តាកែវ ៖លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះបានដឹកនាំ ប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ រក្សាសុវត្តិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ដោយមានសមាសភាពចូលរួម លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧...
តាកែវ : លោកវរសេនីយ៏ឯក ជា សុផល អធិការនគរបាលស្រុកគីរីរង្ស បានចាត់តាំងកម្លាំងនគរបាលជំនាញ និងកម្លាំងប៉ុស្តិ៍ទាំង 12 ចុះផ្សព្វផ្សាយ ស្តីពី : យើងត្រូវការពារ និងលុបបំបាត់ ក្មេងទំនើង ចោរកម្ម មុខសញ្ញាជនខិលខូច និងផលប៉ះពាល់នៃការប្រើប្រាស់ គ្រឿងញៀន គោលបំណងដើម្បី ភូមិ ឃុំ...
ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលបានកើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា នៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក។ ករណីហិង្សានេះ បានបង្កឡើងដោយមនុស្សមួយក្រុមប្រមាណ ១០ នាក់ ដែលបានប្រើមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះឈ្មោះ ដ មល...
បរទេស: ចម្ងាយ ៩.០០០ម៉ាយពីទីក្រុងវ៉ាស៊ីនតោន នៅតាមច្រាំងទន្លេដែលមានដីភក់នៃទន្លេមេគង្គ ការគាំទ្រចំពោះលោក Trump កំពុងសុសសាយ។ ទីប្រឹក្សារដ្ឋាភិបាល និងអ្នកដឹកនាំធុរកិច្ចនៅទីនោះ បានប្រដូចប្រធានាធិបតីសហរដ្ឋអាមេរិកទៅនឹងព្រះ។ ព្រះសង្ឃ ជាទីគោរពដ៏ខ្ពង់ខ្ពស់ក្នុងប្រជាជាតិដែលកាន់ព្រះពុទ្ធសាសនា បាននិមន្តតាមដងផ្លូវដោយកាន់រូបថតរបស់លោក Donald Trump ។ កាលពីខែមុន នាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បានតែងតាំងលោកសម្រាប់រង្វាន់ណូបែលសន្តិភាព។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Washington Post...
កំពង់ធំ ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រីបណ្ឌិត Ada Moadsiri តំណាងអង្គការសុខភាពពិភពលោក-កម្ពុជា អញ្ជើញប្រកាសជាផ្លូវការ “ក្រុងស្ទឹងសែន ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ក្នុងទឹកដីនៃខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។...
ភ្នំពេញ ៖ ក្នុងឱកាសចូលរួមមហាសន្និបាត អន្តរសភាអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក KARA-OOL Shalban អនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ី ខណៈលោក សន្យា ថា នឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី។ ក្នុងឱកាសនោះ សម្តេច ប្រធានរដ្ឋសភា...
ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) និងលោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានសម្ដែងការសារទរ និងចាត់ទុកថាជាសញ្ជាវិជ្ចមាន ចំពោះការដំឡើងប្រាក់ឈ្នួលជូនកម្មករ កម្មការនី ទោះបីប្រទេសជាតិ កំពុងជួបបញ្ហាប្រឈមមួយចំនួន ។ សូមរំលឹកថា កម្មករនិយោជិត ផ្នែកវាយនភណ្ឌ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលអូសបន្លាយរហូតដល់ថ្ងៃទី១៦ ខែធ្នូ ជាថ្ងៃផុតកំណត់ សម្រាប់ប្រតិបត្តិការ TikTok របស់អាមេរិក ត្រូវបំបែកចេញពីការគ្រប់គ្រងរបស់ម្ចាស់ចិន ជាមួយនឹងការបរាជ័យ ក្នុងការធ្វើដូច្នេះនាំឱ្យមានការហាមឃាត់ លើមូលដ្ឋានសន្តិសុខជាតិ។ ការផ្តល់ខ្សែជីវិតមួយផ្សេងទៀត សម្រាប់ TikTok របស់លោក ត្រាំ បានកើតឡើងនៅពេលដែលរដ្ឋបាលរបស់លោក ហើយទីក្រុងប៉េកាំង...
តូក្យូ៖ ការនាំចេញរបស់ប្រទេសជប៉ុនទៅកាន់សហរដ្ឋអាមេរិកក្នុងខែសីហា បានធ្លាក់ចុះ ១៣.៨ភាគរយធៀបនឹងឆ្នាំមុនមកត្រឹម ១.៣៩ពាន់ពាន់លានយ៉េន (៩.៥ពាន់លានដុល្លារ) ដោយធ្លាក់ចុះក្នុងរយៈពេលប្រាំខែជាប់ៗគ្នា ដោយសារតម្លៃនៃការដឹកជញ្ជូនរថយន្តបានធ្លាក់ចុះចំពេលមានពន្ធខ្ពស់ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃពុធ។ ក្រសួងហិរញ្ញវត្ថុបានឧ្យដឹងនៅក្នុងរបាយការណ៍បឋមមួយថា អតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៥០.៥ភាគរយមកត្រឹម ៣២៤ ពាន់លានយ៉េន ដោយបានថ្លឹងថ្លែងដោយការធ្លាក់ចុះ ២៨.៤ភាគរយនៃការនាំចេញរថយន្ត ខណៈដែលការនាំចូលបានកើនឡើង ១១.៦ ភាគរយដល់ ១.០៦ពាន់ពាន់លានយ៉េន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់...
ភ្នំពេញ ៖ ជំនួយបច្ចេកទេសឥតសំណង និងសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ គិតជាសាច់ប្រាក់ប្រមាណ ៣៥០ លានដុល្លារ ត្រូវបានផ្តល់ជូនកម្ពុជាលើការអភិវឌ្ឍវិស័យថាមពល សម្រាប់ការពង្រីកបណ្តាញអគ្គិសនីជាតិ និងបង្កើនថាមពលបៃតងកកើតឡើងវិញ។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជួបពិភាក្សាការងារជាមួយ...