាភិបាលបាននិងកំពុងជំរុញឱ្យមានសេវាព្យាបាល ជាពហុជំនាញ ទៅដល់ខេត្ត និងទៅដល់ស្រុកតែម្តង ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីសន្និសីទក្រសួងសុខាភិបាលលើកទី៤៤ នាថ្ងៃ៣ មីនា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងសុខាភិបាល បានខិតខំធ្វើការជាច្រើន ដើម្បីរកធនធានយកមកប្រើប្រាស់ ក្នុងការពង្រឹងសុខាភាពបឋម ដោយបានចាប់ផ្តើម...
អ្នកមានសញ្ញាប័ត្រថ្នាក់បណ្ឌិតនៅកូរ៉េខាងត្បូង ១០.៤៤២នាក់ គឺគ្មានការងារធ្វើ អង់គ្លេស ប្រកាសកិច្ចព្រមព្រៀងថ្មី តម្លៃ ១,៦ ពាន់លានផោន សម្រាប់អ៊ុយក្រែន ដើម្បីទិញមីស៊ីល លោក ហ្សេឡិនស្គី អះអាងថា លោកនៅតែ ត្រៀមខ្លួនជាស្រេច ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀង រ៉ែជាមួយអាមេរិក លោក Macron ស្នើសុំឲ្យប្លុកអឺរ៉ុប ក្នុងការបង្កើន...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) ព្រមទាំងលោក ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកកិច្ចការរដ្ឋបាល នៅថ្ងៃទី៣ ខែមីនានេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាផ្តោតសំខាន់លើការផ្តល់ហិរញ្ញប្បទាន គាំទ្រដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រផ្តោតលើវិស័យកសិកម្មនឹង ជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ជនបទ។...